រាជធានី​ភ្នំពេញ ​៖ ប្រសិន​យើង​ធ្វើការ​រាប់​ថយក្រោយ​​នោះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះខែ ឆ្នាំ​២០១៦ គឺ​នៅ​សល់​តែ​២០​ថ្ងៃ​ទៀត​តែ​​ប៉ុណ្ណោះ នឹង​ធ្វើការ​ប្រារព្ធ​​ក្នុង​រយៈពេល​​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ១៤ និង​ថ្ងៃ​ទី​​១៥ វិច្ឆិកា ខាងមុខ​​នេះ ។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក បន្ទាប់ពី​​មានការ​ណែនាំ​ ពី​រដ្ឋបាល​​រាជ​ធានី​ភ្នំពេញ មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​យក​ចិ​ត្ថ​ទុកដាក់​ក្នុង​ផែនការ​តុ​ន​តែង​កែ​លម្អរ តាម​សួនច្បារ ដងផ្លូវ និង​​ទី​សាធារណៈ​នានា​​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​

លោកសាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​មកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិង​កំពុង​ដំណើរការ​ជួសជុល​ កែ​លំអរ​តាម​សួនច្បារ និង​ទី​សាធារណៈ​ផ្សេង​ៗ ឲ្យ​មាន​សោ​ភ័ណ​​ភាព​ ជា​ពិសេស​ នៅ​តាម​តំបន់​ដែល​ត្រូវ​រៀបចំ​ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែ​ត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ​នា​ពេល​ខាង​មុខ ក៏​ដូច​ចូលរួម​អបអរសាទរ​​ ទិវា​បុណ្យ​ឯករាជ​ជាតិ​លើក​ទី​៦៣ ថ្ងៃ​ទី​៩ ​វិច្ឆិកា​ ១៩៥៣-​ ថ្ងៃ​ទី​៩ ​វិច្ឆិកា ​២០១៦ ​​នឹង​​ធ្វើ​ជា​បន្តបន្ទាប់​គ្នា​នេះ​ ផង​ដែរ ។​

លោក​​​បន្ត​ថា ក្នុង​ពេល​នេះ មន្ត្រី​ជំ​នាញ​គ្រប់​ផ្នែក ក្រោម​ឱ​វាទរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​មមារ​ញឹក​ជា​ខ្លាំង ​ក្នុង​ផែនការ​តុបតែង​កែ​លម្អរ មាន​ដូច​ជា​ផ្នែក​ភ្លើង​បំភ្លឺ​សាធារណៈ​ ត្រូវ​បាន​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​​អំ​ពូ​ល​ភ្លើង និង​ដំឡើង​​អំ​ពូ​ល​ភ្លើង​ចម្រុះពណ៌ នៅ​តាម​ដើមឈើ សួនច្បារ តាម​ដងផ្លូវ ជា​ពិសេស​នៅ​តំបន់​ប្រារព្ធ​ពិធី​អុំទូក​តែ​ម្តង ផ្នែក​សួនច្បារ​ ក៏​កំពុង​លាប​កំបោរ​តាម​គល់ឈើ លាបថ្នាំ​តាម​ការ៉ូឡា និង​ប័​រ​ឌា​រ​តាម​ចិញ្ចើម​សួនច្បារ និង​ដាក់​ពង្រាយ​បង្គន់​អនាម័យ​ជាង​ ៤០០​បង្គន់ ដើម្បី​ត្រៀម​ទទួល​ស្វា​គម​ន៍ ប្រជា​ពលរដ្ឋ​ចូលរួម​ព្រះរាជ​ ពិធីបុណ្យ​អុំទូក ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។

