យល់ដឹង៖ អ្នកគ្រប់គ្នាប្រហែលជា មានទម្លាប់មួយពេលញ៉ាំផ្លែឪឡឹក តែងខ្ជាក់គ្រាប់របស់វាចោលជាមិនខាន។ ប៉ុន្តែឈប់សិន...! អ្នកនឹងភ្លឺភ្នែកជាពុំខាន បន្ទាប់ពីអ្នកបានដឹងការពិតថា គ្រាប់របស់វាគឺពិតជាផ្តល់មកនូវ សារៈប្រយោជន៍ជាច្រើនដល់សុខភាព ដែលធ្វើឲ្យអ្នកសឹងតែមិននឹកស្មានដល់។

គ្រាប់ឪឡឹកមានកម្រិតកាឡូរីទាប នឹងថែមទាំងមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលជំនួយដល់សុខភាព។ ខណៈក៏មានមនុស្សមួយចំនួន ដែលយល់ដឹងពីវា តែងយកគ្រាប់របស់វាទៅលីង ទុកគ្រាន់ញ៉ាំកំដរមាត់ ធ្វើជាអាហារសម្រន់ផងដែរ។ ប៉ុន្តែយ៉ាងណាក្តី វាមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ជាពិសេសវាក៏មិនល្អប៉ុន្មានឡើយសម្រាប់ សុខភាពរបស់អស់លោក។

ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលល្អសម្រាប់សុខភាពរបស់អ្នក ទាក់ទងទៅនឹងគ្រាប់ឪឡឹកនេះ គឺអ្នកអាចប្រើវិធីសាស្រ្តមួយ ដោយយកវាទៅបំលែងធ្វើដូចជាតែ ដើម្បីយកទឹកមកទទួលទាន ព្រោះថាវាគឺពិត ជាផ្តល់មកនូវសុខភាពល្អទ្វេដងសម្រាប់សុខភាព។

ខាងក្រោមនេះនឹងបង្ហាញពីរបៀបធ្វើវា៖

យកគ្រាប់ឪឡឹកប្រមាណជា ២០ទៅ៣០គ្រាប់ ទៅកិនឬបុក រួចស៊ឹមយកទៅស្ងោរ ឬដាំទុករយៈពេល ប្រមាណជា១៥នាទី ក្នុងបរិមាណទឹក២លីត្រ។ បន្ទាប់មកទទួលវាមកទាន ក្នុងរយៈពេលតែ២ថ្ងៃ ខណៈនៅថ្ងៃទី៣ អ្នកត្រូវតែផ្អាកញ៉ាំវាសិន។ បន្តធ្វើបែបនេះក្នុងរយៈពេល ៣ ទៅ៤សប្តាហ៍ នោះអ្នកនឹងមើលឃើញប្រសិទ្ធភាពរបស់វា ដោយខ្លួនឯងជាក់ជាមិនខាន។

អត្ថប្រយោជន៍គ្រាប់ឪឡឹក៖

• ជួយព្យាបាលជំងឺទឹកនោមផ្អែម

• ជួយកាត់បន្ថយភាពចាស់ ធ្វើឲ្យក្មេងជាងវ័យ

• ជួយកាត់បន្ថយបញ្ហាកើតមុខមុន

• ការពារមិនឲ្យសក់ខូច ធ្វើឲ្យសក់មានទម្ងន់

• ជួយព្យាបាលជំងឺហើម

• ជួយការពារបញ្ហាបេះដូង ដែលនឹងអាចបង្កឡើងដោយជំងឺផ្សេងៗ

• ជួយបង្កើនថាមពលផ្លូវភេទបុរស

• និង ពង្រឹងប្រព័ន្ធការពាររាងកាយជាដើម។

នៅចាំអីទៀត! កុំភ្លេចសាកល្បងរូបមន្តពិសេសខាងលើនេះ នោះអ្នកនឹងអាចមើលឃើញលទ្ធផល បានដោយខ្លួនអ្នកក្នុងរយៈដ៏ខ្លីមួយជាក់ជាមិនខាន។ 

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]