មានមនុស្សជាច្រើននាក់ មានការភ័នច្រឡំនិងភ្ញាក់ផ្អើល នៅពេលដែលឃើញនារីម្នាក់នេះ ដោយគិតថានាងជាតុក្កតាដែលមានជីវិត។ នារីជនជាតិ អ៊ុយក្រែនម្នាក់នេះ ឈ្មោះ Anastasiya Shpagina និងមានឈ្មោះជាភាសាជប៉ុនថា Fukkacumi ជាមនុស្សម្នាក់ដែលចូលចិត្តតុបតែងខ្លួនអោយមើលទៅដូចជា កូនក្រមុំជ័ររបស់ប្រទេសជប៉ុន។

Anastasiya Shpagina អាយុ ១៩ឆ្នាំ ត្រូវបានគេហៅថា ជាតុក្កតា Barbie សម័យថ្មី ប៉ុន្តែនាងបានបង្ហាញថា ការតុបតែងខ្លួនរបស់នាង គឺយកតាមតុក្កតារបស់ប្រទេសជប៉ុននោះទេ មិនមែនជាកូនក្រមុំ Barbie ទេ។ នាងថែមទាំងនិយាយទៀតថា ខ្ញុំមិនដូចកូនក្រមុំជ័រ នោះទេ តែកូនក្រមុំជ័រទេដែលដូចខ្ញុំ។ Anastasiya ស្រឡាញ់ ការផាត់មុខតាំងពីនាងនៅតូច នឹងតែងតែផាត់មុខលេងនៅពីមុខកញ្ចក់។ បន្ទាប់មកនាងក៏ចាប់ផ្តើមធ្វើការផាត់មុខ តាមរបៀបតុក្កតា នៅលើផ្ទៃមុខរបស់នាង។ ប៉ុន្តែនៅពេលដែលផាត់ដំបូងនាង មើលទៅមិនសូវដូចតុក្កតាប៉ុន្មានទេ ដូច្នេះនាងក៏សំរេចចិត្តសំរកទំងន់ដើម្បី អោយមើលទៅកាន់តែដូចតុក្កតាពិតៗ។ ជាមួយនឹងកំពស់ ១៥៩សង់ទីម៉ែត្រ Anastasiya មានទំងន់ត្រឹមតែ ៣៩គីឡូក្រាម តែប៉ុណ្ណោះ ហើយនាងកំពុងតែព្យាយាមសំរកទំងន់បន្ថែមទៀតដើម្បី អោយមើលទៅកាន់តែដូច តុក្កតា ហើយនាងបានដាក់ឈ្មោះខ្លួនឯងថា Fukkacumi ដើម្បីអោយស្តាប់ទៅដូចជាជនជាតិ ជប៉ុន។

នាងធ្លាប់ត្រូវបានសំភាសដោយកាសែតជាច្រើន ក្នុងប្រទេសអ៊ុយក្រែន និង ធ្លាប់ត្រូវបានសំភាសក្នុងទូរទស្សន៍ផងដែរ។

ជារៀងរាល់ថ្ងៃ Anastasiya ត្រូវក្រោកពីគេងនៅម៉ោង ៥ព្រឹក ដើម្បីរៀបចំខ្លួនទៅធ្វើការ ពីព្រោះជាធម្មតានាងត្រូវ ចំណាយពេល ២ម៉ោងក្នុងការផាត់មុខអោយមើលទៅដូចជាតុក្កតាបែបនេះ។

នាងបាននិយាយថា នាងចង់ធ្វើការវះកាត់កែសម្ជស្សផងដែរ ដើម្បីអោយចង្កេះតូចជាងនេះ និងមានភ្នែកធំជាងនេះ ប៉ុន្តែនាងគិតថា វាមិនទាន់ជាពេលសក្តិសមនៅឡើយ ដូច្នេះទើបនៅតែព្យាយាម ផាតមុខនេះដដែល ដោយព្យាយាមធ្វើយ៉ាងណាអោយដូចតុក្កតាពិតៗ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]