លោក​សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា ជាក់ស្តែង​ នៅ​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រៀបចំដំឡើង​របា​រ​ កាត់​ទទឹង​ផ្លូវ អប​អរសាទរ​បុណ្យអុំទូក ដែល​ត្រូវ​ដាក់​ចំនួន​៤​ទីតាំង គឺ​ទី​១-​ដាក់​នៅ​មហាវិថី​ព្រះ​នរោត្តម​ ខាងជើង​ជាប់​រង្វង់​មូល​វិមាន​ឯករាជ្យ ទី​២-​ដាក់​​មហាវិថី​ព្រះ​នរោត្តម ​មុខ​នាឡិការ​រមណី​ដ្ឋា​ន​វត្ត​ភ្នំ ទី​៣-ដាក់​នៅ​តិ​រវិ​ថី​ព្រះ​ស៊ី​សុវត្ថិ​មុខ​ព្រះ​គ​ន្ល​ង់ និង​ទី​៤-​ដាក់​នៅ​មហាវិថី​ព្រះ​សីហ​នុ​ខាងលិច​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត​ ​តែ​ម្តង ក្នុង​គោលបំណង ដើម្បី​លើកកំពស់​សោ​ភ​ណ្ឌ័​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ល្អ​ប្រសើ​ឡើង ។

សំរាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ឆ្នាំ​២០១៦​នេះ គេ​សង្ឃឹមថា នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​កាន់តែ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ បន្ទាប់​​ពី​អាក់ខាន​ អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់​ៗ​គ្នា​កន្លង​មក​ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា បុណ្យអុំទូក​ឆ្នាំ​នេះ​មាន​កាមេរ៉ា​សុវត្ថិភាព​៦០០​គ្រឿង សម្រាប់​តាមដាន និង​ទប់ស្កាត់​បទល្មើស។

ក្រុមការងារ​បាន និង​កំពុង​មមាញឹក​ក្នុង​ការ​តម្លើង​ប្រ​ព​ន្ធ័​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០​គ្រឿង ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាងណា​ឱ្យ​រួចរាល់​មុន​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត​ទៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​។ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា​ កន្លងទៅ ឯកឧត្តម ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​សម្របសម្រួល​ជាមួយ​ក្រុមការងារ​រៀបចំ​តម្លើង​កាមេរ៉ា​សុវត្ថិភាព​ទាំង​៦០០​គ្រឿង​គ្របដណ្ដប់​ទូ​ទាំង​១២​ខណ្ឌ ដើម្បី​ព​ន្លឿ​ន​ឱ្យ​បាន​រួចរាល់​មុន​ពិធីបុណ្យ​អុំទូក​។

លោក​បន្ត​ថា ពេល​នេះ​សម្ភារ​ភាគច្រើន​ត្រូវ​បាន​បញ្ជូន​មក​ដល់ និង​ប្លង់​ដែល​ត្រូវ​បំពាក់​ក៏​រៀបចំ​រួចរាល់​ហើយ​ដែរ ចំណែក​ក្រុមការងារ កំពុង​មមាញឹក​ជម្រុញ​ឲ្យ​បាន​ឆាប់​រួចរាល់​តាម​ផែនការ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិ ភាព​ជូន​ប្រជាពលរដ្ឋ ។

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​បំពាក់​កា​មា​រ៉ា​សុវត្ថិភាព តាម​ដងផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​កន្លង​មក បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​ងាយ​ស្រួយ​ក្នុង​ការ​កំណត់​រកមុខ​សញ្ញា និង​ទប់ស្កាត់ បាន​ទាន់​ពេលវេលា និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បង្ក​បទល្មើស​ផ្សេង​ៗ​។

សូម​បញ្ជាក់​ថា ប្រ​ព​ន្ធ័​កាមេរ៉ា ៦០០​គ្រឿង​នេះ ត្រៀម​បំពាក់​នៅ​តាម​ច្រក​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ​មាន ខណ្ឌចំការមន​ចំនួន​១៤៧​គ្រឿង ដូនពេញ​១១៦​គ្រឿង ៧​មក​រា ៧៥​គ្រឿង ទួល​គោក​៥៤​គ្រឿង ដង្កោ​៨​គ្រឿង មាន​ជ័យ​៥១​គ្រឿង ឬ​ស្សី​កែវ​៥៣​គ្រឿង សែន​សុខ​២១​គ្រឿង ពោធិ​សែន​ជ័យ​២២​គ្រឿង ជ្រោយចង្វា​១៩​គ្រឿង ព្រែក​ព្នៅ​៨​គ្រឿង និង​ខណ្ឌ​ច្បារ​អំពៅ​ចំនួន​២៦​គ្រឿង​ផង​ដែរ​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]