ភ្នំពេញ៖ បទចម្រៀងថ្មីមួយ មានចំណងជើងថា «បងសុំថើប» ដែល ឌីជេ ក្តិប ទើបតែច្រៀងបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីម្សិលមិញនេះ យើងសង្កេតឃើញថា គឺពិតជាទទួលបានការចាប់អារម្មណ៍ និងពេញចិត្តខ្លាំងមែនទែន ពីសំណាក់យុវវ័យ។

ជាការពិតណាស់ បើនិយាយពីអត្ថន័យបទចម្រៀងមួយបទនេះវិញ គឺវាមានលក្ខណៈខុសប្លែក ពីអត្ថន័យបទចម្រៀងផ្សេងៗដែលប្រិយមិត្តធ្លាប់ស្តាប់ពីមុនមក។ ដោយបទនេះផងដែរមានលក្ខណៈបែបកំប្លុកកំប្លែង បូករួមទាំងកាយវិការយ៉ាងក្រមិចក្រមើមរបស់ ឌីជេ ក្តិប ពេលកំពុងច្រៀងទៀតនោះ បានធ្វើឲ្យមិត្តយុវវ័យមួយចំនួន ដែលជាពិសេសមិត្តៗនារីដែលកំពុងមានស្នេហា ស្តាប់ហើយមានអារម្មណ៍ថាអៀនតែម្តង ។

ម៉្យាងវិញទៀត បទ«បងសុំថើប»នេះផងដែរ ជាបទភ្លេងស្នាដៃនិពន្ធថ្មី ដោយ ឌីជេ ក្តិប ឬឈ្មោះពិត ចាន់ សំណាង ផ្ទាល់តែម្តង ហើយបទនេះផងដែរ និងចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ៕

ដូចនេះកុំឲ្យខាតពេលយូរទស្សនា វីដេអូខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ខណៈដែលក្នុងពេលបច្ចុប្បន្ននេះ មានទស្សនិកជនជាច្រើនបាន បង្ហាញប្រតិកម្មរិះគន់ខ្លាំងៗ ទៅលើផលិតកម្ម និងតារា ចម្រៀងថា ចាំតែចម្លងបទចម្រៀង ពីប្រទេសជិតខាងមកច្រៀង ដោយមិនគិតរិះ រកទំនុកភ្លេងថ្មីខ្លួនឯង ឡើយ ។ នៅក្នុងនោះដែរ ដើម្បីចូលរួមចំណែក លើកកម្ពស់ វិស័យបទចម្រៀងក្នុងប្រទេសនោះ ឌីជេ ក្តឹប បានចេញ មុខបេ្តជ្ញាចិត្តថា លោកនឹងខំប្រឹងនិពន្ធបទ ចម្រៀង Original បម្រើអារម្មណ៍ទស្សនិកជន ដោយប្រកាន់គោលការ មិនចម្លង ពីគេដាច់ខាត ហើយចេញលក់ក្នុងផលិតកម្មរបស់ខ្លួន គឺផលិតកម្ម «Camtrax» ។

តាមរយៈសារខ្លីមួយ ដែល ឌីជេ ក្តឹប បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានសរសេរ ជាភាសាខ្មែរ បង្ហាញពីការតាំងចិត្ត យ៉ាងមុតមាំថា «ខ្ញុំសន្យានឹងខ្លួនឯង ឪពុកម្ដាយ បងប្អូន មិត្តភក្តិ និង all friends ទាំងអស់ថា ពីពេលនេះ រហូតដល់ដង្ហើមចុងក្រោយ ខ្ញុំនឹងខំប្រឹងប្រែងធ្វើបទចម្រៀងថ្មី ឲ្យអស់ពីសមត្ថភាព original សម្រាប់អ្នក គ្រប់គ្នា…. »។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌីជេ ក្តិប