(ភ្នំពេញ)៖ បុរសស្រវឹងម្នាក់បើករថយន្តសេរីទំនើប មួយគ្រឿងម៉ាក Range Rover 2R-4777 ក្នុងល្បឿនលឿនដល់ផ្លវកោងមិនប្រយត្ន័ជ្រុល ទៅបុកឃឿនផ្លូវក្រឡាប់ជាច្រើនត្រឡប់ ខូចរថយន្តតែមនុស្សរងរបួសស្រាល។

ហេតុការណ៌នេះបានកើតឡើង នាម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុេគបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover (Mini) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2R-4777 ដែលបើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងសំដៅទៅកាន់រង្វង់មូលវត្តភ្នំ លុះបើកមកដល់ចំណុចកើតហេតុ ដែលមានផ្លូវោងត្រង់រង្វង់មូលនោះ​ អ្នកបើកបរបង្កខាងលើមិនបានបន្ថយល្បឿននោះទេភ្លាមៗនោះធ្វើឲ្យរថន្តជ្រុលទៅបុក និងឃឿនចិញ្ចើមផ្លូវយ៉ាងពេញទំហឹង​ ដែលណ្តាលឲ្យរថយន្តហោះទៅមុខក្រឡាប់ជាច្រើនត្រឡប់ រងការខូចខាតស្ទើរទាំងស្រុង តែមិនបណ្តាលឲ្យអ្នកបើកបរព្រហើនរូបនោះរងរបួសធ្ងន់នោះទេ​ ព្រោះបានពោងសុវត្ថិភាពជួយកាពារ។

ក្រោយកើតហេតុរថយន្តត្រូវបានខាងជំនាញស្ទួចយកទៅរក្សាទុក នៅការរិយាល័យចរសចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   ស្រីស្អាតបើករថយន្ត RANGE ROVER បុករថយន្ត Land Cruiser ក្រឡាប់ផ្ញាជើង រួចបើករថយន្តរត់រហូតទៅមុខលែងរួច។ គួររំលឹកផងដែរថា នារីស្រស់ស្អាតពីរនាក់ បើករថយន្តមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស យ៉ាងលឿនមកដល់ផ្លូវបំបែកជាបួន ក៏បានបុកជាមួយរថយន្ត Land Cruiser ពណ៌ខ្មៅ បណ្ដាលឲ្យរថយន្ត Land Cruiser ក្រឡាប់ផ្ងាជើងឡើងលើ ហើយស្រ្តីបើករថយន្ត RANGE ROVER នោះ បានបើកគេចខ្លួនរហូតមកដល់ផ្លូវ163 រថយន្តក៏ទៅមុខទៀតលែងរួច ធ្វើឲ្យស្រីស្អាតទាំងពីរនាក់នោះ ក៏ចុះពីលើរថយន្តប្រមូលរបស់របរ ចេញពីរថយន្តទៅបាត់ទៅ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានបង្កការភ្ងាក់ផ្អើល កាលពីវេលាម៉ោង៣ភ្លឺ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចស្តុបវត្តមហាមន្រ្តី សង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រភពព័ត៌មានពីអ្នកបើករថយន្ត Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខ 2W-8458 បានប្រាប់ថា គាត់ចេញពីផ្ទះ ជិះរថយន្តទៅហាត់ប្រាណ ដោយបើកតាមបណ្ដាយផ្លូវព្រះសីហនុ ពីលិចទៅកើត លុះមកដល់ស្តុបវត្តមហាមន្រ្តី ស្រាប់តែមានរថយន្តមួយគ្រឿង បើកយ៉ាងលឿនបានមកបុករថយន្តគាត់ បណ្ដាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ ហើយរថយន្តដែលបុកនោះ មិនព្រមឈប់ទេ បានបើករត់មកដល់ចំណុចផ្លូវ163 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន ទើបរថយន្តទៅមុខទៀតលែងរួចតែម្ដង។

ចំណែកស្រីស្រស់ទាំងពីរ ដែលជិះរថយន្តម៉ាក ម៉ាក RANGE ROVER ពណ៌សពាក់ស្លាកភ្នំពេញ 2AM-9992 បើកតាមបណ្ដាយផ្លូវ161 ពីជើងទៅត្បូងលុះមកដល់ស្តុបវត្តមហាមន្រ្តី ក៍មានរថយន្ត Land Cruiser ពណ៌ខ្មៅមួយគ្រឿង ឆ្លងមកបុកគាត់ពេញទំហឹង ហើយបានបើករត់រថយន្តចេញ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]