ភ្នំពេញ៖ ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែនាំគ្នាកក្រើក រឿងគ្រូទាយចេញប័ណ្ណធានា ដែលធ្វើឲ្យមហាជនខ្លះសម្តែងនូវការរិះគន់មិនសំចៃ ខ្លះទៀតក៏ជឿ ដោយអះអាងថា «បើមិនជឿ កុំប្រមាថ» ។

បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក គ្រូទាយមានប័ណ្ណធានា ត្រូវបានគេស្គាល់ថា ជាគ្រូស្នេហ៍វ័យក្មេងមួយរូប ដែលបញ្ជាក់ម៉ាត់ៗថា បើទាយមិនឈុត សងលុយវិញ រួមទាំងចេញលិខិតធានាឲ្យថែមទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីព័ត៌មាននេះមានការចែករំលែកតៗគ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនរួចមក   ត្រូវបានអ្នកលេងហ្វេសប៊ុកមួយចំនួនទម្លាយថា គ្រូទាយរូបនេះពីមុនធ្លាប់ជាអ្នកលក់លៀសហាល  ដោយពឹងផ្អែកលើរូបភាពមានភិនភាគស្រដៀងគ្នា រួមជាមួយនឹងរទេះដាក់លៀសជាសំអាង។

តែទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាមន្ទិលសង្ស័យពីសំណាក់មហាជន នៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ ស្របពេលដែលបច្ចុប្បន្ន មានមនុស្សជាច្រើនកំពុងភ្លូកទឹកភ្លូកដី ទៅទីតាំងរបស់គ្រូទាយវ័យក្មេង ដើម្បីទស្សន៍ទាយ។ មួយវិញទៀត ចំពោះរឿងរ៉ាវជាក់ស្តែងយ៉ាងណានោះ គឺមិនទាន់មានការបកស្រាយនៅឡើយទេ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]