ភ្នំពេញ៖ កាលពីពេលថ្មីៗនេះអ្នកនាង ឆយី ដែលជាមិត្តដ៏ល្អរបស់កញ្ញា អ៊ុន អាលីហ្សា បានរៀបចំកម្មវិធីខួបកំណើតដ៏ភ្ញាក់ផ្អើលមួយជូននាង ដោយបានយកនំខេកទៅដល់បន្ទប់សំរាកនាងតែម្ដង ដែលធ្វើអោយកញ្ញាមានអារម្មណ៍សប្បាយចិត្ត និងរំភើបក្រៃលែង ពេលដែលឃើញមិត្តភក្តិដ៏ជិតដិតធ្វើយ៉ាងនេះដាក់ខ្លួន។

ក៏ប៉ុន្តែស្រាប់តែថ្មីៗនេះដែរអ្នកនាង ឆយី បានចេញជាវីដេអូមួយ ដើម្បីបកស្រាយពីកម្មវិធីខួបកំណើតអាលីហ្សា ដែលត្រូវបានគេចុះផ្សាយថា អតីតមិត្តប្រុសធ្វើខួបកំណើតដល់ក្នុងបន្ទប់ អោយដឹងកាន់តែច្បាស់ថា រវាងកញ្ញាអាលីហ្សា និងអតីតមិត្តប្រុសពិតជាមិនមាន ទំនាក់ទំនងស្នេហាអ្វីនោះទេ គឺពួកគេត្រឹមជាមិត្តភក្តិដែលរាប់អានគ្នាជិតដិតប៉ុណ្ណោះ ហើយចំពោះការធ្វើខួបកំណើតដល់បន្ទប់នេះអ្នកនាង ឆយី ក៏បានបន្ថែមដែរថា វាមិនមែនជាបន្ទប់គេងរបស់អាលីហ្សាទេ វាជាផ្ទះមិត្តរបស់អ្នកនាងឆយី ដែលអាលីហ្សាទៅសំរាកលេងប៉ុណ្ណោះ លើសពីនេះទៅទៀតអ្នកនាងឆយី ក៏បានសុំចិត្តអ្នកសារព័ត៌មានទាំងអស់ អោយចុះផ្សាយនូវអ្វីដែលពិត ព្រោះព័ត៌មានមិនពិតវាអាចប៉ះពាល់មិត្តភាព និងកិតិ្តយសរបស់ពួកគេ។

តោះទៅទស្សនា និងស្តាប់ការបកស្រាយទាំងស្រុងរបស់អ្នកនាងឆយី ជាមួយវីដេអូខាងក្រោម៖ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថាដោយក្តីស្រលាញ់ ទៅលើមិត្តភក្តិយ៉ាងជ្រាលជ្រៅ តារាស្រី អ្នកនាង ឆយី បានទៅ Surprise កញ្ញា អ៊ុន អាលីហ្សា ដល់បន្ទប់គេងតែម្តង នៅក្នុងថ្ងៃកំណើត។

ចំពោះទំនាក់ទំនងរបស់តារាស្រីពីរដួងនេះ ត្រូវបានគេដឹងលឺគ្រប់គ្នាថា ជាមិត្តល្អជាមួយគ្នាជាយូរណាស់មកហើយ ដែលបានចាត់ទុកគ្នា ដូចជាបងប្អូនបង្កើត ហើយភាគច្រើន ពួកគេតែងដើរទៅណា ជាមួយគ្នាស្ទើរតែគ្រប់ពេល។

កាលពីប៉ុន្មានថ្ងៃមុននេះដែរ អ្នកនាង ឆយី បានធ្វើឲ្យ កញ្ញា អាលីហ្សា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបនាង បានកាន់នំខេកមួយ ឡើងទៅដល់បន្ទប់គេង កញ្ញា អាលីហ្សាតែម្តង។ ក្រោយពីបានឃើញទិដ្ឋភាពបែបនេះ កញ្ញា អាលីហ្សា បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងរំភើបជាពន់ពេក ពេលមានមិត្តភក្តិល្អ ដូចជាអ្នកនាង ឆយី រៀបចំធ្វើពិធីខួបកំណើតឲ្យយ៉ាងដូច្នេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]