ភ្នំពេញ៖ ចំពោះប្រិយមិត្ដមួយចំនួន ដែលនិយមគាំទ្រតារាសិល្បៈខ្មែរ ពួកគាត់ប្រហែលជាពុំធ្លាប់ដឹងពីមុននោះទេ ថាតាមពិតទៅ ក្រៅពីការងារដ៏មមាញឹកក្នុងវិស័យសិល្បៈ តារាសម្តែងប្រុសកម្ពុជាមួយចំនួន ក៏បានឆ្លៀតពេលបំពេញកាតព្វកិច្ច ជាកូនប្រុស បួសសងគុណឪពុកម្តាយផងដែរ ដែលជាទង្វើដ៏គួរឲ្យសរសើរស្ងប់ស្ងែងខ្លាំងមែនទែន។

ជាការពិតណាស់ បើយោងតាមរូបភាព ដែលបានចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក យើងសង្កេតឃើញថា មានវត្តមានតារាសម្តែង និងពិធីករ ល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប ដោយមានដូចជា៖ លោក គឹម សីហា, លោក អេឡិច ចិត្រា, លោក ទុយ, លោកពិធីករ ពូកែខាងវោហាមិនចេះរីងស្ងួត លោក សុខគា,  DJ Lion និង តារាកំប្លែងគ្រួសារត្រកូលខាត់ គឺលោក ខាត់ ចំរើន ដែលពួកគាត់សុទ្ធសឹងតែជាគំរូល្អ ដោយបានបំពេញកាតព្វកិច្ចជាកូន កត្តញ្ញូ សាងផ្នួស សងគុណឪពុកម្តាយ ផងដែរ ។

សូមទស្សនារូបភាពខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា គូស្នេហ៍របស់តារាសម្តែង រូបស្អាត កញ្ញា គង់ ច័ន្ទស្រីមុំ គឺ ភិក្ខុ គឹម សីហា បាន សម្រេចចិត្ត សាងផ្នួស ជាសង្ឃនៅក្នុងវត្តបទុម ក្នុងរយៈពេលខ្លីមួយ ក្នុងបំណងចង់បួសសង គុណអ្នកមាន គុណទាំងទ្វេ។ 

គួរឲ្យដឹងថា ក្រុមគ្រួសារនិង ភិក្ខុ គឹម សីហា បានសម្រេចចិត្តរៀបចំពិធីបំបួស កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅនេះ នៅវត្តបទុម ក្នុងបំណងចង់សងគុណ អ្នកមានគុណទាំងពីរ ដោយការបួសនេះ មានរយៈពេលប្រមាណ កន្លះ ខែ តែប៉ុណ្ណោះ។

កញ្ញារូបស្រស់សោភារូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ជាទូទៅសម្រាប់កូនប្រុស ស្ទើរតែគ្រប់គ្នា នៅពេលដែល ធំពេញវ័យហើយ ភាគច្រើនតែងតែបួសសងគុណ ម្តាយឪពុកជារឿងធម្មតា ហើយស្របពេលនេះ ភិក្ខុ សីហា ក៏បានឆ្លៀតពេលនេះ បួសសងគុណ អ្នកមានគុណក្នុងរយៈ ពេលបុណ្យភ្ជុំបិណ្ឌ តែម្តងទៅ ”។

ស្រីមុំ បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ការបួស ឫក៏ពិធីអ្វីមួយមិនមែនចេះ តែនឹកឃើញធ្វើ ភ្លាមៗទេ ការបួស របស់ ភិក្ខុ សីហា គឺធ្វើឡើងតាម សង្ឃដីកា របស់សម្តេចសង្ឃ ដោយ តម្រូវ ឲ្យបួស នៅមុនពេលបុណ្យភ្ជុំ ព្រោះជាថ្ងៃល្អសម្រាប់ភិក្ខុ និងគ្រួសារផងដែរ ហើយសម្រាប់ កាលបរិច្ឆេទ ក្នុងការលាចាកសិក្ខាបទ គឺធ្វើឡើងក្រោយបញ្ចប់ ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]