ភ្នំពេញ៖ តារាចម្រៀងស្រី ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ជាតារាស្រីមួយដែលមានវ័យក្មេងពិតមែន តែរូបនាង នៅតែទទួលបានភាពទាក់ទាញ និងអាចឈរជើង ជាតារាល្បីខ្លាំង រហូតដល់ពេលបច្ចុប្បន្ន។ ថ្មីៗនេះ រូបនាង ត្រូវបានគេចាប់អារម្មណ៍ថា មានមុខមាត់ស្រដៀង នឹង តារាសម្តែងស្រីថៃមួយដួង ឈ្មោះSririta Jensen ។

បើយោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតរបស់នាង Sririta និងសរសេរសារខាងលើថា "មែនអត់ គេថាម៉ាក់សី មុខដូចរីតា"

រួបថតមួយសន្លឹកនេះ ត្រូវបានក្លាយជាប្រធានបទដ៏ក្តៅមួយ ដែលមានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានពិភាក្សា និងវែកញែកគ្នាយ៉ាងពេញទំហឹង។ ក្នុងនោះ ក៏មានអ្នកខ្លះ បានពោលពាក្យថា មុខមាត់នាង Sririta ពិតជាស្រដៀងនឹង កញ្ញា សុខ ពិសី ជាពិសេស គឺត្រង់មាត់តែម្តង រីឯអ្នកខ្លះទៀត បាននិយាយថា គ្មានដូចគ្នាសូម្បីតែបន្តិច ទាំងមុខ ទាំងភ្នែក៕

ចុះចំណែកប្រិយមិត្ត គិតថា នាង Sririta Jensen ពិតជាមានមុខស្រដៀងនឹង កញ្ញា សុខ ពិសី ដែរអត់? 

កញ្ញា សុខ ពិសី
តារាស្រីថៃ Sririta Jensen

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងមុខស្រដៀងគ្នានេះដែរ កាលពីលើកមុន មនុស្សភាគច្រើន បាននាំគ្នា ចាប់អារម្មណ៍នឹង តារាស្រីម្នាក់ ដួង លីនដា មុខស្រដៀងនឹង តារាស្រីថៃម្នាក់ នាង Davika។

កញ្ញា ដួង លីនដា ជាតារាម៉ូដែលស្រីវ័យក្មេងម្នាក់ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងវិស័យសិល្បៈ ដែលជារឿយៗតែងឃើញរូបនាង តាមបណ្តាស្ពតពាណិជ្ជកម្មនានា។

ចំពោះតារាម៉ូដែលស្រីរូបនេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានគេប្រៀបប្រដូចនាង ទៅនឹងតារាស្រីថៃម្នាក់ នាង Davika ផងដែរ ដែលមានមុខ ពិតជាស្រដៀងគ្នា បើមើលកាន់តែយូរ។

ហើយជាពិសេស បើក្រឡេកមើលគណនីហ្វេសប៊ុករបស់នាង ឈ្មោះ Linda Doung ក៏តែងបង្ហោះរូប Davika ជារឿយៗផងដែរ ប្រហែលជានាង ស្រលាញ់ និងចូលចិត្ត Davikaខ្លាំងហើយមើលទៅ។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានមតិមួយចំនួន បានបញ្ចេញយោបល់ថា តាមពិតទៅ មុខមាត់របស់កញ្ញា ដួង លីនដា មិនបានមុខដូចនាង Davika នោះទេ តែដោយសារ តែកែសម្ផស្សត្រង់ទម្រង់មុខ ចង្ការ ច្រមុះ ទើបមើលទៅស្រដៀងគ្នាបន្តិច។

យ៉ាងណាមិញ ចំពោះរឿងកែសម្ផស្សនេះដែរ វាគ្រាន់តែការនិយាយតៗគ្នា របស់អ្នកលេងបណ្តាញសង្គម ដោយផ្អែកមើលតាមរូបថតចាស់ៗរបស់នាងតែប៉ុណ្ណោះ តែការពិតយ៉ាងណានោះ គឺកញ្ញាលីនដា មិនទាន់ចេញមុខបំភ្លឺដល់សារធាណៈជននៅឡើយទេថា នាងពិតជាកែសម្ផស្ស ដើម្បីឲ្យដូចនាង Davika មែនឬយ៉ាងណា៕

ចង់ដឹងថា នាងដួង លីនដា ពិតជាមុខស្រដៀងនឹងនាង Davika យ៉ាងណា តោះតាមដានទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី