ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានព័ត៌មានដ៏គួរអោយភ្ញាក់ផ្អើលមួយពី អ្នកប្រដាល់ល្បីឈ្មោះម្នាក់នៃប្រទេសកម្ពុជា និងជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ISKA លោក វ៉ន វីវ៉ា ស្រវ៉ាទៅចាប់អាជីពមួយទៀតដែលគ្រប់គ្នាសឹងមិនជឿភ្នែក គឺជាអ្នកបើកឡានតាក់ស៊ីម្នាក់។ តើមានមូលហេតុអ្វីខ្លះទើបធ្វើអោយ អ្នកប្រដាល់ល្បីឈ្មោះរូបនេះសំរេចចិត្តទៅធ្វើជាអ្នកបើកឡានតាក់ស៊ីទៅវិញ?

ជុំវិញបញ្ហាដែលលោកវ៉ន វីវ៉ាដាក់ចិត្តដាក់កាយទៅធ្វើជា អ្នកបើកឡានតាក់ស៊ីនេះ បើតាមការអោយដឹងពីអ្នកនាង ស៊ន ដាវីន ដែលជាភរិយារបស់លោកបានអោយដឹងថា អ្នកនាងដំបូងឡើយពិតជាតូចចិត្តខ្លាំងណាស់ ពេលលឺលោកវ៉ន វីវ៉ា ប្រាប់ថាទៅធ្វើជាអ្នកបើកឡានតាក់ស៊ីនេះ ព្រោះវាមិនសាកសម នឹងកេរ្ដិ៍ឈ្មោះរបស់លោក។យ៉ាងណាមិញអ្នកនាងស៊ន ដាវីន ក៏បានចោទជាសំនួរសួរទៅលោកវ៉ន វីវ៉ា ដែរថាការងារច្រើនណាស់គេហៅទៅធ្វើ ហេតុអ្វីមិនធ្វើ បែរជាទៅធ្វើជាអ្នកបើកតាក់ស៊ីនេះទៅវិញ?

ប៉ុន្តែចំលើយរបស់លោកវ៉ន វីវ៉ាបានឆ្លើយតបទៅ ភរិយាវិញធើ្វអោយអ្នកនាង ស៊ន ដាវី កើតចិត្តអាណិតប្តីជាពន់ពេក ដោយលោកបានឆ្លើយថា ការងារអ្វីមិនសំខាន់ សំខាន់គ្មានអ្នកជេរស្តី មានពេលវេលាច្រើន និងមានសេរីភាព ហើយអ្វីដែលសំខាន់នោះគឺដើម្បីកូន។ ខាងក្រោមជាសារដែលអ្នកស៊ន ដាវីន រៀបរាប់អាណិតប្តី៖

«ពេលគាត់ប្រាប់ខ្ញុំថាគាត់ និងធ្វើការងារមួយនិង ខ្ញុំតូចចិត្តអាណិតគាត់ណាស់ ខ្ញុំសួរគាត់ថាការងារច្រើនណាស់ដែលគេហៅធ្វើ ហេតុអីមិនធ្វើ ខ្ញុំគិតការងារនិងមិនសមនិងគាត់ទេ ព្រោះគាត់ជាមនុស្សល្បីម្នាក់ដែរ តែគាត់និយាយថាសំខាន់មិនមានអ្នកណាជេស្ដី ទំនេរច្រើន ហើយមានសេរីភាពទៀត (សំខាន់ដើម្បីកូន) អរគុណណាស់លោកប្ដី» 

ចំពោះទឹកចិត្តជាឪពុក និងជាប្តីដ៏មហិមានេះអ្នកស៊ន ដាវីន ក៏មិនមានអ្វីក្រៅពី អរគុណនូវទឹកចិត្តស្វាមី ដែលខិតខំប្រឹងប្រែងដើម្បីគ្រួសារ លើសពីនេះទៅទៀតក៏មានអ្នកគាំទ្រជាច្រើនបានសសើរ និងពេញចិត្តចំពោះទឹកចិត្តលោកវ៉ន វីវា ថែមទាំងចែករំលែកតគ្នាក្នុង បណ្តាញសង្គមហ្វេសប៊ុកនៅឈ្មោះ និងលេខទូរស័ព្ទសំរាប់ទំនាក់ទំនងអោយជួយគាំទ្រលោកវ៉ន វីវ៉ា និងជួយជិះតាក់ស៊ីរបស់គាត់។

អាវលឿងខាងឆ្វេង អ្នកនាង ស៊ន ដាវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]