រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែវិច្ឆិកា​នេះ តាម​បណ្ដោយ​ផ្លូវ​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បាន​បុក​បុរស​ម្នាក់​ពេញទំហឹង ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ បែកក្បាល​ខ្ទាត​ខួរ​ពេញ​ផ្លូវ ហើយ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​បានឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ ទើប​ធ្វើ​ឲ្យ​អ្នកបើកបរ​បញ្ជា​ចង្កូត​ មិន​ទាន់​ក៏​បាន​បុក​បុរស​នោះ​បែកក្បាល​ខ្ទាត​ខួរ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។

ជាមួយ​គ្នា​នោះ​ដែរ​សមត្ថកិច្ច​ បាន​មក​ដល់​កន្លែង​កើតហេតុ ក៏​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​សាច់ញាតិ ហើយ​ធ្វើការ​ពិនិត្យ​ អត្តសញ្ញាណ​ជន​រង​គ្រោះ រួច​បញ្ជាក់​ថា ជន​រង​គ្រោះ​មានឈ្មោះ ព្រុំ អឿ​ន អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មានស្រុក​កំណើត​នៅ​ភូមិ​ម្រិញ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​កុងតឺន័រ បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​នូវ​តែ​រថយន្ត​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ រក្សា​ទុក​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ ដោះស្រាយ​ជា​ក្រោយ​។ រីឯ​សាកសព​ជន​រង​គ្រោះ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ជិះចង់វ៉ាឡាន​តូច ភ្លាត់ស្នៀត ឡានធំកិនខ្ទេចខួរ​។

សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់មួយ ខណៈមេឃកំពុង​ធ្លាក់​ភ្លៀង​តិចៗ​ផងនោះ​ ស្រាប់តែ​យុវ​ជន​​ម្នាក់ ជិះម៉ូតូ​មានល្បឿនលឿន បានបើក​​ចង់​​ជែងជាមួយ រថយន្ត​ដឹក​កម្មករមួយគ្រឿង ក៏​ជ្រុល​ទៅ​បុក​​​រថ​យន្តនោះ​ពី​ក្រោយ​ ពេញយ៉ាង​ទំហឹង​ ​បណ្តាលឱ្យ​​ដួល​ម៉ូតូ​​កណ្តាលផ្លូវ ពេលនោះ ក៏មាន​​​រថយន្ត​ម៉ាក​ ហ៊ីយ៉ាន់ដាយ​មួយគ្រឿងទៀត បើក​មក​ដល់​ កិនពី​លើ​មនុស្ស​ស្លាប់​​យ៉ាងអាណោច​អាធ័មបំផុត​ ។

ហេតុ​ការណ៍នេះកើតឡើង ​កាលពីវេលាម៉ោង០៧ព្រឹក​ថ្ងៃទី​១០ តុលា ២០១៦​ កន្លងទៅ ស្ថិត​តាមបណ្តោយ ផ្លូវជាតិលេខ០៤ ក្នុងភូមិ​ត្រពាំង​ក្រសាង ឃុំបែកចាន ស្រុកអង្គស្នួល ត្រង់​ចន្លោះគីឡូម៉ែត្រ​លេខ​២០-២១ ។

ប្រភពឱ្យដឹងថា យុវជន​ដែលស្លាប់​ឈ្មោះ​ មួន ចាន់ធី អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មានទីលំនៅ​ភូមិ​អន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍​សែនជ័យ ជិះម៉ូតូ​ម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ 1BU-1229 ។ រីឯ​ខាងរថយន្តម៉ាកហ៊ីុយ៉ាន់​ដាយ​​ បាន​ព្យា​យាម​បើក​រត់​ជិត​១គីឡូម៉ែត្រ ក៏ចុះ​ពីលើ​រថយន្ត​រត់បាត់ស្រមោលដែរ ដោយសមត្ថកិច្ច​មិន​បាន​​ស្គាល់​អត្តសញ្ញាណ​​នោះ​ទេ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]