(ភ្នំពេញ)៖ ចោរប្រដាប់អាវុធមួយក្រុមមានគ្នា៣នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់​យកម៉ូតូ Zoomer-X ឆ្នាំ២០១៦ មួយគ្រឿងបានសម្រេច ពីស្ដ្រីម្នាក់នៅវេលាម៉ោង ៨៖៤០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវលេខ២៤៨ កែង១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ស្ដ្រីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់​ជិះម៉ូតូមួយ​គ្រឿងម៉ាក PCX មិនចាំស្លាកលេខ ប្រដាប់ដោយ​កាំភ្លើងខ្លី បានគំរាមប្លន់​ម៉ូតូរបស់ខ្លួនម៉ាក ZoomerX ឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ: 1FN-3838 ក្រោយមកជន​សង្ស័យបានជិះគេចខ្លួន​ដោយសុវត្ថិភាព ដោយមិនរំខាន​ដល់សមត្ថកិច្ច​មូលដ្ឋានបន្ដិចណាសោះនោះឡើយ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែ​ទៅដាក់ពាក្យបណ្ដឹង​ទាំងសោកស្ដាយ​តែប៉ុណ្ណោះ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   ៦​នាក់​ភ្ជង់​ប្លន់​និស្សិត​បញ្ញា​សាស្ត្រ។ គួររំលឹកផងដែរថា និស្សិត​បញ្ញា​សាស្ត្រ​ម្នាក់​ ខណៈ​ជិះ​ម៉ូតូ​ចេញពី​ ធ្វើ​ធ្មេញ​ កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅ ស្រាប់តែ​ជនសង្ស័យ​ប្រដាប់​អាវុធ​៦​នាក់​ធ្វើ​សកម្មភាព​ ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក Zoomer-X ទៅ​បាត់​នៅ​ចំណុច​ក្បែរ​របង​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល តាម​បណ្ដោយ​ផ្លូវ​លេខ​១៨៣ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជន​រង​គ្រោះ​មានឈ្មោះ ទ្រី​វ ជុង​គាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត​បញ្ញា​សាស្ត្រ ស្នាក់​នៅផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​១០៧ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ប្រផេះ​បិទ​ស្កុ​ត​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1S-8668 ។

ប្រភព​ព័ត៌មាន​ ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ចេញ​មក​ពី​ធ្វើ​ធ្មេញ​នៅ​ជិត​សាកល​វិ​ទ្យ​ល័យ​មេគង្គ​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ គោលបំណង​ទៅ​ ហូប​អាហារ​នៅ​ម្តុំ​ក្រោយ​ វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ រួច​ហើយ​ត្រឡប់​ទៅ​ផ្ទះ​ របស់​គាត់​នៅ​ក្រុង​តា​ខ្មៅ។

លុះ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ ផ្លូវ​លេខ​២៧១​កែង​ផ្លូវ​លេខ​១៨៣ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ប្រដាប់​អាវុធ​ ១​ក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ១​គ្រឿង​ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ១​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ី​គី​និក និង​១​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ជិះ​មក​ជិត​ហើយ​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​ ឲ្យ​ចូល​កៀន​រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​ គំរាម​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ប៉ុន្តែ​សំណាង់ល្អ​ ហើយ​ដែល​ក្រុម​ចោរ​ ទាំងនោះ​មិន​បាន​បាញ់ កុំ​អី​មិនដឹង​ជា​យ៉ាងណា​ទេ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]