រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១:៣០ នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅកណ្តាលទីក្រុងភ្នំពេញ មុខវិមានឯករាជ្យ ដោយបានបណ្តាលឱ្យយុវតីវ័យក្មេងស្រស់ស្អាតម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ស្ទើរស្លាប់ស្ទើររស់ ព្រោះនាងបើកម៉ូតូលឿនជ្រុលហួសហេតុពេក។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅនៅក្បែរនោះនាំគ្នាចេញមកមើលទាំងយប់ និងបានដុតដៃដុតជើងជួយតេហៅ ឡានពេទ្យដឹកយកទៅសង្គ្រោះជាបន្ទាន់។

យោងតាមប្រភពព័ត៌មានពីម្ចាស់គណនី ហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Ny Savuth បានឱ្យដឹងថា យុវតីរងគ្រោះខាងលើ ត្រូវបានគេស្គាល់ឈ្មោះនៅក្នុងហ្វេសប៊ុកថា Mii Ka Teur XD។ ដោយនៅយប់កើតហេតុ ក្មេងស្រីរូបនេះបានខ្ចីម៉ូតូរបស់មិត្តភក្តិខ្លួនក្នុងគោលបំណង យកទៅជិះលេងសាកល្បង ប៉ុន្តែចៃដន្យសំណាងអាក្រក់មិនបានប្រយ័ត្ន និងណាមួយនាងបានបើកបរម៉ូតូក្នុង ល្បឿនយ៉ាងលឿនផង ក៏បានជ្រុលទៅបុកនឹងបង្គោលភ្លើង នៅក្បែរនោះរងរបួសធ្ងន់ធ្ងរ។ 

ចំណែកឯអាការៈយ៉ាងណាខ្លះ ស្លាប់ ឬក៏រស់យ៉ាងណានោះ នៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់ បាននៅឡើយនោះទេ៕

ទស្សនាវីដេអូខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]