ភ្នំពេញ៖ កាលពីថ្មីៗនេះ សិស្សប្រុសម្នាក់ដែលសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង (American Intercorn School ) ឬហៅកាត់ថា AIS គឺកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់បងប្អូននៅក្នុងសង្គមហ្វេសប៊ុក បន្ទាប់ពីរូបថតមួយសន្លឹករបស់សិស្សប្រុសនេះ ត្រូវបានគេថតជាប់ នៅក្នុងកម្មវិធីមួយសី្តពីវិន័យ និងសីលធម៌ជូនដល់សិស្សានុសិស្សទី ៥ និងទី៦ ដែលបានប្រារព្ធឡើងនៅក្នុងសាលា AIS ដោយផ្ទាល់តែម្តង។ 

រូបថតមួយសន្លឹកនេះ ត្រូវបានគេគ្រប់គ្នា និងជាពិសេសនារីៗ បានយកទៅចែករំលែក តៗគ្នា ហើយអ្នកខ្លះចូលទៅ Comment ថាចង់អោយរូបគេធំឆាប់ៗ ព្រោះបើ៌ឥលូវស្អាតយ៉ាងនេះហើយ មិនដឹងថាពេលពេញកំលោះទៅ ស្អាតយ៉ាងណានោះទេ។ អ្នកខ្លះទៀត បាននិយាយថា ប្អូនប្រុសមានមុខមាត់ស្រដៀង ទៅនឹងតារាថៃពីររូប គឺលោក Mario នឹងលោក Nickhun ដូច្នេាះបើរូបគេធំឡើង និងចូលជាអ្នកសិល្បៈទៀត រូបគេអាចនឹងល្បីខ្លាំង ព្រោះឥលូវមានអ្នកចាំគាំទ្ររាប់រយ អ្នកបាត់ទៅហើយ។ 

តោះចង់ដឹងថា ប្អូនប្រុសមានមុខគួរអោយស្រលាញ់ប៉ុណ្ណា សូមទស្សនារូបភាពមួយសន្លឹកនៅខាងក្រោមនេះទាំងអស់គ្នា៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែកងាកមកមើលក្មេងប្រុសវ័យ ១២ឆ្នាំនៅអូស្រ្តាលីវិញ គាត់ក៏ទទួលបានការចាប់អារម្មណ៍ពីបណ្តាញសង្គមផងដែរ។ 

William Franklyn Miller គឺជាតារាម៉ូដែលវ័យក្មេងម្នាក់ ដែលមានអាយុទើបតែ ១២ឆ្នាំប៉ុណ្ណោះ តែរូបគេទទួលបាន ការងារថតម៉ូត ស្ទើរតែគ្រប់កម្មវិធី និងថតដាក់គ្របទស្ស នាវដ្តីជាច្រើន។

ជាមួយនឹង ទម្រង់មុខពោរពេញទៅដោយភាពជឿជាក់ និងកែវភ្នែកមុតស្រួច របស់ក្មេងប្រុសរូបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើននាក់និយាយថា រូបគេនឹងល្បីល្បាញខ្លាំងនៅពេលធំឡើង ដោយសារតែសម្រស់ និងបូកផ្សំនឹងទេពកោសល្យ ក្នុងការបញ្ចេញស្ទាយថតយ៉ាងរស់រវើក ដូចជាអ្នកអាជីព។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]