អាមេរិក៖ រូបភាពដ៏កក់ក្តៅនៃចំណងមិត្តភាពរវាងក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ ជាមួយនឹងឆ្កែដ៏គួរឲ្យស្រឡាញ់មួយក្បាល កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីអ្នកនិយមលេងអ៊ិនធើណេតជាច្រើន នៅទូទាំងពិភពលោក។

ក្មេងប្រុសតូច និងឆ្កែដ៏គួរឲ្យស្រឡាញ់របស់គេនោះ ទទួលបានអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក ដល់ទៅ ១០០,០០០នាក់ នៅលើបណ្តាញសង្គម អ៊ីនស្តាក្រាម (Instagram) ដោយសារតែរូបភាពដ៏គួរឲ្យស្រឡាញ់របស់ពួកគេ។

ប្រភពព័ត៌មានបានឲ្យដឹងថា ចំណងមិត្តភាពពួកគេ បានរីកដុះដាលឡើង ចាប់តាំងពីគេមានអាយុ១១ខែ បន្ទាប់ពីឪពុកម្តាយចិញ្ចឹម របស់គេ បានយកឆ្កែ Reagan នេះមកចិញ្ចឹម កាលពីវានៅជាកូនឆ្កែ អាយុ៨សប្តាហ៍ នៅឡើង ។ 

បច្ចុប្បន្ន នាង Sandi រស់នៅ Portland សហរដ្ឋអាមេរិក ដែលជាម្តាយចិញ្ចឹម បានចងក្រងសៀវភៅ រូបភាពដ៏គួរឲ្យស្រឡាញ់ របស់ក្មេងប្រុសតូច និងឆ្កែមួយក្បាលនោះ ដោយគ្រោងបោះពុម្ព នៅឆ្នាំក្រោយ ហើយរូបភាពទាំងនោះ បានបង្ហោះលើបណ្តាញសង្គម អ៊ីនស្តាក្រាម (Instagram) ដែលមានឈ្មោះថា @Reagandoodle ។ ចំណូលដែលបានមកពីសៀវភៅនោះ និងផ្តល់ទៅឲ្យអង្គការ (Foster Parents Night Out) ជាអង្គការមិនរកប្រាក់ចំណេញ ដែលធ្វើការជាមួយនឹងក្រុមគ្រួសារដែលសុំកូនចិញ្ចឹម។

នាង Sandi បានឲ្យដឹងថា “រឿងពិត ដែលទាក់អារម្មណ៍ របស់ ឆ្កែ Reagan និងក្មេងប្រុសតូច អាយុ៣ឆ្នាំនេះ ត្រូវតែប្រាប់ទៅឲ្យផ្សេងទៀតឲ្យបានដឹង។ ខ្ញុំមិនអាចរក្សាទុករឿងរ៉ាវដ៏គួរឲ្យស្រឡាញ់ទាំងអស់នេះ តែម្នាក់ឯងនោះទេ”។

នាងបន្តថា ទោះបីជារូបភាពរបស់ពួកគេទាំងពីរ បានបង្ហោះលើ អ៊ីនស្តាក្រាម (Instagram) ប៉ុន្តែរូបភាពនៅក្នុងសៀវភៅ គឹខុសគ្នា។ ដោយនៅក្នុងសៀវភៅ វារួមបញ្ចូលទាំងរូបថតមិនធ្លាប់ឃើញពីមុនមក ដោយបង្ហាញពីចំណងមិត្តភាព ចាប់តាំងពីពួកគេបានជួបគ្នាដំបូង រហូតដល់ពេលនេះ ដែលមានរយៈពេលជិត២ ឆ្នាំមកហើយ។ រឿងរ៉ាវរបស់ពួកគេ គឺជាចំណងមិត្ដភាពដ៏រឹងមាំមួយ និង ផ្អែមល្ហែម រួមបញ្ចូលទាំងការភ្ញាក់ផ្អើលមួយចំនួនថែមទៀត។

នាង Sandi បានឲ្យដឹងជាចុងក្រោយថា ឆ្កែ Reagan គឺជាឆ្កែដ៏ល្អបំផុត វាបានបង្កើតភាពសប្បាយរីករាយ ជាច្រើនចូលមកក្នុងជីវិតរបស់ពួកយើង និងការរស់នៅរបស់មនុស្សជាច្រើនផ្សេងទៀត៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]