ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ព្រឹត្តការណ៍កីឡាជាតិ លើកដំបូងបង្អស់នៅកម្ពុជា នឹងចាប់ផ្តើមបើកកម្មវិធីជាផ្លូវការហើយ ដែលព្រឹត្តការណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី២៨ ខែតុលា វេលាម៉ោង ៣:៣០នាទី ខាងមុខនេះតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ដោយឡែកមុននឹងចាប់ផ្តើមបើកព្រឹត្តការណ៍កីឡាជាតិលើកទី១នេះ យើងសង្កេតឃើញថា រយៈពេលប៉ុន្មានថ្ងៃនេះ មានបងប្អូន កងពលទាហាន ក្រុមកីឡាករ និងសិល្បករមួយចំនួន បានមកធ្វើការហាត់សមទុកសម្រាប់ត្រៀមបើកដំណើរកម្មវិធីផងដែរ។ 

នៅក្នុងការសម្តែងសម ឬហាត់សមនេះដែរ កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ ក្រុមកងទ័ព ក៏ដូចជាកងយោធពលខេមរភូមិន្ទ និងក្រុមសិល្បករជាច្រើន បានមកធ្វើការហាត់សមផងដែរ ក្នុងនោះមានដូចជា ការលោតឆ័ត្រយោងសម ដំណើរព្យុះហយាត្រា ក៏ដូចជាកម្មវិធីសម្តែងផ្សេងៗទៀតផងដែរ ដើម្បីត្រៀមដំណើរការនៃការបើកកម្មវិធី។ ចំនែកឯកាលពីម្សិលមិញវិញ នាពេលរាត្រី នៅពហុកីឡដ្ឋានជាតិ ក៏បានត្រៀមនូវគ្រឿងបច្ចេកទេសមួយចំនួនផងដែរសម្រាប់ត្រៀម ក្នុងនោះមានដូចជាការសមភ្លើងភ្លើងហ្វា ជាដើម។

គួរបញ្ជាក់ផងដែរថា កម្មវិធីសំខាន់ៗមួយចំនួននៃពិធីបើកមានដូចជា៖

១. ការលោតប៉ារ៉ាស៊ុតនាំ ទង់ជាតិ ទង់កីឡាជាតិ និងទង់អូឡាំពិក

២. សម្តែងក្បាច់គុនកងយោធពលខេមរៈភូមិន្ទ និងកីឡាគុនល្បុក្កតោ

៣. សម្តែងចលនាស្រប (គរុសិស្សអប់រំកាយ និងកីឡា)

៤. សម្តែងទស្សនីយភាពវប្បធម៌ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

៥. ក្បួនព្យុះហយាត្រាប្រតិភូកីឡារាជធានី-ខេត្ត និងកីឡាក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ

៦. ក្បួនដង្ហែទង់ជាតិ ទង់ហ្គេមកីឡាជាតិ និងទង់អូឡាំពិក (គោរពទង់ជាតិ)

៧. ពិធីរត់ភ្លើងគប់ និងដុតភ្លើងគប់

៨. បាញ់កាំជ្រួច ។

ដូច្នេះ បងប្អូនទាំងអស់គ្នា កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ក្នុងព្រឹត្តការណ៍ប្រវត្តិសាស្រ្តជាលើកដំបូងនេះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ខាងមុខ៕

ទស្សនារូបភាពការហាត់សម និងសកម្មភាពមួយចំនួន ក៏ដូចជាវីដេអូផ្សេងៗជុំវិញព្រឹត្តការណ៍កីឡាជាតិ៖

ប្រភព៖ NOCC & ពូឈីវ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]