ស្កុតឡេន៖ សំបុត្រផ្ញើតាមប៉េងប៉ោងដ៏រំជួលចិត្តមួយ  បង្ហោះដោយក្មេងប្រុសម្នាក់ ត្រូវគេរើសបាន ដែលជាសំបុត្ររៀបរាប់អំពីការនឹករលឹកទៅកាន់ឪពុករបស់ខ្លួន ដែលបានស្លាប់ទៅហើយនោះ និងដើម្បីអធិប្បាយថារូបគេត្រូវបានយកទៅចិញ្ចឹម ព្រោះតែម្តាយរបស់គេមានជំងឺ។

ក្នុងរដូវកាលគ្រីសស្មាស់ចូលមកដល់ ក្មេងប្រុសរូបនេះសរសេរសំបុត្រមួយទៅកាន់ឪពុក ព្រោះគិតថាគាត់កំពុងស្ថិតនៅឋានសួគ៌ ហើយចង់បានកាដូគ្រីសស្មាស់មួយចំនួនដែរដូចជា របស់របរទាក់ទងនឹងបាល់ទាត់ ជាពិសេសនោះគឺរបស់ក្រុម Real Madrid។

បុរសម្នាក់ឈ្មោះ Stuart McColl បានរកឃើញសំបុត្រនោះ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦​ នៅក្នុងទីធ្លាមួយកន្លែងក្នុងក្រុង Dunfermline ប្រទេសស្កុតឡេន ហើយឥឡូវនេះគាត់កំពុងស្វែងរកកុមារដែលត្រូវបានគេយកទៅចិញ្ចឹមនោះ ដើម្បីឲ្យកាដូតាមដែលគេចង់បាន។

បុរសអាយុ ៣០ឆ្នាំខាងលើ បាននិយាយថា “ខ្ញុំនឹងមានអារម្មណ៍ពិបាកចិត្តណាស់បើសិនជាខ្ញុំព្រងើយកន្តើយជាមួយរឿងនេះ” ។

“ខ្ញុំមិនដែលបានធ្វើរឿងបែបនេះពីមុនមកទេ ប៉ុន្តែនេះជារឿងសោកសៅមួយដែលខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីជួយមនុស្សដែលមានទុក្ខលំបាក។ វាជារឿងលំបាកណាស់ដើម្បីស្វែងរកក្មេងម្នាក់នេះ ប៉ុន្តែខ្ញុំសង្ឈឹមថា វាក៏រួមចំនែកក្នុងការជួយក្មេងដទៃទៀតដែរ"

គាត់ក៏បានបន្ថែមទៀតដែរថា “ខ្ញុំពិតជាសង្ឃឹមថា ពួកយើងនឹងអាចរកក្មេងម្នាក់នេះឃើញ ប៉ុន្តែប្រសិនបើពួកយើងរកគេមិនឃើញទេ ពួកយើងហ្នឹងបង្កើតកម្មវិធីសប្បុរសធម៌មួយ ដើម្បីទិញកាដូឲ្យក្មេងៗដែលរស់នៅមណ្ឌលថែទាំកុមារនៅថ្ងៃគ្រីសស្មាស់”

លោក McColl បានចែករំលែករូបភាពសំបុត្រនោះទៅតាមបណ្តាញសង្គម និងបានទាក់ទងទៅតាមមណ្ឌលថែទាំកុមារមួយចំនួនដែរ ហើយក៏មានសប្បុរសជនជាច្រើនបានចូលជាថវិការដើម្បីទិញកាដូសម្រាប់ក្មេងៗទាំងនោះផងដែរ។

ខាងក្រោមនេះ ជារូបភាព និងអត្ថន័យរបស់សំបុត្រ៖

«សួស្តីប៉ា! កូនសរសេរសំបុត្រមួយនេះ គឺកូនចង់ប្រាប់ប៉ាថា កូននឹកប៉ាខ្លាំងណាស់ ហើយកូនចង់ប្រាប់ប៉ារឿងមួយ។

កូនប្រាកដណាស់ថា ប៉ាដឹងថាកូនកំពុងនៅមណ្ឌលថែទាំកុមារ ព្រោះម៉ាក់គាត់ឈឺ ហើយត្រចៀករបស់កូនក៏ត្រូវបានបិតជិតកាលពីថ្ងៃច័ន្ទនេះទៀត” ។ ថ្ងៃស្អែកពួកយើងនឹងចាកចេញទៅហើយ។

“កូនពិតជានឹកសាលា ហើយនឹកប៉ាណាស់”។ កូនដឹងថា ប៉ាកំពុងនៅលើឋានសួគ៌ ប៉ុន្តែកូនចង់ដឹងថា តើប៉ាមានសុវត្ថិភាពទេ?

“មុនពេលដែលកូនទៅ នេះជាកំណត់ហេតុបំណងប្រាថ្នារបស់កូននៅថ្ងៃគ្រីសស្មាស់ ។ បំណងប្រាថ្នារបស់កូន គឺចង់ឲ្យប៉ាមកសរសេរបំណងប្រាថ្នាមួយដាក់ចូលក្រោមខ្នើយរបស់កូន” ។

“អ្វីដែលកូនចង់បាននៅថ្ងៃគ្រីសស្មាស់មានដូចជា៖ ស្បែកជើងកវែង បាល់Astros រនាំងសំណាញ់សម្រាប់ស៊ុតបាល់ និងឧបករណ៍របស់ក្រុមReal Madrid ”

លាសិនហើយប៉ា កូនស្រឡាញ់ប៉ា»៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]