សៀមរាប៖ គ្រប់គ្នាពិតជាធ្លាប់បានស្គាល់ច្បាស់រួចមកហើយមែនទេថា កញ្ញា ពុធ ស្រីខួច ដែលជាអតីតសង្សាររបស់តារាកំប្លែងវ័យក្មេង នាយចឺម គឺជាអតីតហ្វ្រេសស៊ីហ្គ្រឺល (Freshie Girl) មួយរូប ដែលជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងប្រទេស។

ក្រោយជាប់ឈ្មោះជាហ្វ្រេសស៊ីហ្គ្រឺល លំដាប់លេខ១មក នាងក៏ធ្លាយដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយនាយចឺមតារាកំប្លែង ហើយមិនបានយូរប៉ុន្មាន ក្តីស្នេហារបស់កម្លោះក្រមុំមួយគូនេះ ក៏បានដើរដល់ផ្លូវបំបែក។ ប៉ុន្តែក្រោយបែកគ្នា ក៏នៅតែមានការខ្សឹបខ្សៀវតៗទៀតថា កញ្ញា ពុធ ស្រីខួច នៅតែមានស្នេហាជាមួយនាយចឺម។

ទើបទីបំផុតក្នុងកំឡុងខែកញ្ញា កាលពីឆ្នាំ២០១៦កន្លងទៅ ស្រីខួចក៏បានបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួនម្នាក់ជាសាធារណៈ ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជន។ ដោយនៅក្នុងនោះនាងបានថតរូប បង្ហាញភាពស្និទ្ធស្នាលយ៉ាងផ្អែមល្ហែមជាមួយនឹងបុរសម្នាក់នោះយ៉ាងខ្លាំង និងបានប្រាប់នៅលើហ្វេសប៊ុកទៀតថា "Sweet With My love"

បន្ទាប់ពីមានការបង្ហាញមុខគូស្នេហ៍យ៉ាងដូច្នេះហើយ រឿងរ៉ាវនេះក៏បានស្ងប់ស្ងាត់មួយរយៈ រហូតមកដល់ថ្ងៃនេះ នៅក្នុងហ្វេសប៊ុករបស់អតីតហ្វ្រេសស៊ីហ្គ្រឺលរូបនេះក៏បានធ្លាយរូបថតប៉ុន្មានសន្លឹកថ្មីជាមួយបុរសម្នាក់ផ្សេងទៀតយ៉ាងស្និទ្ធស្នាល នៅឯខេត្តសៀមរាប។ 

ជាមួយនឹងរូបអោបបុរសថ្មី ដែលមានរូបរាងមុខមាត់សង្ហាស្រដៀងជនបរទេស ខុសប្លែកពីសង្សារមុនផងនោះ ស្រីខួចក៏បានប្រាប់នៅលើហ្វេសប៊ុករបស់នាងដូច្នេះដែរថា៖ «Thanks u all everything My love Love u Don't know how can I say I really excited Thanks for ur love My hero U are my honest boy I love do love u forever»

តើបុរសសង្ហាម្នាក់នេះ ជាសង្សារថ្មីរបស់កញ្ញា ពុធ ស្រីខួច? ទស្សនារូបខាងក្រោម៖

ពុត ស្រីខួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]