រាជធានីភ្នំពេញ ៖ យុវជនស្រឡាញ់ភេទដូចគ្នា (ជាតួឯកស្រី) ម្នាក់បានដាច់ចិត្តយកក្រមាទៅចង.ក ជាប់នឹងចម្រឹងបង្អួច ធ្វើអត្តឃាតទាំងនៅវ័យក្មេងខ្ចី ដោយសារតែតូចចិត្តខឹងនឹងបុរសជាតួឯកប្រុស បែកចិត្តឈប់ស្រឡាញ់ខ្លួន ក្រោយពីពួកគេ មានទំណាក់ទំនងស្នេហា នឹងគ្នាអស់រយៈពេល ៤ខែមកហើយ មិនតែប៉ុណ្ណោះក៏ខឹងនឹងស្ត្រីជាម្តាយរបស់ខ្លួនមានប្តីថ្មី មិននៅផ្ទះមើលថែរក្សាកូន ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង១១ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៧ ផ្លូវលេខ៥១៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចមការមន។
តាមប្រភពព័ត៌មាន ពីស្ត្រីជាម្តាយឈ្មោះ ទូច វន្នី អាយុ៤៥ឆ្នាំ បានរៀបរាប់ប្រាប់ឱ្យដឹងថា កូនប្រុសរបស់គាត់មានឈ្មោះ យន់ វិសាល អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាមួយនឹងរូបគាត់ ។ ស្ត្រីជាម្តាយបន្តថា សពត្រូវបានអ្នកជិតខាងប្រទះឃើញចង.ក ធ្វើអត្តឃាតសំលាប់ខ្លួន ខណៈពេលដែលរូបគាត់ និងកូនប្រុស ២នាក់ទៀតមិននៅផ្ទះ ។
រូបគាត់មានកូនប្រុស ចំនួន៣នាក់ ដោយកូនប្រុសរងគ្រោះជាកូនទី២ ហើយរូបគេជាមនុស្សស្រឡាញ់ភេទដូចគ្នា ដោយបានស្រឡាញ់គ្នា ជាមួយនិងបុរសម្នាក់ឈ្មោះ ទៀង គឹមសាន្ត អាយុ២៣ឆ្នាំ មានទីលំនៅក្នុងខេត្តកំពត អស់រយៈពេល៤ខែមកហើយ និងធ្លាប់ទៅដេកផ្ទះសំណាក់ ជាមួយគ្នាជាញឹកញាប់ផងដែរ ។
ស្ត្រីជាម្តាយឈ្មោះ ទូច វន្នី បានរៀបរាប់អោយដឹងទៀតថា ដោយមួយរយៈចុងក្រោយនេះ បុរសជាតួឯកប្រុសបានបែកចិត្ត និងធ្វើព្រងើយកន្តើយឈប់រវីរវល់ទៅរកកូនប្រុសគាត់ដូចកាលគ្រាមុន ធ្វើឱ្យកូនរបស់គាត់ខូចចិត្តយ៉ាងខ្លាំង និងព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនឯង ជាច្រើនដងដោយមានលោតទឹក លេបថ្នាំ និងចង.ក ចំនួន៣លើកមកហើយ តែមិនសម្រេច ដោយសារតែពួកគាត់បានឃើញ និងជួយសង្គ្រោះទាន់ពេលវេលា ។
ប្រភពដដែល បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី៩ វិច្ចិកា ម្សិលមិញរូបគាត់បានអោយលុយទៅកូនប្រុសរបស់គាត់ ចំនួន១៦ម៉ឺនរៀល ហើយគេក៏បានស្កាត់ទៅរកប្រុសស្នេហ៍របស់គេដល់ខេត្តកំពតបាត់ទៅ រហូតដល់ល្ងាចថ្ងៃដដែល រូបគេក៏បានត្រឡប់មកផ្ទះវិញ ដោយបានធ្វើការត្អូញត្អែថា «បុរសរូបនោះ មិនបានរាក់ទាក់ និងនិយាយរកខ្លួនឡើយ» ។
ក្រោយពីនិយាយចប់ រូបគាត់មិនចាប់អារម្មណ៍សម្តីកូនឡើយ បន្ទាប់មកបងប្រុសរបស់គេម្នាក់បានទៅដេក នៅផ្ទះខាងក្រោយបាត់ ហើយរូបគាត់ និងកូនប្រុសពៅម្នាក់ បានចេញទៅក្រៅបាត់ទៀត រហូតមកវិញក៏មានការភ្ញាក់ផ្អើល ថាកូនគាត់បានចងកស្លាប់បែបនេះតែម្តង ។
បើតាមប្រភពព័ត៌មាន ពីនគរបាលនៅមូលដ្ឋាន បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសជាបងប្រុសរបស់ជនរងគ្រោះម្នាក់ បានដើរមកគោះទ្វារផ្ទះ តែមិនមានអ្នកណាម្នាក់ឆ្លើយ ឬបើកទ្វារអោយឡើយ ។
ដោយមានការងឿងឆ្ងល់ ក៏បានអើតរកមើលមនុស្ស ក៏បានប្រទះឃើញស្រមោលមនុស្សឈរក្បែរបង្អួច ដោយមានការសង្ស័យ ក៏បានហៅអ្នកជិតខាង មកជួយគាស់ទ្វារចូលទៅ ក៏ស្រាប់តែបានប្រទះឃើញ ប្អូនប្រុសរបស់ខ្លួន យកក្រមាចង.កជាប់ទៅនឹងចម្រឹងបង្អួច ស្លាប់បាត់ទៅហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង និងរាយការណ៍ប្រាប់កម្លាំង មានសម្ថកិច្ចមូលដ្ឋានតែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីជំនាញក៏បានចុះមកធ្វើការត្រួតពិនិត្យ និងធ្វើកោសលវិច្ឆ័យសព ដល់ផ្ទះកើតហេតុ ឃើញថា យុវជនរងគ្រោះពិតជាបានស្លាប់បាត់បង់ជីវិត ដោយសារតែការចង.ក ធ្វើអត្តឃាត (សម្លាប់ខ្លួនឯង) ពិតប្រាកដមែន ទើបប្រគល់សព ទៅអោយក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]