រលាកសន្លាក់ដោយលើសជាតិអាស៊ីត ឬអ្នកខ្លះហៅថាប្រគ្រីវ​​​ (gout) ជាជម្ងឺដែលទាក់ទងទៅនឹង ការរលាកសន្លាក់មេជើង (ម្ខាងឬទាំងសងខាង) ហើយករណីខ្លះអាចមានរលាកសន្លាក់ នៅកន្លែងផ្សេងទៀតដែរ ដូចជា កជើងម្រាមជើង កដៃ។ល។

សូមបញ្ជាក់ថាពាក្យថា រលាកសន្លាក់ មានន័យថាសន្លាក់ឡើងឈឺ (ចុកពឺតៗឬចុកដូចអុតធ្មុងត្រី) ក្រហមនិងហើមហើយស្ទាប ទៅក្ដៅៗត្រង់កន្លែងឈឺនោះ។ បើឈឺសន្លាក់ហើយមិនមានអាការដូចខាងលើទេ មិនមែនជាការឈឺសន្លាក់ ឬមិនទាក់ទងទៅនឹង ការរលាកសន្លាក់ទេ។

មូលហេតុដែលបង្កឲ្យកើតជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត។

មានកត្ដាច្រើនដែលអាចបណ្ដាលឲ្យរលាកសន្លាក់ ដោយលើសជាតិអាស៊ីតគឺ៖

+តំណគ្រួសារ (ខ្វះអង់ហ្សីម)។

+ផលប៉ះពាល់នៃការប្រើថ្នាំ (ថ្នាំគីមីសម្រាប់មហារីក ថ្នាំបញ្ចុះទឹកនោម)។

+ផលវិបាកនៃជម្ងឺមួយចំនួន ដូចជាខ្សោយតម្រងនោមជាដើម។

រោគសញ្ញានៃជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត រោគសញ្ញាចម្បងគេ គឺឈឺសន្លាក់។ កន្លែង ដែលកើតញឹកញាប់នោះគឺមេជើង ពេលខ្លះគឺអាចឈឺកន្លែងផ្សេងទៀតដែរដូចជាកជើង ម្រាមជើង កដៃ ឬក្បាលជង្គង់ជាដើម។ ពេលខ្លះអ្នកជម្ងឺអាចក្ដៅខ្លួន ៣៨-៣៩អង្សាសេ ព្រមទាំងជួនកាលក៏ហើម ហើយមានទឹកនៅក្នុងសន្លាក់ ជាពិសេសជង្គង់។

ធ្វើដូចម្ដេចទើបដឹងថាឈឺជម្ងឺប្រគ្រីវនេះ?

+ ពិនិត្យឈាម (ពិនិត្យជាតិអាស៊ីតនិងសញ្ញារលាកក្នុងឈាម)។

+ ករណីមានហើមហើយមានទឹកក្នុងជង្គង់ គេអាចបូមយកទៅពិនិត្យ។

អ្នកណាខ្លះប្រឈមមុខនឹងជម្ងឺនេះ?

+ អ្នកធ្លាប់មានប្រវត្ដិគ្រួសារកើតជម្ងឺនេះ។

+ អ្នកធាត់ឬលើសទម្ងន់។

+ អ្នកដែលប្រើថ្នាំ (បញ្ចុះទឹកនោមអាស្ពីរីនប្រើថ្នាំគីមីល។ ) ។

+ អ្នកខ្សោយតម្រងនោម។

កត្ដាអ្វីខ្លះដែលអាចជំរុញឱ្យកើតជម្ងឺនេះ?

+ ចូលចិត្ដហូបសាច់ គ្រឿងក្នុង (ថ្លើមពោះវៀនកោះ។ល។ ) ។

+ ស្រាទំញំងបាយជូរ ស្រាបៀរ។

+ ទំញំងបារាំង ផ្ទី ទំញំង។

វិធីបង្ការជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត

ដើម្បីការពារនិងបង្ការកុំឱ្យមានជម្ងឺរលាកសន្លាក់ ដោយបញ្ហាលើសជាតិអាស៊ីត លោកអ្នកត្រូវបរិភោគអាហារ ដែលត្រឹមត្រូវ កាត់បន្ថយសារជាតិខ្លាញ់និងសាច់ជាដើម។

ប្រការត្រូវជៀសវាង

- ជៀសវាង ឬបន្ថយអាហារភេសជ្ជៈមួយចំនួន (ស្រាទំញំងបាយជូរ សាច់គ្រឿងក្នុង។ ល។ )

- ហាត់ប្រាណ និងសម្រកទម្ងន់។

វិធីព្យាបាលជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត

ក្រៅពីវិធីបង្ការរៀបរាប់ខាងលើ គ្រូពេទ្យអាចធ្វើការព្យាបាល ដោយប្រើថ្នាំបំបាត់ការឈឺចាប់ ហើយករណីដែ លចាំបាច់ប្រើថ្នាំបញ្ចុះជាតិអាស៊ីតក្នុងឈាម។ តែការប្រើថ្នាំបញ្ចុះជាតិអាស៊ីតនេះ គួរពិភាក្សា ជាមួយគ្រូពេទ្យជាមុនសិន ជៀសវាងប្រើថ្នាំតាមចិត្ដខ្លួនឯង។ ព្រោះថ្នាំនេះ ពេលខ្លះអាចបណ្ដាលឱ្យមានប្រតិកម្មបាន។

ផលវិបាកចំពោះជម្ងឺរលាកសន្លាក់ដោយលើសជាតិអាស៊ីត

បើព្យាបាលមិនបានត្រឹមត្រូវអាចកើតមានផលវិបាកមួយចំនួន៖

- វិវឌ្ឍន៍ទៅរកការរលាកសន្លាក់រ៉ាំរ៉ៃ។

- សន្លាក់ទៅជាកំពីកកំពក។

-ពេលខ្លះការលើសជាតិអាស៊ីតអាចបណ្ដាល ឱ្យមានជាក្រួសក្នុងតម្រងនោមហើយខ្សោយតម្រងនោមផងដែរ។

ដំបូន្មានអ្នកជំនាញ

- ហាត់ប្រាណជាប្រចាំ បន្ថយទម្ងន់។

-ចៀសវាងអាហារដែលអាចបណ្ដាលឱ្យលើសអាស៊ីត។

- ប្រឹក្សាជាមួយគ្រូពេទ្យមុនប្រើថ្នាំ ជាពិសេសគឺថ្នាំបញ្ចុះជាតិអាស៊ីត។

ដូច្នេះដើម្បីកាត់បន្ថយការឈឺចាប់ និងការពារជម្ងឺ Gout កើតឡើង លោកអ្នកអាចប្រើផលិតផលអាហារបំប៉ន GBC  GBC មានសារធាតុផ្សំឡើងពី ផ្លែ Cherry និង វិតាមីន C វាអាចជួយកាត់បន្ថយ អាស៊ីតអុយរិចនៅក្នុងឈាម និងជាមូលដ្ឋានគ្រឹះក្នុងការការពារអ្នកជម្ងឺ gout ឲ្យជៀសផុតពីទុកលំបាកបាន។

លោកអ្នកអាចរកទិញបាននៅក្រុមហ៊ុន Angkor Beauty តាមរយៈគេហទំព័រ www.angkorbeauty.net ឬតាមអាស័យដ្ឋានក្រុមហ៊ុនផ្ទាល់, ផ្លូវលេខ 271, ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ និងទំនាក់ទំនងតាមលេខទូរស័ព្ទទាំង 3ខ្សែ : 088 2424 888 , 098242888 ,011808189 ។ល។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]