ថៃ៖ យោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ Ny Savuth បានឲ្យដឹងថា និស្សិតខ្មែរសិក្សានៅប្រទេសថៃម្នាក់ ទើបរៀនចប់អនុបណ្ឌិតមិនទាន់បានទទួលសញ្ញាប័ត្រផង អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់។

ប្រភពខាងលើបានសរសេររៀបរាប់ដូច្នេះថា៖

«កាលពីវេលាម៉ោងប្រមាណ ១៥និង២០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ និស្សិតខ្មែរដែលទទួលបានអាហារូបករណ៍នៅប្រទេសថៃម្នាក់ បានទទួលមរណៈភាពដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍ដ៏គួរអោយរន្ធត់តក់ស្លុតនេះ កើតឡើងនៅខេត្តសូរិន»។

«ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះ លីម គីមស៊ីម ( Lim Kimsim) ជានិស្សិតខ្មែរម្នាក់ ដែលទទួលបានអាហារូបករណ៍ម្ចាស់ក្សត្រីសុរិនថន នៅឆ្នាំ២០១៤ (ថ្នាក់Master)។ និស្សិតរូបនេះ ក៏ទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ក្នុងពេលថ្មីនេះផងដែរ តែជាអកុសលមិនទាន់បានទទួលសញ្ញាប័ត្រផង ស្រាប់តែជួបហេតុការណ៍គួរអោយតក់ស្លុតបែបនេះ។ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះដែរ មានមនុស្ស៤នាក់ផ្សេងទៀតបានរងរបួស ចំណែកជនរងគ្រោះរបួសធ្ងន់ជាងគេហើយស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ»៕

មាន UPDATE ខាងក្រោម...

UPDATE ក្នុងរូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]