ភ្នំពេញ៖ ក្រោយស្ងាត់មុខ តាមកញ្ចក់ទូរទស្សន៍ ពិធីការិនីរូបស្អាត កញ្ញា ឈិត សុជាតា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញនាង បង្ហោះសម្លៀកបំពាក់របស់ទារកយ៉ាងច្រើននៅលើគ្រែ ដែលពួកគេកំពុងតែសង្ស័យថា រូបនាងមានផ្ទៃពោះ។

ចំពោះរូបថតមួយសន្លឹកនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម នាំគ្នាសួរគ្រប់គ្នា ថាតើរូបនាង ពិតជាមានកូនពិតមែនដែរទេ ព្រោះថាកន្លងមក មិនដែលលឺនាង រៀបការជាមួយនឹងបុរសណាម្នាក់ឡើយ តែបែរពេលនេះ នាងថតឈុតសម្លៀកបំពាក់ទារកទៅវិញ។

ទោះបីអ្នកលេងបណ្តាញសង្គម ខិតខំស្វែងរកចម្លើយពី ពិធីការិនីរូបនេះយ៉ាងណាក៏ដោយ ក៏រូបនាង មិនធ្វើការឆ្លើយតបនោះដែរ ថាឈុតសម្លៀកបំពាក់ទាំងនោះ សម្រាប់កូនរបស់នាង រឺក៏នាងទិញផ្ញើអ្នកណាម្នាក់។ អ្វីដែលសំខាន់ ស្រោមដៃស្រោមជើង និងសម្ភារៈផ្សេងៗ របស់ទារក គឺមានទាំងប្រុស ទាំងស្រីទៀត ដែលធ្វើឲ្យអ្នកគាំទ្រ គិតថា រូបនាង កំពុងពរពោះកូនភ្លោះទៀតផង។

យ៉ាងណាមិញ ខណៈពេលនេះ គឺមិនទាន់ដឹងច្បាស់នៅឡើយទេថា តើពិធីការិនី ឈិត សុជាតា មានកូនមែនឬយ៉ាងណា ហើយគឺមានតែរូបនាងតែម្នាក់ប៉ុណ្ណោះ ដែលអាចស្រាយចម្ងល់ទៅកាន់មហាជន ឲ្យអស់ការសង្ស័យទាំងនេះបាន៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាពិធីការិនី ឈិត សុជាតា ត្រូវបានគេសរសើរថា រូបនាងបានទាំងព្រម មិនថា ការងារ ភាពវៃឆ្លាត និងសម្រស់នោះទេ។

កញ្ញា ឈិត សុជាតា ហាក់ដូចជា ឡើងយីអ៊ុនខ្ពស់ ព្រោះតែមួយរយៈពេល ចុងក្រោយនេះ នាងទទួលបាន ទាំងការងារសិល្បៈ ជាពិធីការនី ច្រើន ហើយជំនួញផ្ទាល់ខ្លួន ដែលជាក្រុមហ៊ុន ទេសចរណ៍ ឈ្មោះថា S.T.A (Socheata Travel Tour) ក៏មានដំណើរការ យ៉ាងរលូន ជាលំដាប់ផងដែរ។

ជាមួយគ្នានោះដែរ កញ្ញា សុជាតា បានបង្ហើបប្រាប់ថា នាងរវល់ច្រើន លើមុខជំនួញ ក្រុមហ៊ុនទេសចរណ៍ របស់នាង ដែលស្ទើរតែ រកពេលសម្រាក មិនបាន។ ប៉ុន្តែនាងនៅតែ សប្បាយចិត្ត ក្នុងការបង្កើតជំនួញនេះ ព្រោះថា វាអាចចិញ្ចឹមនាង ដល់ចាស់បាន។

មិនតែប៉ុណ្ណោះ កញ្ញាបន្ថែមទៀតថា ក្នុងមួយខែ ក្រុមហ៊ុនទេសចរណ៍ របស់នាង អាចរកចំណូលបាន ខ្ទង់ម៉ឺនដុល្លារឯណោះ ប្រសិនបើខែណា ភ្ញៀវដើរកំសាន្ត តាមបណ្តាប្រទេសច្រើន។ ចំពោះជំនួញរបស់នាងនេះ គឺឡើងចុះៗ ដូចសម្អាងការដែរ ជួនកាលខែខ្លះ រកបានច្រើន ឯខែខ្លះទៀត រកបានគួរសម។

ទោះបីជាការងារសិល្បៈ និងការរកស៊ី របស់ កញ្ញា ឈិត សុជាតា មានការមមាញឹក យ៉ាងណាក៏ដោយ ក៏នាងមិន ដែលភ្លេច ពីរឿងថែរក្សាសម្ផស្ស នោះទេ គឺនៅតែ ក្មេងជាងវ័យដដែល ហើយក៏មាន អ្នកគាំទ្រភាគច្រើន បានសរសើរកញ្ញាថា ទាំងឆ្លាតលើការងារ និងទាំងស្រស់ស្អាត គឺបានទាំងព្រម តែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុជាតា