កូឡុំប៊ី៖ ឧប្បទ្ទវហេតុធ្លាក់យន្តហោះ សម្លាប់អ្នកដំណើរ និងក្រុមកីឡាករបាល់ទាត់ក្លិបនៅប្រេស៊ីល រហូតដល់៧៦នាក់ នៅក្នុងប្រទេសកូឡុំប៊ី កំពុងតែបន្តធ្វើឲ្យមហាជនទូទាំងពិភពលោក ជាពិសេសអ្នកគាំទ្រវិស័យបាល់ទាត់ រំជួលចិត្ត និងមានការសោកស្តាយជាខ្លាំង។

ក្លិបបាល់ទាត់ Chapecoense របស់ប្រទេសប្រេស៊ីល បានបាត់បង់សមាជិកកីឡាកររបស់ខ្លួនសឹងតែទាំងអស់ក្នុងក្រុម ពោលគឺមានតែចំនួនតិចតួចប៉ុណ្ណោះដែលមានសំណាងនៅរស់រានមានជីវិតក្រោយហេតុការណ៍នេះ ខណៈដែលកីឡាករមួយចំនួន មិនបានរួមដំណើរជាមួយ។

គួរបញ្ជាក់ផងដែរថា ក្លិប Chapecoense ត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័តនៅកូឡុំប៊ី ទល់នឹងក្រុម Atletico Nacional តែត្រូវបានរំសាយចោលវិញ បន្ទាប់ពីឧប្បទ្ទវហេតុនេះបានកើតឡើង។  អ្វីដែលកាន់តែធ្វើឲ្យរំជួលចិត្តទៀតនោះ គឺសមាជិកក្លិបទាំងអស់ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង មុននឹងចេញដំណើរទៅធ្វើការប្រកួត ពោលគឺពួកគេបានថតរូបជុំគ្នា នៅមុខអ្នកគាំទ្រ។ ម្យ៉ាងវិញទៀត ពួកគេក៏បានបង្កើតនូវសកម្មភាពរីករាយជាច្រើនផងដែរ មុនហេតុការណ៍អាក្រក់កើតឡើង៕

ខាងក្រោមនេះជារូបភាព និងវីដេអូខ្លះៗស្តីពីក្រុមកីឡាកររបស់ Chapecoense មុននឹងជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះ៖ 

រូបភាព៖ សមាជិកក្រុមទាំងមូល មុនពេលចេញដំណើរមកធ្វើការប្រកួត

ទិដ្ឋភាពក្រុមអបអរ នៅពេលឈ្នះការប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត៖

ចំនែកឯរូបភាពខាងក្រោមនេះវិញ ស្តីពីអារម្មណ៍របស់អ្នកគាំទ្រ និងសមាជិក្រុម ក្រោយជួបហេតុការណ៍ដ៏អាក្រក់នេះ៖

រូបភាព៖ អ្នកគាំទ្រ សោកសង្រេង ក្រោយទទួលបានដំណឹងអាក្រក់
រួបភាព៖ កីឡាករ៣រូប ដែលមិនបានរួមដំណើរជាមួយដោយសាររបួស បានត្រឹមអង្គុុយសោកស្តាយជួសមិត្តរួមក្រុម
រូបភាព៖​ ក្មេងប្រុសជាអ្នកគាំទ្រ អង្គុុយម្នាក់ឯង ក្នុុងកីឡដ្ឋានរបស់ក្លិប Chapecoense

បន្ថែមពីនេះទៀត បើយោងតាមសារព័ត៌មានបរទេសជាច្រើន បានឲ្យដឹងថា ក្លិប Atletico Nacional ដែលជាដៃគូប្រកួតវគ្គផ្តាច់ព្រ័ត បានស្នើឲ្យគណៈកម្មការរៀបចំការប្រកួត ប្រសិទ្ធនាម ក្លិប Chapecoense ជាជើងឯកដោយស្វ័យប្រវត្តិតែម្តង ខណៈក្លិបបាល់ទាត់ទាំងអស់ នៅប្រទេសប្រេស៊ីល បាននាំគ្នាចួលរួមរំលែកទុក្ខ និងធ្វើការពន្យាការប្រកួតដើម្បីកាន់ទុក្ខ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]