បុរសម្នាក់បានមកកាន់ការិយាល័យតុលាការក្នុងតំបន់កាលពី សប្តាហ៍នេះ ដើម្បីធ្វើការបង់លុយចំនួន ១៣៧ដុល្លា សំរាប់ការផាកពិន័យចរាចរណ៍ ដោយគាត់បានបត់លុយទាំងអស់នោះ ជារូបសត្វជ្រូក និងដាក់នៅក្នុងប្រអប់មួយ។

មន្ត្រីម្នាក់បានបដិសេធមិនទទួល របៀបបង់ថ្លៃផាកពិន័យដែលមានលក្ខណៈច្នៃប្រឌិតបែបនេះ និងបានបង្ខំអោយបុរសម្នាក់នេះ លាលុយទាំងអស់អោយ ទៅជាធម្មតាវិញទាំងអស់។

បុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណច្បាស់នេះ បានផ្សព្វផ្សាយវីដេអូរបស់គាត់ដែលពន្យល់អំពី បំណងរបស់គាត់ នៅក្នុង Youtube។

គាត់បាននិយាយថា ខ្ញុំបានទទួលសំបុត្រផាកពិន័យ ដែលប៉ូលីសបានផាកជាលុយមកកាន់ខ្ញុំ។ ហើយខ្ញុំក៏សំរេច ចិត្តបង់ការផាកពិន័យនេះ នៅក្នុងផ្លូវមួយដ៏សមរម្យ។

នៅពេលដែលបុរសម្នាក់នេះ ទៅដល់កន្លែងបង់ផាកពិន័យ មន្ត្រីម្នាក់បានសួរគាត់ថា នឹងបង់តាមរយៈអ្វី។ គាត់បានតបទៅថា បង់ជាសាច់ប្រាក់។ បន្ទាប់ពីមន្ត្រីម្នាក់នេះបាន ទៅបាត់មួយសន្ទុះ បុរសម្នាក់នេះបានបើកប្រអប់ ដាក់លុយរបស់គាត់ដើម្បីរៀបចំអោយប៉ូលីស។

បន្ទាប់ពីបានឃើញលុយទាំងអស់ ស្ថិតក្នុងសភាពជារូបជ្រូកបែបនេះ មន្ត្រីម្នាក់នេះបានបដិសេធមិនព្រមទទួល។ ប៉ុន្តែបុរសម្នាក់នេះបាននិយាយថា ហេតុអ្វីបានមិនព្រមទទួល ព្រោះវាជាលុយ ហើយគាត់បានចំនាយពេល ៤ម៉ោងក្នុងការបត់ពួកវាអោយចេញជារូបរាង។

ដោយមានការបដិសេធពីប៉ូលីស បុរសម្នាក់នេះក៏បង្ខំចិត្តលាលុយទាំងអស់នេះវិញ ដោយចំណាយពេលអស់ ៣ម៉ោង ក្នុងការលាពួកវាទាំងអស់។

 

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]