ភ្នំពេញ៖ ថ្ងៃនេះ តារាស្រី២ដួងស្ថិតក្នុងរង្វង់សិល្បៈ ហើយក៏មានឈ្មោះ អែនជីដូចគ្នាទៀត គឺបានជួបរឿងល្អដូចគ្នា ដែលម្នាក់ សម្រាលបានកូនប្រុស រីឯម្នាក់ទៀត បានភ្ជាប់ពាក្យជាមួយគូដណ្តឹង ដែលស្រលាញ់គ្នារាប់ឆ្នាំ។

កាលពីមួយម៉ោងមុននេះ កញ្ញា អែនជី បានបង្ហាញនូវទិដ្ឋភាព ក្នុងថ្ងៃភ្ជាប់ពាក្យ ដែលរៀបចំយ៉ាងធំដុំ ដូចជាពិធីមង្គលការ និងមានភ្ញៀវកិត្តិយស មកចូលរួមយ៉ាងច្រើនកុះករតែម្តង។

ក្នុងនោះ តារាស្រីរូបនេះ បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកដែរថា "១១ ១១ ២០១៦ គឺជាថ្ងៃពិសេស ពិតជាមានន័យសម្រាប់ជីវិតរបស់ពួកយើងណាស់ សូមថ្លែងអំណរគុណ ដល់បងប្អូនទាំងអស់ ដែលចូលរួមជាភ្ញៀវកិត្តិយសក្នុងថ្ងៃពិសេសរបស់យើងទាំងពីរនាក់"។ 

មិនតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើននាក់ ក៏បានសម្តែងការត្រេកអរ លើតារាស្រី អែនជី ដែលពេលនេះ នាង បានភ្ជាប់ពាក្យជាមួយនឹងមិត្តប្រុសជាផ្លូវការ ហើយចាប់ពីពេលនេះតទៅ ពួកគេទាំងពីរនាក់ លែងជាសង្សារនឹងគ្នាទៀតហើយ តែប្តូរមកពាក្យ គូដណ្តឹងវិញ។

យ៉ាងណាមិញ ចំពោះថ្ងៃខែនៃមង្គលការ របស់អែនជី គឺរូបនាងមិនទាន់បង្ហើបប្រាប់មហាជនឲ្យបានដឹងនោះទេ ប្រហែលជាអាចក្នុងពេលឆាប់ៗក៏ថាបាន ព្រោះមើលទៅដូចជាស្រលាញ់គ្នាខ្លាំងណាស់៕ ចុះចំណែកប្រិយមិត្តមានអ្វីជូនពរទៅកាន់ តារាស្រីរូបនេះ អែនជី ដែរទេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀងស្រី អែនជី បានបង្ហាញពីវីដេអូអនុស្សាវរីយ៍រវាង នាងនិងគូស្នេហ៍។

ប៉ុន្មានឆ្នាំហើយ ដែលតារាចម្រៀងស្រី អែនជី បានស្ងាត់មុខនៅក្នុងវង្វង់សិល្បៈ មិនសូវលេចមុខតាមកម្មវិធីនានា ដូចជាកាលពីមុន ប្រហែលរវល់នឹងធ្វើជាថៅកែស្រី ក្នុងហាងលក់សម្លៀកបំពាក់យុវវ័យហើយ។

បើក្រឡេកមើលជីវិតស្នេហារបស់តារាស្រីរូបនេះ នៅតែផ្អែមល្ហែមចាក់ទឹកមិនលេច ដែលគិតមកទល់ពេលនេះ ពួកគេបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំហើយ ជាពិសេសទៀតនោះ ក្រុមគ្រួសារទាំងសងខាង ក៏បានស្គាល់គ្នារួចហើយផងដែរ។

កញ្ញា អែនជី បានបង្ហាញនូវវីដេអូមួយ ដែលពោរពេញទៅដោយរូបថតស្និទ្ធស្នាលជាច្រើនសន្លឹក រវាងនាង និងគូស្នេហ៍។

មិនតែប៉ុណ្ណោះ រូបនាងក៏បានរៀបរាប់ខាងលើវីដេអូនោះថា "ដឹងអត់ថា វីដេអូមួយនេះ វាមានតែប៉ុន្មាននាទីទេ តែកម្រងរូបភាពទាំងអស់ហ្នឹង ប្រើរយៈពេល៣ឆ្នាំ ទើបមានគ្រប់រូបភាពទាំងអស់ហ្នឹង មានទាំងសប្បាយ មានទាំងទឹកភ្នែក បើនិយាយទៅគឺមានរឿងរ៉ាវច្រើន ដែលរៀបរាប់មិនអស់ ទាំងអស់នេះហើយទើបធ្វើឲ្យពួកយើងកាន់ដៃគ្នា មកដល់ពេលនេះ និងមិនដែលគិតថាបោះបង់គ្នា បើនិយាយពីឈ្មោះគ្នា គឺសឹងតែគ្រប់ពេល តែសំខាន់អធ្យាស្រ័យគ្នាទើបសុខ ចង់និយាយថា ខ្ញុំកាចដែរ។ មនុស្សពីរនាក់អាចរស់នៅជាមួយគ្នា ដល់ចាស់វាអាស្រ័យលើ អ្នកទាំងពីរចេះយល់ចិត្តគ្នា ចេះអត់អោនឲ្យគ្នា មិនលែងដៃគ្នាពេលមានបញ្ហា គោរពសិទ្ធគ្នា ស្តាប់ហេតុផលគ្នា គ្មានភាពលាក់បាំងជាមួយគ្នា ទាំងអស់នេះហើយ ទើបរស់នៅជាមួយគ្នាបាន។ Always Love u"។

ថ្វីបើកញ្ញា អែនជី បានទាក់ទង និងស្រលាញ់ជាមួយគូស្នេហ៍ច្រើនឆ្នាំមកហើយក្តី តែដំណឹងរៀបការ ហាក់ដូចជាមិនទាន់មានពន្លឺសោះ ដូចស្ងាត់ឲ្យឈឹងតែម្តង៕

តោះមើលវីដេអូផ្អែមល្ហែម របស់អែនជី និងគូស្នេហ៍បន្តិចមើល៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង