(ភ្នំពេញ)៖ ពិតជាគួរឲ្យអាសូរណាស់ ក្មេងប្រុសមានអាយុទើ បតែ១ឆ្នាំកន្លះខណៈដែលឪពុកម្ដាយជាប់រវល់ត្រឹមមួយភ្លែត ហើយបណ្ដោយ ឲ្យលេងម្នាក់ឯងនៅខាងក្រោមផ្ទះស្រាប់តែចូលក្នុងពាងទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីក្មេងប្រុសលង់ទឹកពាងស្លាប់នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជិត ១២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុច ផ្ទះគ្មានលេខ ស្ថិតក្នុងក្រុមទី១៤ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោកអនុសេនីយ៍ទោ មាស ថន នាយនគរបាលប៉ុស្ដិ៍បាក់ខែង បានប្រាប់ភ្នាក់ងារ Fresh News ថា ក្មេងប្រុសរង គ្រោះដែលស្លាប់ បាត់បង់ជីវិត ក្នុងពាងទឹកនោះមានឈ្មោះ ហ៊ុន វិរៈបុត្រ មានអាយុទើបតែ១ឆ្នាំ៦ប៉ុណ្ណោះ រស់នៅជាមួយ ឪពុកឈ្មោះ ហ៊ុន ពិសិដ្ឋ អាយុ៣៣ឆ្នាំ និងម្ដាយឈ្មោះ អ៊ុំ សុខា អាយុ៣៥ឆ្នាំ មានមុខរបរជាកសិករដូចគ្នា ស្នាក់នៅចំណុច កើតហេតុខាងលើ ។

លោកអនុសេនីយ៍ទោ បានបញ្ជាក់ថា មុនកើតហេតុក៏ព្រោះ តែឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះ មមាញឹកនិងការងារច្រើនត្រឹមតែ មួយផ្លែតតែប៉ុណ្ណោះដោយបណ្ដោយឲ្យកូនលេងម្នាក់ឯង ដូចសព្វដងនៅខាងក្រោមផ្ទះខណៈមួយសន្ទុះក្រោយស្រាប់តែបាត់កូនដើរ រកមិនឃើញសោះ ស្រាប់តែដល់ពេលរកឃើញ គឺឃើញនៅក្នុងពាងទឹកលង់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌ ទៅហើយធ្វើឲ្យ ឪពុកនិងម្ដាយយំស្រែកសោកសង្រែងបោកខ្លួន ដោយមានការធ្វេសប្រហែសត្រឹមមួយប៉ព្រិចភ្នែកសោះ បណ្ដាលឲ្យកូនប្រុសសំណប់ចិត្ត បាត់បង់ជីវិតទាំងនៅក្មេងខ្ចីបែបនេះដោយបញ្ចេញ កំហឹងទៅវាយកម្ទេចពាងទឹកចោល ភ្លាមៗតែម្ដង។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍បាក់ខែង ដឹកនាំដោយលោកនាយប៉ុស្ដិ៍ មាស ថន បានចុះដល់ទីតាំងកើតហេតុ ដើម្បីត្រួត ពិនិត្យហើយបានវាយតម្លៃថា ក្មេងប្រុស រងគ្រោះពិតជាបានស្លាប់បាត់បង់ជីវិតដោយសារ ចូលក្នុងពាងទឹកលង់ស្លាប់ពិតប្រាកដមែន ។ដោយឡែក សពក្មេងរង គ្រោះត្រូវបានឪពុកម្ដាយក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   ក្មេង​ប្រុស​ អាយុ​១៣​ខែ​ ដាំ​ក្បាល​ ចូល​ក្នុង​ពាងទឹក​ លង់​ស្លាប់​​ គួរ​ឱ្យ​សង្វេគ​ ។ គួររំលឹកផងដែរថា ក្មេង​ប្រុស អាយុ​​​១៣​ខែ​​ម្នាក់​ ចេះ​ដើរ​​​តេះតះ ទៅ​តោង​ពាងទឹក​ នៅ​ជិត​អណ្តូងស្នប់ ​​ក៏ដាំ​ក្បាល​ចូល​​លង់​​ស្លាប់​ ខ​ណៈ​ដែល​ជីដូន​ ជាប់រវល់​​ធ្វើ​ម្ហូប​​ បង្ក​ការ​ភ្ញាក់​ផ្អើល​ ​កាល​ពី​​វេលា​ ម៉ោង​១១ ​និង​១៥​នាទី​​ព្រឹក​​ ថ្ងៃ​ទី​១៤ ​កុ​ម្ភៈ ​​២០១៦ កន្លងទៅ ស្ថិត​នៅ​ភូមិ​បា​យ៉ាប​ ឃុំ​បា​សាក់​ ស្រុក​ស្វាយ​ជ្រំ​​ ។

​​មន្ត្រី​នគ​របាល​ប៉ុ​ស្តិ៍រ​​ដ្ន​បាល​បា​សាក់​ បានឱ្យ​​ដឹង​ថា ​ក្មេង​ប្រុស​រង​គ្រោះ​ ឈ្មោះ​ សុខ ​ករុណា​ ​អាយុ​១៣​ខែ ​រស់​​នៅ​​ភូមិ​​​ឃុំ​​​ខាង​លើ ​​​ដោយសារ​ឪពុក​ម្តាយ​ ក្មេង​ប្រុស​​រង​គ្រោះ​ មាន​ជីវភាព​ក្រីក្រ​​ បាន​នាំគ្នា​​ ទៅ​ធ្វើ​កម្មករ ​កម្ម​ការិ​នី​រោងចក្រ​ នៅ​​ភ្នំពេញ​ បាន​ទុក​កូន​​ ឱ្យ​នៅ​ជា​មួយ​ជីដូន​​​មើលថែ​ ។​ ​​

មុន​ពេល​កើតហេតុ​ ជីដូន​​​ជាប់​​រវល់​ចិតបន្លែ និង​រៀបចំ​ដាំ​ស្ល ដោយ​ទុក​​​ចៅ​​ លេង​ក្បែរ​ខ្លួន​ ​​ភ្លេចខ្លួន​​មួយ​ភាំង ចៅ​​​ដើរ​ទៅ​លេង​ទឹក​ពាង ​ដែល​ដាក់​ខាង​មុខ​ អណ្តូងស្នប់​សប់ទឹក​ ដាក់​ទុក​ប្រើប្រាស់ ​​​ក៏​ដាំ​ក្បាល ​ធ្លាក់​ចូល​ក្នុង​ ពាង​ទឹក​​​ គ្មាន​អ្នក​ណា​ឃើញ​​​ បណ្តាល​ឱ្យ​លង់​ស្លាប់ ​​តែ​ម្តង ​។ ​

ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​​ចុះ​ទៅ​ពិនិត្យ​​សព ​ឃើញ​ថា​ ពិតជា​លង់ទឹក​ស្លាប់ ​​ប្រាកដ​មែន​ ​​រួច​ក៏​​ប្រគល់​​សព​ជូន​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​ ក្រោម​​​ដំណក់​ទឹក​ភ្នែក​​ គួរ​ឱ្យ​សង្វេគ​របស់​ជីដូន​ និង​អ្នក​ជិត​ខាង​ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]