កូរ៉េខាងត្បូង៖ នេះមិនមែនជារឿងធម្មតានោះទេ ដែលតារាសម្តែងស្រីម្នាក់សុខចិត្ត ពលីរាងកាយដ៏ស្រឡូនស្អាតរបស់ខ្លួន ក្លាយទៅជានារីម្នាក់ដ៏ធាត់ ដើម្បីថតខ្សែភាពយន្តត្រឹមតែមួយរឿងតែប៉ុណ្ណោះ ដោយជាទូទៅសម្រាប់សុភាពនារីៗភាគច្រើន ពិតជាស្រលាញ់រាងកាយរបស់ខ្លួនខ្លាំងណាស់ ដែលជាពិសេសនោះគឺចង់ថែរក្សា រាងស្លីមស្រឡូនឲ្យនៅជារៀងរហូតតែម្តង។ ដោយឡែកសម្រាប់តារាស្រី Cho Hye Jung រូបនេះវិញ បែរជាសុខចិត្តផ្លាស់ប្តូរខ្លួនឯង សឹងតែមិនគួរឲ្យជឿទៅវិញ។

រូបរាងនាង​Cho Hye Jung កាលពីមិនទាន់ឡើងទម្ងន់

គួរឲ្យដឹងថា ថ្មីៗនេះតារាសម្តែងស្រី Cho Hye Jung បានទទួលថតខ្សែភាពយន្តថ្មីឲ្យ ស្ថានីយ៍ទូរទស្សន៍ដ៏ធំរបស់កូរ៉េ MBC ដែលមានចំណងជើងថា “Weightlifting Fairy Kim Bok Joo” ដោយក្នុងនោះតម្រូវឲ្យនាងដើរតួជា នាង Jung Nan Hee ត្រូវជាមិត្តភក្តិជិតដិតរបស់តួឯកស្រីឈ្មោះ នាង Kim Bok joo។ បន្ថែមពីនេះទៅទៀតនោះ នាងJung Nan Hee ក៏ជាសមាជិកម្នាក់នៃក្នុងក្រុមលើកទម្ងន់ និងជាសិស្សស្រីឆ្នើមខាងផ្នែក លើកទម្ងន់ប្រចាំថ្នាក់ថែមទៀតផង។

យ៉ាងណាមិញ ចំពោះខ្សែភាពយន្តមួយនេះផងដែរ នាង Cho Hye Jung បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេតជាច្រើន កោតសរសើរស្ងប់ស្ងែង នាងខ្លាំងមែនទែន ដោយសារតែការតាំងចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង របស់នាងសម្រាប់ការថតខ្សែភាពយន្តមួយនេះ។

រូបនាង​Cho Hye Jung ក្រោយពេលឡើងទម្ងន់រួច

គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង «Weightlifting Fairy Kim Bok Joo» គឺជាប្រភេទរឿងបែបកីឡា ដែលឆ្លុះបញ្ចាំងពីជីវិតពិតខ្លះៗរបស់ ម្ចាស់មេដាយមាសខាងផ្នែកលើកទម្ងន់ប្រចាំប្រទេសកូរ៉េខាងត្បូង Jang Mi Ran ផងដែរ៕ 

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ខ្មែរឡូត សូមបង្វែរអារម្មណ៍ប្រិយមិត្ត មកតាមដាននូវរូបថត របស់តារាស្រីខ្មែរល្បីៗ ពេលពួកគេ ឡើងគីឡូ ប្រៀបធៀបនឹង ពេលមិនឡើងគីឡូវិញ ខុសប្លែកយ៉ាងណាខ្លះ

ភាគច្រើនតារាស្រីមួយចំនួន ពេលធាត់តែងតែបែកសាច់ យ៉ាងទ្រលុកទ្រលន់ និងទម្រង់មុខឡើងមូលតែម្តង តែក៏មានអ្នកគាំទ្រភាគច្រើន តែងសរសើរថា គួរឲ្យក្នាញ់ និងស្អាត ជាងពេលពួកគេស្គមផងដែរ។

ចង់ដឹងថា​ តារាស្រីទាំងនោះ ពេលឡើង និងស្រកទម្ងន់ តើមួយណាគួរឲ្យស្រឡាញ់ជាង? តោះតាមដានទាំងអស់គ្នា​ ហើយប្រិយមិត្ត ក៏អាចជួយបញ្ចេញយោបល់បានផងដែរ៖

១) ចន ច័ន្ទលក្ខិណា

ខាងឆ្វេងជារូបពេលធាត់ និងខាងស្តាំ ជារូបពេលស្គម

២) សុគន្ធ និសា

ខាងឆ្វេងជារូបពេលធាត់ និងខាងស្តាំ ជារូបពេលស្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]