ខាងក្រោមនេះជាបទពិសោធន៍របស់នារីម្នាក់ ទាក់ទងនឹង ការព្យាបាលស្នាមអុជខ្មៅ៖

ខ្ញុំមិនដឹងហេតុអីមួយរយៈមុននេះ មុខខ្ញុំឡើងស្នាមជាំ អុជខ្មៅៗ ពេញមុខមើលទៅគួរឲ្យខ្លាចណាស់។ ពេល ដំបូង ខ្ញុំស្មានថាមិនអីព្រោះគិតថានោះដោយសារស្ថានភាពខ្លួនខ្ញុំក្ដៅ មួយរយៈក្រោយវានឹងអស់ឯងហើយ តែមួយរយៈក្រោយ ស្នាមជាំវាកាន់តែរាលច្រើនឡើង។ ខ្ញុំភ័យខ្លាំងណាស់ រត់រកព្យាបាលគ្រប់ទីកន្លែងគ្រប់មុខ ថ្នាំទាំងបារាំងទាំងចិន ប្រើគ្រប់វិធីដើម្បីកម្ចាត់ស្នាមអុជខ្មៅនោះចេញ តែធ្វើយ៉ាងណាក៏វាមិនអស់។

រស់លាក់ខ្លួនព្រោះតែមុខពេញដោយស្នាមជាំ

ពេលនេះកញ្ចក់គឺជាមិត្តសម្លាញ់របស់ខ្ញុំ រាល់ពេលលេបថ្នាំឬលាបឡេខ្ញុំតែងសម្លឹងមើលកញ្ចក់ មើលមុខមាន គ្រាន់បន្តិចណាទេ។ ស្នាមអុជខ្មៅធ្វើឲ្យគំនិតខ្ញុំផ្លាស់ប្ដូរ មិនសូវនិយាយរាប់រកអ្នកផ្សេង មិនចង់ជួបអ្នកណាព្រោះមិនចង់ស្ដាប់គេសួរគេនិយាយច្រើន ឬក៏ណែនាំឲ្យប្រើនេះប្រើនោះ ខ្ញុំចេះតែទៅធ្វើការហើយមកផ្ទះវិញ លេបថ្នាំលាបឡេគ្រប់មុខសង្ឃឹមថាឆាប់ជា។ ខ្ញុំធុញធប់មិនដឹងថាធ្វើយ៉ាងណា ហេតុអីឲ្យខ្ញុំកើតស្នាមខ្មៅយ៉ាង ហ្នឹង ពីមុនខ្ញុំមានចឹងឯណា។

អ្នកទាំងអស់គ្នាកុំគិតថាខ្ញុំជាមនុស្សពិបាក នៅក្នុងសភាពដូចខ្ញុំនឹងដឹងហើយ ពីមុនមុខស្អាតធម្មតា សុខៗ ឡើងស្នាមអុជខ្មៅៗពេញមុខ សួរតើអ្នកណាសប្បាយចិត្តរួច? ខ្ញុំទៅមន្ទីពេទ្យព្យាបាលត្រឹមត្រូវ ផឹកថ្នាំតាម ការណែនាំរបស់គ្រូពេទ្យ តែឃើញថាគ្មានប្រយោជន៍អីសោះ។ ខ្ញុំស្រាវជ្រាវគ្រប់វិធីលើបណ្ដាញអ៊ិនធឺណែត វិធីអីក៏សាកទាំងអស់។ ពេលនោះខ្ញុំព្រួយបារម្ភគ្រប់បែបសព្វយ៉ាង ដូចមនុស្សឆ្កួតអញ្ចឹង គ្មានដឹងអីទៀតទេ។ គ្រប់យ៉ាងគឺដោយសារស្នាមខ្មៅទាំងអស់ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់។

ចិត្តក្ដៅ គិតច្រើន ហត់នឿយខ្លាំងណាស់ បើនៅតែយ៉ាងហ្នឹងខ្ញុំទ្រាំលែងបានហើយ។ ម៉ាក់ខ្ញុំគាត់បារម្ភខ្លាំង ណាស់ គាត់រកទិញថ្នាំឲ្យខ្ញុំច្រើនដែរហើយ ហើយចុងក្រោយក៏ទទេ គ្មានមួយណាទទួលបានលទ្ធផលល្អទេ សម្រាប់ស្ត្រីមុខមាត់គឹជារឿងសំខាន់ខ្លាំងណាស់។ ច្បាស់ជាមានច្រើនអ្នកដូចខ្ញុំដែរ តែមិនទាន់ជាក់ថាគេមាន ចរិតអន់ចិត្តខ្មាស់អៀនដូចខ្ញុំទេ។ ពេលនេះខ្ញុំមិនហ៊ានមើលចំមុខអ្នកណាទេ មិនជឿជាក់បន្តិចណាសោះ ពេលចេញទៅក្រៅម្ដងៗ ខំប្រើម្សៅប្រើឡេដើម្បីលប់បំបាត់ស្នាមជាំ ដោយហេតុនោះទើបទំនាក់ទំនងសង្គម របស់ខ្ញុំពេលនេះតិចទៅៗ។ មើលមុខស្រ្តីផ្សេងគេសស្អាតគួរឲ្យច្រណែនខ្លាំងណាស់។ ហេតុអីខ្ញុំមានជម្ងឹគួរឲ្យស្អប់មួយនេះ ស្នាមជាំតាម ខ្ញុំមិនចេះឈប់ចឹង

