ថៃ៖ តារាស្រីថៃ នាង Min Pechaya កាលពីប៉ុន្មានថ្ងៃមុននេះ បានជួបប្រទះនូវរឿងអាស្រូវមួយចំនួនទាក់ទង នឹងការបង្ហាញវត្តមានរបស់នាង នៅក្នុងឱកាសចូលខ្លួនទៅថ្វាយការគោរពបូជាដល់ សម្តេចព្រះចៅភូមិបុល អាប់ឌុលយ៉ាដេត ដែលជាព្រះមហាក្សត្ររបស់ខ្លួន។ 

តាមប្រភពពីអ្នកជិតស្និទ្ធនៅក្បែរខ្លួនរបស់នាង Min Pechaya បានឲ្យដឹងយ៉ាងដូច្នេះថា នាងត្រូវបានក្រុមមនុស្សមួយចំនួនតូចចោទប្រកាន់ថា បានប្រើល្បិចជាឈឺក្បាលវិលមុខ ដើម្បីបានចូលទៅថតរូបជិតកន្លែងតម្កល់សពរបស់ព្រះរាជា ដោយមិនបានចូលឈរតម្រង់ជួរតាមលំដាប់លំដោយតាមលេខរៀង អ្នកដែលមកមុន និងមកក្រោយនោះទេ។

ក្រោយមានព័ត៌មាននាង បានលេចលឺនៅលើបណ្តាញសង្គម ក៏មានអ្នកគាំទ្រមួយចំនួនបានឲ្យដឹងថា Min Pechaya ពេលត្រូវប៉ូលីសដេញឲ្យទៅឈរនៅជួរខាងក្រោយ ស្រាប់តែនាងធ្វើកលជាវិលមុខ មិនអាចនៅឈររង់ចាំបាន និងបានប្រើសិទ្ធិក្នុងនាមខ្លួនជាតារាល្បីផង ព្រោះចង់ស្រូតទៅមុខឲ្យបានមុនគេ មិនចង់តម្រង់ជួរ។ ឯមានអ្នកខ្លះទៀតបែរជាថា នេះគឺជាការយល់ច្រឡំប៉ុណ្ណោះ គ្មានរឿងបែបនេះកើតឡើងនោះទេ។ 

រហូតមកដល់ចុងក្រោយ អ្នកចាត់ការផ្ទាល់ប្រចាំខ្លួន របស់នាងMin Pecha ដែលល្បីថាជាស្រីរូបស្អាត ហើយថែមទាំងជាអ្នកមានទៀតនោះ ចេញមុខមកបកស្រាយការពិតថា នៅថ្ងៃនោះ Min Pechaya ពិតជាមិនស្រួលមែន ព្រោះនាងមានជម្ងឺមិនទាន់ជាស្រួលបួលផង ប៉ុន្តែក៏នៅតែឆ្លៀតពេលទំនេរ ពីការងារ ទិញផ្លិតចែកចាយដោយឥតគិតថ្លៃ ហើយបន្ទាប់ពីដល់មុខព្រះបរមរាជវាំងនៅម៉ោង៨ព្រឹក នាងក៏បានឈរចែករបស់ដែលត្រៀមមករួចជាស្រេច។ លុះចែកបានប្រមាណជា៣០នាទី នាងក៏ប្រាប់ថាដូចជាមិនស្រួលខ្លួន ក៏ចង់ទៅមើលនៅម្តុំជិតកន្លែងទីសក្ការៈបន្តិច ព្រមទាំងថតរូបខ្លះទុកផងនឹងបានឆាប់ត្រឡប់ទៅវិញ។ ឯមានប៉ូលីសដេញនាងនោះ គឺពិតមែនដោយប្រាប់ឲ្យនាងមកបន្តជួរដូចជាគេឯងតែប៉ុណ្ណោះ ហើយគ្មានរឿងដូចដែលមនុស្សមួយចំនួនតូចបានយល់នោះទេ។ 

ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ក៏ពេលនេះ Min Pechaya បានរងការរិះគន់ខ្លាំងៗប៉ះពាល់ដល់កិត្តិយសនាងជាតារាល្បីរួចមកហើយដែរ៕

ខាងក្រោមនេះជាសកម្មភាពមួយចំនួនរបស់ Min Pechaya នៅក្នុងថ្ងៃទៅថ្វាយការគោរព នៅទីសក្ការៈរបស់ព្រះរាជាខ្លួន៖ 

នាង Min Pechaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]