រាជធានី​ភ្នំពេញ​ ៖ គូ​ស្នេ​ហ៍​​មួយ​គូ​​មាន​វ័យ​​ជា​អ​នី​​តិ​​ជន ដោយ​ខាង​ប្រុស​មាន​អាយុ​១៧​ឆ្នាំ​ និង​ខាង​ស្រី​មាន​អាយុ​ទើបតែ​១៣​ឆ្នាំ​ប៉ុណ្ណោះ បាន​ស្រលាញ់​គ្នា​ដោយ​លួចលាក់​ចិត្ត​និង​ចិត្ត ដែល​ឪពុក​ម្ដាយ​ទាំង​សង្ខាង​មិន​បានដឹង​រឿង​ឡើយ ហើយ​​ឆ្លៀតពេល​ដែល ឪពុក​ម្ដាយ​​ខាង​ស្រី​មិន​នៅផ្ទះ​មួយ​​ភ្លែត ក្មេង​ប្រុស​​ជំទង់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ផ្ទះនាង ហើយ​បាន​សាសង​ក្នុង​ខណៈ​ពេលដែល​នាង​កំពុង​​ឈរ​លាងចាន​ឆ្នាំង​​តែ​ម្នាក់ឯង ​។ ​

លុះ​លាង​រួច​ នាងម្នាក់​នោះ​បាន​ឡើង​ទៅ​លើ​បន្ទប់​​ឡៅតឿ ដើម្បី​យក​សម្លៀក​បំពាក់ ដែល​ប្រឡាក់​ចុះ​មក​ក្រោម​បោកគក់ ស្រាប់តែ​ក្មេង​ប្រុស​ជំទង់នោះ​បាន​ឡើង​ទៅ​តាម រួច​បាន​ចាប់​នាង​ផ្ដួល​នៅ​ក្នុង​បន្ទប់​នោះ និង​បាន​ស្រាតខោ​នាង​ដល់ត្រឹម​ក្រោម​ជង្គង់ រួច​បាន​ធ្វើ​សកម្មភាព​រួមរ័ក​ ។

​ប៉ុន្តែ​ខណៈនោះ​ ដោយសារ​តែនាង​មានការ​ឈឺចាប់​ប្រដាប់​ភេទខ្លាំង​ពេក ​ទើប​ការ​រួមរ័ក​នោះ មិន​បាន​សម្រេច​ឡើយ នាង​ក៏​បាន​ស្ទុះ​ក្រោក​ស្លៀកខោ​វិញ និង​បាន​ដើរ​ចេញព ក្នុង​បន្ទប់​ឡៅតឿ​នោះ យក​សម្លៀក​បំពាក់​ចុះ​ក្រោម នៅ​សល់​តែ​ក្មេង​ប្រុស​ជំទង់​នោះ​កំពុង​ស្លៀកខោ ហើយ​ស្របពេល​នោះ​ម្ដាយ​របស់​នាង​បានទៅ​ដល់​មានការ​សង្ស័យ​ពី​ទឹកមុខ​កូនស្រី ក៏​បាន​ឡើង​ទៅ​មើល​លើ​បន្ទប់ ឡៅតឿ ហើយ​បានឃើញ​ក្មេង​ប្រុស​ជំទង់ នោះ​កំពុង​ស្លៀកខោ ក៏​បាន​ហៅ​ឲ្យ​ប្ដី​គាត់​ទៅ​មើល ​និងប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​យុវជន​នោះ ​ចោទប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​​កូនស្រី​គាត់​។

ហេតុ​ការ​ណ៍នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​ល្ងាចថ្ងៃ​ទី​៣០ ​តុលា ឆ្នាំ​២០១៦ ​ក្នុងខណ្ឌ​ពោ​ធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្មេង​ប្រុស​ជំទង់​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​នោះ ឈ្មោះ​គុយ ហាវ អាយុ​១៧​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ផ្ទះ​លេខ​A155 ភូមិ​ត្រពាំង​អញ្ចាញ​ទី​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ជា​សិស្ស​។

