ភ្នំពេញ៖ តារាកំប្លែងមាឌល្អិត ក្នុងក្រុមនាយកុយ នាង កាតុំអ៊ឺត នឹងចូលរោងការជាមួយនឹងបុរសវ័យក្មេងជាងនាង ១០ឆ្នាំ ដែលនឹងប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខនេះ នៅឯស្រុកកំណើត ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ។

បើតាមសម្តីអះអាង ពីមិត្តភក្តិជិតស្និទ្ធរបស់ តារាកំប្លែងរូបនេះ បានឲ្យដឹងថា នាង បានទាក់ទងជាមួយនឹងមិត្តប្រុស យូរណាស់មកហើយ ដែលរូបលោក មិនស្ថិតក្នុងរង្វង់សិល្បៈ ពោលគឺជាជាងពិដានម្នាក់ រស់នៅក្រុងព្រះសីហនុ ឈ្មោះ ភូង ភិន អាយុ ២០ឆ្នាំ។ រីឯពិធីរៀបការរបស់នាង ក៏មិនបានធ្វើធំដុំប៉ុន្មានឡើយ ព្រោះមិនសូវអញ្ជើញអ្នកសិល្បៈមកច្រើនទេ ក្រៅពីក្រុមកំប្លែងជាមួយគ្នាតែប៉ុណ្ណោះ។ 

តាមប្រភពខាងលើ ក៏បានបញ្ជាក់ដែរថា ទោះបីអ្នកទាំងពីរ មានអាយុ និងរូបរាងខុសគ្នា តែបើតាមការសង្កេតភាគីទាំងសងខាង មើលទៅស្រលាញ់គ្នាខ្លាំងណាស់ ដែលជារឿយៗ បុរសរូបនោះ តែងតែអមដំណើរជាប់ ពេលនាងកាតុំអ៊ឺត ឡើងលេងកំប្លែងម្តងៗ។

យ៉ាងណាមិញ ក្រោយពីនាងបានរៀបការហើយ នាងក៏មិនបោះបង់អាជីពតារាកំប្លែងចោលដែរ គឺមានតែបង្កើនការសម្តែងបន្ថែមទៀត សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារពេលនាងមានកូនចៅ៕

ឃើញទេស្នេហា ដែលមិនប្រកាន់កម្ពស់ សម្រស់ និងរូបរាង គឺមានពិត ជាក់ស្តែងដូច ជាតារាកំប្លែង កាតុំអ៊ឺត ដែលខ្វះតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ រូបនាងនឹងមានគ្រួសារមួយ រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ៕ ចុះចំណែកប្រិយមិត្តមានអ្វី ជូនពរទៅកាន់តារាកំប្លែងមួយរូបនេះដែរទេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាកំប្លែង កាតុំអ៊ឺត បាននិយាយឲ្យដឹងថា លោកប៉ាកុយ នឹងមិនចូលរួមពិធីរៀបការរបស់នាង ប្រសិនបើនាងមិនមកផ្ទះគាត់ កាលឱកាសបុណ្យចូលឆ្នាំចិន។

សិល្បៈករកំប្លែងមួយរូបខុសខ្នាតគឺនាងកាតុំអ៊ឺត កាលពីថ្ងៃទី៧កុម្ភៈ បានទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីតាមមើលគូដណ្តឹងដែលសមត្តកិច្ចនគរបាល ខណ្ឌសែនសុខ ចាប់បញ្ជួនទៅពាក់ពន្ធ័ករណីថា បានលេងល្បែងស៊ីសង ដោយខុសច្បាប់ ។ គូដណ្តឹងនាងកាតុំអ៊ឺត ឈ្មោះភួង ភិន។

នៅសាលាដំបូង រាជធានីភ្នំពេញនាងកាតុំអ៊ឺត បានរៀបរាប់ថា បុរសឈ្មោះភួង ភិន ជាគូដណ្តឹងរបស់នាងពួក គេ និងត្រូវចាស់ ទុំផ្សំផ្តុំរៀបចំអាពាហ៍ពិពាហ៍ ក្នុងរយៈពេល៤ខែ ខាងមុខទៀតនេះ ។ កាតុំ អ៊ឺត បន្តថាសព្វថ្ងៃបើទោះបីពួកគេមិនទាន់ បានរៀបការស្រប ច្បាប់ក្តី ក៏ពួកគេស្រឡលាញ់គ្នា ដូចប្តីប្រពន្ធទៅហើយ គ្រាន់តែមិនទាន់បានធ្វើអ្វីឲ្យខុស និងជ្រុលព ប្រពៃណីនោះទេ តែពួកគេស្រឡាញ់គ្នាស្មោះអស់ពីដួងចិត្ត ។

ស្របគ្នានោះមាន វង់ល្បែងមួយវង់គេលេងក្បែរនោះ ហើយគូដណ្តឹងរបស់នាងក៏បាន ទៅឈមើល ចំពេលសមត្ថ កិច្ចចុះបង្ក្រាប ក្រុមអ្នកលេង និងមេវង់មានខ្លួន គេរត់គេចអស់ គូដណ្តឹងនាងគិតថាគេអត់ បានលេងផងរត់ទៅណា ក៏ត្រូវសមត្តកិច្ច នាំខ្លួនតែម្តង និងបានកសាងសំណុំរឿង បញ្ជួនទៅកាន់ សាលាដំបូងរាជធានី ភ្នំពេញទៀតផង ។ ៣យប់៣ថ្ងៃហើយ គូដណ្តឹងនាង មិនទាន់ត្រូវបានរួចខ្លួនវិញទេ ហើយក៏មិនដឹងថា វាសនាគាត់យ៉ាងម៉េច ទៅទៀត ។

ដោយក្តីស្រឡាញ់ និងភាពអាណិតអាសូរគូដណ្តឹង នាងបានតាមយកបាយទឹកទៅឲ្យគូរដណ្តឹង រហូតដល់សាលាដំបូង ដែលថ្ងៃនេះ ចំថ្ងៃចូលឆ្នាំ ចិន វៀតណាមផង ។ ចំថ្ងៃចូលឆ្នាំប្រពៃណីចិន វៀតណាមនេះហើយ ដែលតាមបណ្តាំលោកប៉ាជួង ជី ហៅកុយ ផ្តាំថាថ្ងៃសែនចូលឆ្នាំចិន ឲ្យនាងនាំគូដណ្តឹងទៅ ផ្ទះគាត់ ហើយបើនាងមិននាំគូដណ្តឹងទៅទេ ប៉ាកុយក៏មិនទៅចូលរួម ក្នុងពិធីមង្គលការនាងដែរ ។ និយាយដល់ត្រង់ចំណុច នេះនាងកាតុំអ៊ឺត អាក់អួលដើមក ស្ទើហូរទឹកភ្នែកនាងបន្តថា ឲ្យនាងទៅផ្ទះប៉ាកុយម៉េចរួច បើគូដណ្តឹងនាង នៅក្នុងទ្រុងរបស់សមត្ថកិច្ចនៅឡើយ ដូច្នេះនាងគិតថា និងរកពេលវេលាណា ជូនដំណឹងទៅលោក ប៉ាកុយកុំឲ្យគាត់ប្រកាន់ខឹង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]