កាដូមួយសម្រាប់ហ្វេនស្នេហាវិស័យភាពយន្តសម្រាប់ដើមឆ្នាំ ២០១៧ គឺរឿង “Railroad Tigers”

កម្មករផ្លូវរថភ្លើងម្នាក់ នៅចិន ក្នុងឆ្នាំ 1941 បានប្រមែប្រមូលអ្នកប្រយុទ្ធជាច្រើននាក់ទៀត ដើម្បីទាមទាសេរីភាព ប្រឆាំងនឹងទ័ពជប៉ុន ហើយយកអាហារមកចែកជូនដល់អ្នកក្រីក្រ។ ប៉ុន្តែកុំគិតថាពួកគាត់ជាកម្មករធម្មតាៗ ពីព្រោះសុទ្ធតែចូលរួមសម្តែងដោយតារាប្រុសៗសង្ហា ល្បីៗដូចជា Huang Zitao ដែលជាអតីតសមាជិកក្រុម EXO របស់កូរ៉េ តារាសម្តែងប្រុសជនជាតិចិនលោក Wang Kai

តារាសម្តែងរបស់តៃវ៉ាន់លោក Darren Wang ជាពិសេសតួកុនជើងចាស់លោក Jackie Chan រួមទាំងវត្តមានរបស់តារាសម្តែងជាច្រើននាក់ទៀត។ តាមពិត កម្មករផ្លូវដែកទាំងនេះមិនមែនជាអ្នកប្រយុទ្ធអីទេ ដោយខ្លះជាជាងកាត់ដេរសម្លៀកបំពាក់ ម្ចាស់ហាងគុយទាវ កម្មករបណ្តែត និងទាហានដែលរងរបួសប៉ុណ្ណោះ។ ហើយចំនុចពិសេសរបស់ពួកគាត់គឺសង្ហា និងមោះមុត ក្នុងការប្រយុទ្ធជាមួយជប៉ុន។ ឈុតឆាកវាយតប់ បាញប្រហារ លាយឡំដោយទឹកមុខ កាយវិការ សកម្មភាពបែបកំប្លែង និងពាក្យសម្តី ដែលធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនបាន នឹងមានក្នុងភាពយន្ត “Railroad Tigers” នេះតែម្តង។  

ចឹងចាំអង្កាល់ទៀត ខ្សែភាពយន្តដែលធ្វើអោយទស្សនិកជនសើចដើមឆ្នាំ២០១៧ នេះគឺរឿង Railroad Tigers ដែលចាប់បញ្ចាំងពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្ត ជា 2D 3D និង 4DX ហើយ។

ទស្សនា Trailer នៅទីនេះ 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]