តាម​ប្រភព​ឱ្យ​ដឹង​ថា រវាង​ក្មេង​ប្រុស​ជំទង់​រូប​នោះ និង​នាងរង​គ្រោះ ​គឺ​បាន​ស្រលាញ់​គ្នា ដោយលួចលាក់​ដែល​ឪពុក​ម្ដាយ​ទាំង​សងខាង​ មិន​បានដឹង​នោះ​ឡើយ ប៉ុ​ន្តែ​ពួក​គេ​ទាំង​ពីរ​នាក់​ ក៏​បាន​បង្កាត់ភ្លើងស្នេ​ហ៍​នោះ ​តែ​ចិត្ត​និង​ចិត្ត​ប៉ុណ្ណោះ​ ។ ​ដោយឡែក ​នៅ​មុន​ពេល​កើតហេតុ ខណៈ​ឪពុក​ម្ដាយ​របស់​នាងរង​គ្រោះមិន​បាន​នៅផ្ទះ ជនសង្ស័យ​បាន​ទៅ​រក​នាង​ដល់​ផ្ទះ ហើយ​ពេល​ទៅ​ដល់​នាង​កំពុង​លាងចាន​ឆ្នាំង ក្មេង​ប្រុសនោះ​បាន​និយាយ​សាសង​ស្នេ​ហ៏​ជាមួយ​នាង​តែ​ពរនាក់ រហូត​ដល់​នាង​លាងចាន​រួច បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ និង​បាន​ឡើង​ទៅ​លើ​បន្ទប់​ឡៅតឿ ដើម្បី​យក​សម្លៀក​បំពាក់​ដែល​ប្រឡាក់ ចុះ​ក្រោម​ដាក់​បោកគក់​សម្អាត ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​ក្មេង​ប្រុស​ជំទង់​ខាងលើ ក៏​បាន​ដើរ​ចូល​ទៅ​តាម និង​បាន​ឡើង​ទៅ​លើបន្ទប់​ឡៅតឿ​នោះ​ដែរ ហើយ​បន្ទាប់​មក​បាន​ចាប់​នាង​ផ្ដួល​នៅ​ក្នុង​បន្ទប់​ឡៅតឿ​នោះ និង​បាន​ស្រាតខោ​នាង ចេញ​ដល់​ត្រឹម​ក្រម​ក្បាលជង្គង់ និង​បាន​រួមរ័ក​ក្នុង​​នៅ​ក្នុង​បន្ទប់​នោះ​ ។​ ប៉ុន្តែ​នៅ​ក្នុង​ពេល​នោះ​មិន​បាន​សម្រេច នោះ​ឡើយ​ដោយសារ​តែ​នាងមានការ​ឈឺ​ប្រដាប់​ភេទ​ខ្លាំង​ពេក ក៏​បាន​រើ​បំរះ ​និង​ស្ទុះ​ក្រោកឈរ រួច​បាន​ស្លៀកខោ​ឡើង​វិញ បន្ទាប់​មក​នាង​បាន​យក​សម្លៀក​បំពាក់​ចុះ​មក​ក្រោម​។

​ចំណែក​ក្មេង​ប្រុស​ជំទង់​ខាងលើ​​មិន​បាន​ចុះ​ក្រោម​ភ្លាម​ៗ​នោះ​ឡើយ ព្រោះ​នៅ​ស្លៀកខោ ហើយ​ស្រប​ពេល​នោះ​ដែរ ម្ដាយ​របស់​ក្មេង​ស្រីបាន​ទៅ​ដល់​ល្មម គាត់​មិន​បានដឹង​ថា ​មានរឿង​បែប​នឹង​កើតឡើង​​ឡើយ ប៉ុន្តែ​ដោយសារ​ឃើញ​ទឹកមុខ​កូនស្រី មិនសូវ​ស្រួល​គួរ​ឲ្យ​សង្ស័យ ទើប​គាត់​ឡើង​ទៅ​មើល​លើ​បន្ទប់​ឡៅតឿ បានឃើញ​ក្មេង​ប្រុស​ជំទង់​នោះ កំពុង​តែ​ស្លៀកខោ ទើប​ហៅ​ឲ្យ​ប្ដី​គាត់​ទៅ​ជួយ​មើល ហើយ​ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង​។

ក្រោយ​ពេល​ចាប់ខ្លួន ​នគរបាលបាន​នាំ​ខ្លួន​ក្មេង​ប្រុស​ជំទង់​នោះ ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍ ត្រពាំង​ក្រសាំង ហើយ​ក្មេង​ប្រុស​ខាងលើ បាន​ប្រាប់​ថា​រូបគេ​និង​ក្មេង​ស្រី​នោះ បាន​ស្រលាញ់​គ្នា ហើយ​ខ្លួន​ពិតជា​បាន​ចាប់នាង​រួមរ័ក​នៅ​ក្នុង​បន្ទប់​ឡៅតឿ​នោះ​មែន ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ឡើយ ដោយ​នាង​បាន​ក្រោក​ស្លៀកខោ វិញ ចំណែក​ខ្លួន​ចុះ​ក្រោម​មិន​ទាន់ ត្រូវ​ម្ដាយ​នាង​ទៅ​ដល់​ចាប់ ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​បែប​នេះ​ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]