កូរ៉េខាងត្បូង៖ តារាសម្តែងស្រីលំដាប់អន្តរជាតិ អ្នកនាង Jun Ji hyun ដែលអ្នកគាំទ្រកម្ពុជាយើងភាគច្រើន ស្គាល់នាងតាមរយៈខ្សែភាពយន្ត រឿង «សង្សារខ្ញុំជាមនុស្សពិភពផ្កាយ» ដែលមានកំលោះសង្ហា Kim Soo Hyun ជាតួឯកប្រុស។ ដោយក្នុងអំឡុងឆ្នាំ២០១៣-២០១៤ខ្សែភាពយន្តមួយនេះទទួលបានការគាំទ្រ និងការកោតសរសើរខ្លាំងមែនទែន ពីសំណាក់មហាជនទូទាំងពិភពលោក ថែមទាំងជាប់ចំណាត់ថ្នាក់ លេខ១ ជាខ្សែភាពយន្តដែលមានអ្នកទស្សនាច្រើនបំផុត និងល្អឯកថែមទៀតផង។

ជាក់ស្តែងមកដល់អំឡុងចុងឆ្នាំ២០១៦នេះ អ្នកនាង Jun Ji Hyun ក៏បានត្រឡប់មកអង្រួនបេះដូងប្រិយមិត្ត ជាថ្មីម្តងទៀត នៅក្នុងខ្សែភាពយន្តថ្មីរឿង «ព្រេងនិទានសមុទ្រខៀវ» ឬ (The Legend Of The Blue Sea) ដែលមានកំលោះសង្ហា សំបូរមន្តស្នេហ៍ លោក Lee Min Ho ជាតួឯកប្រុស ហើយក្នុងនោះ អ្នកនាងបានដើរតួជា នារីមច្ឆាផងដែរ បន្ថែមពីនេះទៅទៀត ខ្សែភាពយន្តថ្មីនេះក៏មានសន្ទុះការគាំទ្រយ៉ាងខ្លាំងក្លា មិនចាញ់រឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ប៉ុន្មាននោះទេ។

យ៉ាងណាមិញ ក្រឡេកមកចាប់អារម្មណ៍ពីសម្រស់ដ៏ស្រស់ស្អាត របស់ម្តាយកូនមួយរូបនេះវិញម្តង។ គួរឲ្យដឹងថា អ្នកនាង Jun Ji Hyun បានរៀបការតាំងពីឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦នេះ ពោលគឺនៅថ្ងៃទី១៦ ខែកុម្ភៈ អ្នកនាងក៏បានប្រសូតបុត្រា ដ៏គួរឲ្យស្រលាញ់ម្នាក់។

មិនយ៉ាងណាមិញ បើនិយាយពីសម្រស់របស់តារាស្រីរូបនេះវិញ អាចនិយាយបានថា អ្នកនាង ជានារីសាច់ចាំម្នាក់ ដែលនារីៗគ្រប់រូបប្រាថ្នាចង់បាន។ នេះបើយោងតាមរូបថតរបស់នាង កាលពីជាង១០ឆ្នាំមុន យកមកប្រៀបធៀបរូបថតនាពេលបច្ចុប្បន្ន យើងអាចបញ្ជាក់បានថា សម្រស់របស់នាង នៅតែស្រស់ស្អាតមិនផ្លាស់ប្តូរអ្វីបន្តិចសោះឡើយ លើសពីនេះទៅទៀតនោះ បើទោះបីជានាងមានស្វាមី និងទើបតែសម្រាលបុត្រយ៉ាងណាក្តី ប៉ុន្តែរូបរាងកាយដងខ្លួនរបស់នាង នៅតែស្រឡូន ស្លីម ស្រស់ស្អាត ដូចជានារីក្រមុំដូច្នោះដែរ។

ដោយទាំងនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រនារីៗមួយចំនួនធំ ចង់ដឹងថា តើអ្នកនាង Jun Ji hyun មានរូបមន្ត ឬក៏តិចនិចថែរក្សាសម្រស់អ្វីខ្លះ ទើបធ្វើឲ្យសម្រស់នៅស្អាត ដូចជាគេនិយាយថា (អាយុទៅ តែសម្រស់នៅ) ថែមទាំងកាន់តែស្រស់ស្អាតជាងមុនថែមទៀតផង៕ 

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ នាង ជុន ជី អ៊ីយ៉ុន “Jun Ji Hyun” តារាភាពយន្ដល្បី របស់កូរ៉េខាងត្បូង ចង់ប្រញាប់រៀបការ នៅដើមខែមេសា ឆ្នាំ ២០១២ ព្រោះលេចឮថា នាងមានផ្ទៃពោះ ២ខែ រួចមកហើយ ។

ប្រភពព័ត៌មានបានឱ្យដឹងថា នាង ជុន ជី អ៊ីយ៉ុន នឹងរៀបការនៅ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២ ជាមួយម្ចាស់ធនា គារម្នាក់ គឺលោក ឆយ ជុន ហ៊ីយុគ “Choi Jun Hyuk” និងជាចៅប្រុសរបស់ អ្នករចនាម៉ូដដ៏ល្បីល្បាញ នៅកូរ៉េ ខាងត្បូង លី យ៉ុង ហ៊ី “Lee Young Hee” ។

ពិធីរៀបអាពាហ៍ពិពាហ៍នេះ នឹងរៀបចំឡើង នៅសណ្ឋាគារ ស៊ីលឡា “Shilla ” នៅក្រុងសេអ៊ូល ប្រទេសកូរ៉េ ខាងត្បូង ។

ការសម្រេចចិត្ដរបស់នាង ជុន ត្រូវបានគេដឹងថា ដោយសារមាន ពាក្យចចាមអារាមលេចឮ ឡើងថា នាងមានផ្ទៃ ពោះចំនួនពីរខែ មកហើយ ទើបប្រញាប់ ប្រញាល់ រៀបចំពិធីរៀបការនេះឡើង ។ ប៉ុន្ដែអ្នកជំនិតនឹង តារារូប នេះបាន លើកឡើងថា ការតក់ក្រហល់ រៀបការយ៉ាងដូច្នេះ ព្រោះអាចផ្ដល់ ភាពងាយ ស្រួលដល់ ការចូលរួម ថតខ្សែភាពយន្ដ នៅបរទេសរបស់តារារូបនេះ ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកជំនិតរបស់នាង បានឆ្លើយបដិសេធទាំងស្រុងថា ពាក្យចចាមអារាម មួយនេះមិនពិត នោះ ទេហើយសូម បដិសេដធទាំង ស្រុងរាល់ការ លេចឮរឿងទាំងអស់នេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]