ថ្មីៗនេះក្រុមហ៊ុន Apple ទើបតែបានចេញផ្សាយដាក់លក់ iPhone5 ជាសាធារណៈ នៅក្នុងរយៈពេលមិនដល់មួយសប្តាហ៏ផង ប៉ុន្តែបានទាកទាញប្រជាជនចិនប្រហែលជា ១៩លាននាក់ ដែលពួកគេគឺជាអតិថិជនរបស់ក្រុមហ៊ុន Apple ដើម្បីទៅទិញនូវទូរស័ព្ទដៃថ្មីដ៏ទំនើបនោះ។ ក្នុងនោះដែរ ក្រុមហ៊ុន Apple បានបង្ហាញនូវទូរស័ព្ទដៃថ្មី iPhone5 ដែលវាមានការផ្លាស់ប្តូរ ដោយសារតែអេក្រង់របស់វាវែងជាងទូរស័ព្ទ iPhone4s ហើយត្រូវបានអ្នកប្រើប្រាស់អិនធើណេតជាច្រើន ធ្វើការវិភាគទៅលើទូរស័ព្ទ iPhone5 ជាមួយនឹង iPhone4s ដោយសារតែការផ្លាស់ប្តូរទំរង់ដើម គឺអេក្រង់វាវែងជាងមុន។ មានអ្នកប្រើប្រាស់អិនធើណេតជាច្រើនបានវិភាគថា “iPhone5 ខុសពី iPhone4s ដោយអេក្រង់វាវែងជាង iPhone4s ចុះទម្រាំតែ iPhone10 តើអេក្រង់វាមានប្រវែងប៉ុនណាទៅ?”។ នេះគឺជាការវិភាគមួយដ៏គួរឲ្យអស់សំណើចប៉ុណ្ណោះ យ៉ាងណាម៉ិញ ពួកគេបានយករូប iPhone5 កែទៅជា iPhone10 ដែលពួកគេបានធ្វើការវិភាគនោះ ដែលមើលទៅគួរឲ្យចង់សើចណាស់។

 

 

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]