ខេត្តពោធិ៍សាត់ ៖ ​យុវជន​ម្នាក់​ត្រូវ​​​បាន​ប៉ូលិស​​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​ ពី​បទ​លួច​ទូរទស្សន៍​ប្រជា​ពលរដ្ឋ​ កាលពី​​​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ កុម្ភៈ ២០១២ ​នៅ​ភូមិ​​ទី​៤ ឃុំ​​កំពង់​លួង ស្រុក​​​ក្រគរ ។

ប្រភព​ពី​​ប៉ូលិស​​បាន​​ឱ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ​ជុំ ចិត្ត ភេទប្រុស​​ អាយុ​​១៩ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​កណ្តាល ឃុំ​​​អន្លង់​ត្នោត ​ស្រុក​​ក្រគរ ​ឃាត់​ខ្លួន​ថ្ងៃ​ទី​​២៦ ​កុម្ភៈ ​២០១២ ​តាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​ឈ្មោះ​គោ ធាវី អាយុ​៣២​ឆ្នាំ រស់​​​នៅភូមិ​-ឃុំ​កើត​ហេតុ​​ខាង​លើ ។ ​​នៅ​​ក្នុង​ពាក្យ​បណ្តឹង​​បាន​រៀប​រាប់​​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​​២៤ វេលា​ម៉ោង​៥​ព្រឹក​នាង​បាន​ជិះ​ម៉ូតូ​​ទៅទិញ​មាន់​នៅ​ផ្សារ​ក្រគរ ​ដើម្បី​យក​​​មក​លក់​​នៅ​ឃុំ​កំពង់​លួង ដោយ​ទុក​កូន​ស្រី​ អាយុ​៧​ឆ្នាំ ឱ្យ​នៅ​ចាំ​ផ្ទះ ​ខណៈកំពុង​​អង្គុយ​ទិញ​មាន់​ស្រាប់តែ​​ប្អូន​ស្រី​​របស់​នាង​​ទៅ​ប្រាប់​ថា ​មាន​​ចោរ​ចូល​​ក្នុង​ផ្ទះ​លួច​យក​ទូរទស្សន៍​ ព្រមទាំង​​បាន​វាយ​កូន​របស់​នាង​ទៀត​ផង ។ ​​ភ្លាមៗ​នោះ​​នាង​បាន​ជិះ​​ម៉ូតូ​​ត្រឡប់​​មក​​ផ្ទះវិញ ហើយ​​ពិនិត្យ​អីវ៉ាន់​​ក្នុងផ្ទះ​ស្រាប់តែ​បាត់​ទូរទស្សន៍​​២១​អីុញ​មួយ​ គ្រឿង  និង​​លុយ​ចំនួន​១.០០០.០០០​​រៀលក៏ដាក់​ពាក្យ​បណ្តឹង​តែ​ម្តង ។ ​​ប្រភព​បន្ត​ទៀតថា ​បន្ទាប់​ពី​​ស្រាវជ្រាវ​អស់​​រយៈ​ពេល​ពីរ​ថ្ងៃ​​ ទើប​​កំណត់​មុខសញ្ញា​ចោរ​​ហារយ​នេះ​នាំ​ទៅ​ធ្វើ​ការ​សាក​សួរ ។

នៅចំពោះ​មុខ​សមត្ថ​កិច្ច​ជនសង្ស័យ​​​បាន​ឆ្លើយ​សារ​ ភាពថា ខ្លួន​ពិតជា​បាន​លួច​យក​ទូរទស្សន៍​​​របស់​ឈ្មោះ​គោ ធាវី​មែន ​ប៉ុន្តែ​លុយ​​១.០០០​.០០០​រៀល​នោះ មិន​បាន​ដឹង​ទេ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]