ភ្នំពេញ៖ រឿងក្តី «ការប្រើអំពើហិង្សាដោយចេតនា និងធ្លាយរូបភាពអាក្រាត» របស់តារាចម្រៀងស្រីនៅផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ប្អូនស្រីរបស់លោក សុខ ជំនោរ អតីតអ្នកនិពន្ធមួយរូប ក្នុងផលិតកម្មហង្សមាស គិតមកដល់ពេលនេះ នៅតែមិនទាន់មានដំណើរការល្អ និងទទួលបាននូវដំណោះស្រាយពេញលេញត្រឹមត្រូវ ស្របតាមផ្លូវច្បាប់របស់ប្រព័ន្ធតុលាការនៅឡើយទេ ព្រោះអតីតសង្សារវ៉ាន់ នីឡា លោក គុយ សិទ្ធិសក្តិ គេចមិនព្រមចូលបំភ្លឺក្តីទៅតាមការកោះហៅម្តងជាពីរដង ពីសំណាក់តុលាការកម្ពុជា។

ក្រោយមានការអំពាវនាវពីតារាចម្រៀងវ័យក្មេងកញ្ញា វ៉ាន់ នីឡា ក៏ដូចជាការដង្ហើយ រកយុត្តិធម៌ និងស្នើសុំឱ្យតុលាការដោះស្រាយរឿងនេះ ឱ្យបានលឿនបំផុត លោក សុខ ជំនោរ ក៏មិនបាននៅស្ងៀមដែរ ជារឿយៗបងប្អូនអ្នកទាំងពីរ តែងបានបង្ហាញពីដំណើររឿងរ៉ាវមិនទាន់ដាច់ស្រេច ទាំងអស់នេះតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

រហូតមកដល់ថ្ងៃនេះ លោក សុខ ជំនោរ ក៏បានបង្ហោះនូវភាពអស់សង្ឃឹមរបស់ខ្លួន និងបានប្រើពាក្យសម្តីធ្ងន់ៗទៅលើប្រព័ន្ធតុលាការនៅក្នុងស្រុក ដែលទាក់ទងនឹងរឿងក្តីប្អូនស្រីខ្លួនយ៉ាងដូច្នេះថា៖ 

«ក្រុមតុលាការស្រុកខ្មែរ "ទៅរកអាណាធំជាងអញ ចាំមកធ្វើអញ" ច្បាប់ និងតុលាការស្រុកមួយនេះ (ស្រុកអច្ឆរិយ:) មិនអាចធំជាងគេមែន!!!!។ សូមបងប្អូន រស់នៅយ៉ាងម៉េច ចៀសបានសូមកុំឲ្យពាក់ព័ន្ធរឿងចូលទៅពឹងតុលាការស្រុកមួយនេះឲ្យសោះ។ នេះជារបៀបរស់នៅមួយក្នុងស្រុកនេះ ចំណោមរបៀបជាច្រើនទៀត !!!!!»។

ទោះជាមានការទទូចសុំ និងអំពាវនាវយ៉ាងណាក្តី ក៏គេឃើញរឿងក្តីមួយនេះ នៅតែបន្តអូសបន្លាយគ្មានការដោះស្រាយ។ រង់ចាំមើលទៅថ្ងៃខាងមុខ តើទៅជាយ៉ាងណាវិញ?

លោក គុយ សទ្ធិសក្តិ
លោក សុខ ជំនោរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]