សៀមរាប៖ កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកគាំទ្រដែលនៅឯខេត្តសៀមរាប មានអារម្មណ៍រំភើបជាខ្លាំង ដោយមិននឹកស្មានថា បានប្រទះជួបIdol របស់ពួកគេ មកកម្សាន្តលេងខេត្តសៀមរាប។

ជាការពិតណាស់ នេះបើយោងតាមរូបថតដែលត្រូវបានអ្នកគាំទ្រកម្ពុជាប្រមាញ់ គឺបានឃើញ សមាជិក២រូបនៃក្រុមចម្រៀងបុរស VIXX គឺលោក Ken និង លោក Leo កំពុងតែថតកម្មវិធីឲ្យទូរទស្សន៍មួយរបស់កូរ៉េ នោះគឺកម្មវិធី "VIXX Lovely Asia” ដែលតម្រូវឲ្យពួកគេចុះទៅតាមប្រទេសចំនួន៣ ដូចជាប្រទេស កម្ពុជា ឡាវ និងវៀតណាម ដើម្បីស្វែងយល់ពីវប្បធម៌ និងចំនុចទាក់ទាញរបស់ប្រទេសនីមួយៗ ហើយកម្មវិធីនេះផងដែរ នឹងត្រៀមចាក់ផ្សាយនៅដើមឆ្នាំ២០១៧ ខាងមុខនេះហើយ។

នៅក្នុងនោះផងដែរ វត្តមានរបស់លោកLeo និងលោកKen នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំជួលចិត្តជាខ្លាំង លើសពីនេះ គេសង្កេតឃើញថា ពួកគេបានដើរលេងកម្សាន្តនៅ Pub Street ដែលជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលមកលេងទឹកដីអង្គរ៕

ដោយខាងក្រោមនេះ ជារូបភាពថតដោយអ្នកគាំទ្រនៅឯខេត្តសៀមរាបផ្ទាល់ ទស្សនាទាំងអស់គ្នា៖    

កំណត់ហេតុខ្មែរឡូត៖  

គួររំលឹកថានេះមិនមែនជាលើើកទី១នោះទេ ដែលតារាបរទេសល្បីៗមកទស្សនា សម្រស់ទឹកដីអង្គររបស់ប្រទេសកម្ពុជា។ ដោយកាលពីលើកមុន លោកឌេវិតប៊េកខេម David Beckham ដែលជា អតីតកីឡាករបាល់ទាត់ និងមានកេរ្ដិ៍ឈ្មោះ ដ៏ល្បីមួយរូប បានបង្ហោះរូបភាព មកទស្សនា ប្រាសាទអង្គរវត្ដ លើទឹកដីសៀមរាប ចូលទៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម អិនស្ដារក្រាម ដែលពិតជាធ្វើឲ្យបងប្អូនខ្មែរ ជាច្រើននាំគ្នាភ្ញាក់ផ្អើល។

ក្រឡេកមកមើលសារ ដែលសរសេរពីក្រោមរូបភាពរបស់ លោក Davidbeckham ដែលថតនៅ ចំពីមុខ ប្រាសាទអង្គរតូច បានឲ្យឃើញថា៖ ថ្ងៃដ៏អស្ចារ្យ នៅក្នុងកម្ពុជា ដែលបានមកទស្សនា ប្រាសាទអង្គរវត្ដ... ដែលនេះជាកន្លែងមួយដ៏ ស្រស់ស្អាត ក្នុងចំណោមកន្លែងផ្សេងៗទៀត លើពិភពលោក។

សូមមើលរូបភាព ដែល លោក Davidbeckham បានបង្ហោះ៖ 

ដោយឡែកករណីផ្សេងមួយទៀត កាលពីលើកមុន សមាជិកក្រុម T-ara កញ្ញា Jiyeon បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារនាងបានមក សំរាកលំហែកាយស្ងាត់ៗ នៅឯកោះសង្សារដែលជា កោះក្រេបទឹកឃ្មុំដ៏រ៉ូម៉ែនទិក បំផុតប្រចាំប្រទេសកម្ពុជា ព្រមទាំងជាប់ចំណាត់ថ្នាក់ក្នុងចំណោមកោះ ទាំង១០នៅក្នុងពិភពលោក ដែលជាកោះស្អាតបំផុត ថែមទៀតផង។

ជាការពិតណាស់ នេះបើយោងតាមគណនីInstagram ផ្ទាល់ខ្លួនរបស់នាងបានបង្ហោះនូវរូបថត២សន្លឹកថតនៅឯសមុទ្រ ដោយនាងបានពាក្យសរសេរថា « Songsaa » ព្រមទាំងដាក់រូបបេះដូងមួយ ថែមទៀតផង ដោយទាំងនេះបានធ្វើឲ្យអ្នកគាំទ្រកម្ពុជាជាច្រើន បានសរសេរសារ យ៉ាងច្រើនឆ្លើយតបទៅកាន់Jiyeon ថា៖ «Welcome To Cambodia» ឬស្វាគមន៍ ដែលមកកាន់ប្រទេសកម្ពុជា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]