រកអស់សមត្ថភាពសាកវិធីចុងក្រោយ

មិនដឹងថាម៉ាក់គាត់ដឹងពីណា គាត់យកឡេឲ្យខ្ញុំមួយប្រអប់ ហើយប្រាប់ខ្ញុំឲ្យប្រើ គាត់ថាមានមនុស្សជាច្រើន គេប្រាប់ប្រើមានប្រសិទ្ធភាព និងសុវត្ថិភាពខ្លាំងណាស់ ទើបទិញយកមកឲ្យខ្ញុំប្រើ។ ខ្ញុំនិយាយទៅគាត់វិញ “ម៉ាក់អើយ កូនប្រើច្រើនផលិតផលហើយតែគ្មានឃើញប្រសិទ្ធភាពអីសោះ ម៉ាក់ទិញមកនាំតែខាតលុយទេ” ម៉ាក់ខ្ញុំនៅតែតស៊ូ “កូនចេះនិយាយថាប្រើច្រើន ចឹងឥឡូវប្រើថែមមួយនេះទៀតទៅវាក៍មិនប្លែកអីដែរ ជឿជាក់ ទៅ ម៉ាក់ឃើញផ្ទាល់ភ្នែកណា កូនស្រីអ៊ំជិតផ្ទះគេបានប្រើហើយមុខគេពីមុនស្នាមអុជខ្មៅពេញ ឥឡូវអស់ ហើយ យ៉ាងហ្នឹងហើយទើបម៉ាក់ហ៊ានទិញយកមកឲ្យកូនប្រើណា។ ខ្ញុំដកដង្ហើមវែងហើយប្រើតាមតែគាត់ ថាទៅ តែក្នុងចិត្តគ្មានសង្ឃឹមអីទេ។ ប្អូនស្រីនៅក្បែរផ្ទះគេមានស្នាមអុជខ្មៅពិតមែនតែតិច ចំណែកខ្ញុំឡើង ពេញមុខ ធ្វើម៉េចអស់បាន។

តែម៉ាក់ខ្ញុំនិយាយត្រូវហើយ ពេលនេះវាជាការពិត ខ្ញុំបានកំចាត់ស្នាមខ្មៅបានហើយ ខ្ញុំខំប្រើអស់កន្លះប្រអប់ ទៀត ស្នាមអុជខ្មៅនិងស្នាមជាំ បាត់សន្សឹមៗ ស្បែកក៏សម៉ដ្ឋរលោងឡើងវិញ។ ម៉ាក់ខ្ញុំបានទិញថែមមួយ ប្រអប់ទៀត ពីរនាក់ម្ដាយនិងកូនសង្ឃឹមថា ស្នាមជាំនៅលើមុខខ្ញុំនឹងទៅបាត់អស់រលីង។

ខ្ញុំខំប្រើ Kami Skin ទៀងទាត់រាល់ថ្ងៃ ពេលសរសេរអត្ថបទនេះខ្ញុំកំពុងប្រើប្រអប់ទី ២ ណា ស្នាមជាំនៅ លើមុខខ្ញុំពេលនេះជិតអស់ហើយ។ខ្ញុំចង់ណែនាំឡេ Kami Skin នេះឲ្យអ្នកទាំងគ្នាបានដឹង ព្រោះខ្ញុំដឹងថាមានមនុស្សជាច្រើនកំពុងជួបប្រទះ បញ្ហាដូចខ្ញុំ តែមិនទាន់រកបានវិធីព្យាបាលសមស្រប។ ប្រសិនបើប្រើ Kami Skin ដំណើរការព្យាបាលស្នាម ជាំ ស្នាមអុជខ្មៅនឹងងាយស្រួលខ្លាំងណាស់។

សូមតេទៅលេខទូរស័ព្ទ 09 6887 6887 ដើម្បីកម៉្មងទិញភ្លាមណា៎!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]