ភ្នំពេញ៖ តាមរយៈ Poll ស្ទង់មតិមួយរបស់ខ្មែរឡូត ដើម្បីអាចឲ្យប្រិយមិត្តលើបណ្តាញសង្គមហ្វេសប៊ុក ចូលរួមគាំទ្របេក្ខជន-បេក្ខនារី ដែលខ្លួនស្រលាញ់ពេញចិត្ត ចង់ឲ្យទទួលជ័យលាភី ក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ ដែលត្រូវបានបង្ហោះចាប់តាំងពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ គិតមកទល់ថ្ងៃអាទិត្យនេះ បានបង្ហាញលទ្ធផលមកបណ្តើរៗហើយ ដោយក្នុងនោះទទួលបានចំនួន Vote និង Comment យ៉ាងច្រើន។

ទោះយ៉ាងណា នៅយប់ថ្ងៃអាទិត្យនេះយើងនឹងបានដឹងលទ្ធផល ក្នុងវគ្គផ្តាច់ព្រ័តនេះហើយ តែបើយើងងាកមកមើលការបោះឆ្នោតតាម Poll វិញយើងឃើញថា បេក្ខនារី ហ៊ិន លីដា កំពុងនាំមុខបេក្ខនារី ឈិន ម៉ានិច្ច និងបេក្ខជន នួន សុធារ័ក្ស ជាបណ្តោះអាសន្ននៅឡើយ ដែលទិន្នន័យនេះ បង្ហាញពីការគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុក។

សម្រាប់ប្រិយមិត្តដែលមិនទាន់បាន Vote អាចចូលរួមដោយសេរី ដើម្បីគាំទ្រដល់បេក្ខជន និងបេក្ខនារី ដែលខ្លួនពេញចិត្ត ហើយយើងនឹងរង់ចាំមើលលទ្ធផលទាំងអស់គ្នា នៅយប់នេះ!

តំណភ្ជាប់ទៅកាន់ Poll ដើម្បីចុច Vote ៖ ចុចទីនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]