យុទ្ធនាការទីផ្សារចល័តលំដាប់អន្តរជាតិ ផ្សារភ្ជាប់បច្ចេកវិទ្យា នាយុគសម័យថ្មីក៏ដូចជាធ្វើការណែនាំ បង្ហាញពីបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យ និងផ្ដល់បទពិសោធន៍ ដែលមានលើTablet Galaxy Note 10.1 ដល់អតិថិជនរបស់ខ្លួន មានឈ្មោះថា «Samsung Note 10.1 Mega Galaxy Studio» ដែលមានបញ្ចប់ទៅកាលពីថ្ងៃទី ១៤-១៦ ខែកញ្ញា ២០១២ កន្លងទៅ នៅទីតាំងចំនួន២ គឺផ្សារទំនើបសូរិយា និងសុវណ្ណា។

នាយកគ្រប់គ្រងសាខាប្រចាំកម្ពុជានៃក្រុមហ៊ុនThai Samsung អេឡិចត្រូនិកលោក វ៉ាត់ ឡាំផេង បានបញ្ជាក់ពីចំណុចវិជ្ជមានរបស់ព្រឹត្តិការណ៍ដ៏ធំ លំដាប់អន្តរជាតិមិនធ្លាប់មានលើទីផ្សារកម្ពុជាយ៉ាងដូច្នេះថា៖ «ក្នុងយុទ្ធនាការទីផ្សារចល័តនេះក្នុងតំបន់គោលដៅនេះ អតិថិជនទាំងអស់អាចទទួលបទពិសោធន៍លើGalaxy Note 10.1 តាមរយៈធ្វើតេស្ដសាកល្បងដោយខ្លួនឯង ហើយត្រង់ចំណុចដែលមិនយល់ ពួកគេអាចសាកសួរក្រុមការងារនៅទីនោះស្រាប់។ មិនត្រឹមតែសាកល្បងគុណភាពរបស់មុខងារដែលមានលើGalaxy Note 10.1 ប៉ុណ្ណោះទេ ប៉ុន្តែនៅមានការលេងហ្គេមកម្សាន្តដែលមានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង»។

លោក ឡាំផេង បន្ថែមថា«បច្ចេកវិទ្យាដោយប្រើប៊ិច S គឺយើងរក្សាទុកដដែល ប៉ុន្តែតិចណូឡូជីថ្មីដែលដកចេញពីទូរស័ព្ទGalaxy S III មកបំពាក់បន្ថែមឲ្យGalaxy Note 10.1 នេះគឺ pop up ដែលអាចឲ្យអ្នកប្រើប្រាស់អាចបែងចែកផ្ទៃអេក្រង់ទំហំជាង១០.១ អ៊ីញនេះ ដោយកម្សាន្តបណ្ដើរ និងធ្វើការងារបណ្ដើរក្នុងពេលតែមួយបាន»។

Samsung Galaxy Note 10.1 ដែលទើបនឹងប្រកាសចេញលក់លើទីផ្សារកម្ពុជាកាលពីថ្ងៃទី ៦ កញ្ញា ២០១២ កន្លងទៅនេះ បានបំពាក់នូវ ប្រព័ន្ធប្រតិបត្តិការAndroid ICS(4.0.4), CPU ស៊េរីថ្មី ប្រភេទQuad-coreល្បឿនកាន់តែលឿនរហូតដល់ 1.4GHz និងRAM ដល់ទៅ 2GB។ លក្ខណៈពិសេសទាំងនេះអាចរុញច្រានឲ្យGalaxy Note 10.1 ដំណើរកម្មវិធីរចនារូបភាពPhotoshop បញ្ជាដោយtouch បានយ៉ាងរលូន បូករួមទាំងបច្ចេកវិទ្យាប៊ិច Sដើម្បីគូររូប ផាត់ពណ៌ និងកែរូបតាមចិត្តប្រាថ្នាបានយ៉ាងល្អ។

អ្វីដែលពិសេសបំផុតនោះគឺ Galaxy Note 10.1 អាចប្រើប្រាស់មុខងារចំនួន២ គឺជាTablet ផង និងមុខងារSmartphoneផង ព្រោះវាអាចដាក់ស៊ីមហៅចេញ-ចូល និងទទួលសារបានដូចទូរស័ព្ទធម្មតា។

Samsung Note 10.1 Mega Galaxy Studio ឬយុទ្ធនាការទីផ្សារចល័តដ៏ធំដែលបានប្រារព្ធនៅចុងសប្ដាហ៍ នៅផ្សារទំនើបចំនួនពីរខាងលើនេះ សរុបមានចំនួន ៦លើក (សុវណ្ណា ៣ដង និង សូរិយា ៣ដង) ដែលលើកដំបូងបង្អស់នេះទើបនឹងបញ្ចប់ទៅ កាលពីថ្ងៃទី ១៤-១៥-១៦ កញ្ញា នេះ មិនត្រឹមតែធ្វើនៅកម្ពុជាទេ ប៉ុន្តែយុទ្ធនាការSamsung Note 10.1 Mega Galaxy Studio ក៏ត្រូវបានរៀបចំនៅ អឺរ៉ុប និងតាមបណ្ដាប្រទេសជិតខាងមួយចំនួនផងដែរដូចជា៖ ថៃ ម៉ាឡេស៊ី វៀតណាម និងកូរ៉េ ផងដែរ។

គួររំលឹកផងដែរថា Galaxy Note អេក្រង់ ៥,៣អ៊ីញ ដែលជាSmartphoneដំបូងបង្អស់របស់Samsung គិតចាប់ពីថ្ងៃប្រកាសចេញលក់រហូតដល់ត្រីមាសទី៣ ឆ្នាំ២០១២នេះ លក់បានប្រមាណជា ១០លានគ្រឿងហើយ។ ចំណែកឯ Galaxy Note ដែលមានមុខងារជាSmartphone ផង និងTablet ផងឈ្មោះថា Galaxy Note 10.1 ទើបនឹងប្រកាសចេញលក់ជាសាកលកាលពីខែ សីហា កន្លងទៅនេះ។

Smartphone របស់Samsung ទទួលបានចំណាត់ថ្នាក់លេខ ១ លើចំណែកទីផ្សារពិភពលោក និងបន្តក្ដោបក្ដាប់តំណែងលេខ ១ លើទីផ្សារកម្ពុជាចាប់តាំងពីខែ មិនា ២០១២មក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]