សៀមរាប៖ សណ្ឋាគារដ៏ទាក់ទាញ និងរៀបចំតាមរចនាបទប្លែកថ្មី ដែលអ្នកគ្រាន់តែដើរ១០នាទីពី Pubstreet អ្នកនឹងឃើញ សណ្ឋាគារមួយប្លែកភ្នែកមានឈ្មោះថា Ring Boutique Hotel។

នាយកគ្រប់គ្រងសណ្ឋាគារ Ring Boutique Hotel លោក ភី សុពៅ បាននិយាយថា "Ring Boutique Hotel បានបើក កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ តែទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនយើង។ ចំពោះលក្ខណៈ ពិសេស របស់សណ្ឋាគារ គឺត្រង់បន្ទប់នីមួយៗ បានរចនាជាលក្ខណៈរង្វង់ តែវាពិតជាធំខ្លាំង មិនចាញ់គ្រែធម្មតាប៉ុន្មាននោះទេ ផាសុកភាពល្អ និងស្រស់ស្អាតទាក់ភ្នែក ដែលគ្រាន់តែឃើញ មានអារម្មណ៍ចង់សម្រាកកាយតែម្តង"។ 

នាយកគ្រប់គ្រងវ័យក្មេងរូបនេះ បានបន្តថា "រចនាបទក្នុងបន្ទប់គេងប្លែកបែបនេះ មកពីខ្ញុំចង់ផ្លាស់ប្តូរផ្នត់គំនិត របស់មនុស្សភាគច្រើន ដែលធ្លាប់តែគិតថា ខ្មែរយើង មិនចេះច្នៃប្រឌិត ចូលចិត្តធ្វើអ្វីដដែល គ្មានការស្រមើស្រមៃ ទៅលើអ្វីដែលថ្មី និងប្លែក"

ក្នុងនោះដែរ សណ្ឋាគារ Ring Boutique Hotel  មិនត្រឹមតែមានបន្ទប់គេងបែបថ្មី ស្រស់ស្អាត និងអស្ចារ្យប៉ុណ្ណោះទេ ក៏មាននូវអាងហែលទឹក និងសួនផ្កា ដែលធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា និងស្រស់បំព្រងពិតៗ។

មិនតែប៉ុណ្ណោះ នៅក្នុងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ សណ្ឋាគារ Ring Boutique Hotel ក៏នឹងបញ្ចុះតម្លៃត្រឹមតែ៤០ដុល្លារ ក្នុងមួយយប់ ជាមួយនឹងការបន្ថែមនូវអាហារពេលព្រឹក និងម៉ាស្សាជើង១ម៉ោង។ 

ដូច្នេះកុំភ្លេចណា សណ្ឋាគារ Ring Boutique  Hotel បើចង់ទទួលយក នូវការសម្រាកកាយជាមួយនឹងបន្ទប់គេងឡូយទាន់សម័យ អាកាសធាតុបរិសុទ្ធល្អ ស្ងប់ស្ងាត់និងស្រស់ស្អាតពិតៗ អាចធ្វើការកក់បន្ទប់បាន តាមរយៈលេខទូរស័ព្ទ ០៦៣ ៧៦៦ ២៦៧ អ៊ីម៉េលផ្ទាល់បាន តាម info@ringboutique hotel.com ឬតាមរយៈទំព័រហ្វេសប៊ុក www.ringboutiquehotel.com៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]