ថៃ៖ តួឯកស្រីនាង Pat Napapa ទោះបីជាខ្លួនកំពុងតែមានផ្ទៃពោះជិតគ្រប់ខែឆ្លងទន្លេយ៉ាងណាក្តី ក៏តារាស្រីរូបនេះ នៅតែបន្តដំណើរកម្សាន្តរបស់ខ្លួនឥតឈប់ឈរ។បន្ទាប់ពីទើបតែត្រឡប់មកពីលំហែកាយ ក្រេបទឹកឃ្មុំនៅប្រទេសកូរ៉េ កាលពីខែមុនរួចមក នៅថ្ងៃទី២៥ធ្នូថ្មីៗនេះ តារាស្រីវ័យក្មេងដែលជិតនឹងក្លាយជាម្តាយគេ ក៏បានបបួលស្វាមីខ្លួន គឺលោក Benz ដែលជាជើងឯកបង្ហោះម៉ូតូ ទៅដើរកម្សាន្តតាមបែបធម្មជាតិបន្តទៀត។

ម្តងនេះ ពួកគេបាននាំគ្នាទៅឡើងកំពូលភ្នំ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនៅទីនោះយ៉ាងសប្បាយរីករាយ ក្នុងឱកាសអបអរថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំសកលឆ្នាំនេះផងដែរ។ មិនតែប៉ុណ្ណោះពួកគេទាំងពីរនាក់ប្តីប្រពន្ធក៏បានថតរូបគូ ផ្អែមល្ហែមជាមួយគ្នា បង្អួតនៅក្នុងអ៊ីនស្តារក្រាមទៀតផង។

គិតមកដល់ពេលនេះ តារាស្រីរាងតូចច្រឡឹង នាង Pat Napapa ពពោះកូនប្រុសរបស់ខ្លួនបានរយៈពេល៧ខែហើយ និងបានកំណត់យកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ខាងមុខគឺជាថ្ងៃសម្រាល។ បន្ថែមពីលើនេះ នាងក៏បានដាក់ឈ្មោះកូនប្រុសខ្លួនរួចជាស្រេចថា RACING មានន័យថា ជាជើងឯកអ្នកប្រណាំងមួយរូបដូចឪពុករបស់គេដែរ។

ក្នុងកំឡុងពេលមានផ្ទៃពោះរបស់ Pat Napapa ក៏នាងនៅតែមិនព្រមឈប់សម្រាកពីការងារដែរ គឺនៅតែបន្តធ្វើការងារដែលខ្លួនស្រលាញ់ និងបានអះអាងថា ធ្វើការរហូតដល់ថ្ងៃសម្រាលកូនតែម្តង ដើម្បីឱ្យកូនមានភាពរឹងមាំ ស្រួលចិញ្ចឹម៕

ខាងក្រោមគឺជារូបភាពស្អាតៗរបស់ Pat Napapa និងស្វាមី ទៅលេងភ្នំ ក្នុងខេត្ត Phetchabun៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]