ភ្នំពេញ៖ ភាគច្រើនប្រិយមិត្ត ធ្លាប់តែឃើញទិដ្ឋភាពសម្បើមអស្ចារ្យ នៅក្នុងពិធីមង្គលការ តាមបណ្តាប្រទេស ដែលបានចំណាយថវិកាជាច្រើន ក្នុងការរៀបចំពិធី ឲ្យមើលទៅស្រស់ស្អាត ដូចក្នុងរឿងព្រេងនិទាន។

ប៉ុន្តែស្រាប់តែថ្មីៗនេះ មានរូបថតជាច្រើនសន្លឹក ត្រូវបានគេស៊ែរយ៉ាងព្រោងព្រាត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពីមង្គលការរបស់កូនក្រមុំកម្លោះមួយគូ បានតុបតែង និងដេគ័រ នៅក្នុងពិធីយ៉ាងស្រស់ស្អាត ប្លែកភ្នែក ដូចលើឋានសួគ៌ពិតៗ។ 

អ្វីដែលសំខាន់ នៅក្នុងពិធីរៀបការ គេសង្កេតឃើញថា មានការដាក់ផ្កាជាច្រើន នៅខាងក្រោមឥដ្ឋកញ្ចក់ ដើម្បីក្រាលឲ្យភ្ញៀវកិត្តិយសដើរពីលើ ដែលចំនុចមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងស្ងប់ស្ងែងយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះ បាននិយាយថា មង្គលការមួយនេះ ប្រហែលជាចំណាយមិនធម្មតានោះទេ បើមើលទៅតាមការតុបតែងលម្អ៕

ចង់ដឹងថា មង្គលការនៅក្នុងស្រុកខ្មែរមួយនេះ ពិតជាអស្ចារ្យកម្រិតណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

រូបភាពពី៖ហ្វេសប៊ុក

កំណត់ហេតុខ្មែរឡូត

ពាក់ព័ន្ធនឹងការរៀបចំនៅក្នុងមង្គលការផងដែរ កាលពីលើកមុន ក៏មានមហាសេដ្ឋីសញ្ជាតិ រុស្ស៊ី គឺលោក Mikhail Gutseriev អ្នកជំនួញផ្នែកប្រេង និងបណ្តាញផ្សព្វផ្សាយព័ត៌មាន បានរៀបចំមង្គលការ យ៉ាងគគ្រឹកគគ្រេង ឲ្យកូនប្រុសរបស់ខ្លួន ឈ្មោះថា Said Gutseriev អាយុ២៨ឆ្នាំ ដែលបានរៀបការជាមួយនឹង និស្សិតស្រីដ៏ ស្រស់ស្អាតម្នាក់ ឈ្មោះថា Khadija Uzhakhova មានអាយុ២០ឆ្នាំ។

បើតាមការបញ្ជាក់បន្ថែម ពីប្រភពដដែលនេះ បានឲ្យដឹងថា ពិធីមង្គលការ ត្រូវបានប្រារព្ធឡើងនៅឯ Safisa ដែលជាអគាររៀបចំ ពិធីជប់លៀង និងភោជនីយដ្ឋាន ដ៏ល្អប្រណិតបំផុតមួយ ក្នុងទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី ជាមួយគ្នានេះក៏មាន ពាក្យចចាមអារ៉ាមជាច្រើន លើកឡើងថា ការចំណាយសម្រាប់រៀបចំ មានតម្លៃដល់ទៅ ១ពាន់លានដុល្លារ ឯណោះ។

ក្រៅពីនេះទៀត ឈុតរ៉ូបកូនក្រមុំ ដ៏ស្រស់ស្អាត និងអស្ចារ្យមួយនោះ ត្រូវបានគេដឹងថា ជាស្នាដៃច្នៃម៉ូត និងបង្កើតឡើងដោយ អ្នកជំនាញកាត់ដេរ ដ៏ល្បីមួយរូប ក្នុងទីក្រុងប៉ារីស ដែលមានតម្លៃប្រហែល ជាជាង២ម៉ឺនដុល្លារ។ ជាមួយនឹងឈុតរ៉ូប ដ៏ថ្លៃនិង មានប្រវែងយ៉ាងវែងនោះហើយ ឈុតគ្រឿងពេជ្រ ដែលលំអនៅត្រង់បរិវេណក របស់កូនក្រមុំ ក៏មានតម្លៃ ថ្លៃមហាសាលផងដែរ។

អ្វីដែលរឹតតែធ្វើឲ្យ ភ្ញៀវដែលបានចូលរួម មានការភ្ញាក់ផ្អើល ខ្លាំងទៀតនោះ គឺថាតារាចម្រៀងល្បីៗ លំដាប់ពិភពលោក ជាច្រើនរូប ត្រូវបានអញ្ជើញមក ក្នុងកម្មវិធីមង្គលការមួយនេះ សម្រាប់ជាការកំសាន្ត ផងដែរ ដោយក្នុងនោះមាន Jennifer Lopez និង Enrique Iglesias ជាដើម។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]