ជឿថាអាហារសមុទ្រឆ្ងាញ់ ដែលមនុស្សជាច្រើនចូលចិត្តទទួលទានជាងគេនោះ គឺក្តាម មិនថាក្ដាមស្ងោរ ក្តាមចំហុយ ឬធ្វើជាតុងយ៉ាំនោះទេ ហើយសារធាតុចិញ្ចឹមនៅក្នុងក្តាមសមុទ្រនេះ បង្កឲ្យមានបញ្ហាអាល់ឡាក់ស៊ី តិចជាងបង្គានិងមឹកទៀងផង។ ដូច្នេះបើមិនចង់កើតជំងឺពកក ឬកង្វះជាតិអ៊ីយ៉ូត គួរងាកមក បរិភោគក្តាមជំនួសវិញ ទោះវាមានតម្លៃ ថ្លៃជាងបន្តិចមែន។ ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗ ៥យ៉ាងរបស់ «ក្តាមសមុទ្រ» អាហារសមុទ្រ ដែលពោរពេញទៅដោយគុណសម្បត្តិ៖

១. ព្យាបាលជំងឺស្វិតដៃជើង៖ វាមានសារធាតុចិញ្ចឹមសំខាន់ម្យ៉ាង ដែលមានឈ្មោះថា glycine ហើយវាមាននាទីបង្កើត សមាសធាតុជំនួយមុខងារនៃប្រព័ន្ធសាច់ដុំ ក្នុងរាងកាយ។ ដូចនេះបើខ្វះវា នឹងបណ្តាលឱ្យស្វិតសាច់ដុំខុសប្រក្រតី។ ក្រៅពីនេះការស្រាវជ្រាវក៏បានឱ្យដឹងដែរថា អ្នកដែលទទួលបាន glycine នឹងភ្ញាក់ពីគេងទៀងទាត់ល្អ មានកម្លាំងធ្វើកិច្ចការផ្សេងៗបានយ៉ាងប្រសើរ ជាងអ្នកដែលមិនសូវបានទទួលជារៀងរាល់ថ្ងៃ។

២. សម្បូរសារធាតុរ៉ែ៖ សារធាតុរ៉ែ នឹងដើរតួជាអ្នកបញ្ជូនសញ្ញាសរសៃប្រសាទ ទៅកាន់ខួរក្បាល ហើយត្រូវបានទាក់ទងទៅនឹងដំណើរការ គីមីទាំងអស់នៅក្នុងរាងកាយស្ទើរតែគ្រប់ផ្នែក ពិសេសប្រព័ន្ធសរសៃឈាម ទៅកាន់បេះដូងផងដែរ។ ដោយវាជួយឱ្យបេះដូងមានដំណើរការល្អ រួមចំណែកដល់ការបញ្ចេញ កាកសំណល់ពីរាងកាយបានយ៉ាងឆាប់រហ័ស។

៣. បង្កើនការចងចាំ៖ វាផ្ទុកជាតិអាស៊ីតល្អម្យ៉ាង ដែលនឹងទៅជួយបញ្ជូនសញ្ញា សរសៃប្រសាទទៅដល់ខួរក្បាល បង្កើនការគិត កំណត់អត្តសញ្ញាណតាមបែប វិទ្យាសាស្រ្ត អាចនិយាយបានថា អាស៊ីតប្រភេទនេះជាប្រេងឥន្ធនៈរបស់ខួរក្បាល។ ផ្នែកសំខាន់មួយទៀត គឺវាជួយកម្ចាត់ជាតិអាម៉ូញាក់ពីរាងកាយបានយ៉ាងល្អ។

៥. បង្កើនប្រសិទ្ធភាពនៃដំណើរការរបស់កោសិកាឈាមស៖ ក្តាមមានសារធាតុ  ដែលជួយរំញោចសកម្មភាពរបស់ក្រពេញទីម៉ូស ដើម្បីលុបបំបាត់មេរោគអាក្រក់ ក្នុងរាងកាយ។ តាមការសិក្សាមួយ ក៏បានបង្ហាញផងដែរថា វាមិនត្រឹមតែជួយប្រឆាំង នឹងមេរោគចង្រៃប៉ុណ្ណោះទេ តែអាចបង្កើតការប្រឆាំង នឹងជំងឺមហារីកបានទៀតផង។

៥. ទប់ស្កាត់ជំងឺវិកលចរិត៖ កង្វះសារធាតុ អ៊ីយ៉ូត គឺជាបុព្វហេតុចំបងនៃ ជំងឺវិកល ចរិត ហើយអ៊ីយ៉ូតគឺមិនពិបាករកទេ វាមាននៅក្នុងអាហារសមុទ្រដូចជា បង្គា ក្តាម មឹកជាដើម។ ទោះបីជាអ៊ីយ៉ូត មិនមែនជាធាតុដែលសំខាន់ខ្លាំងណាស់ណា ប៉ុន្តែមិន អាចខ្វះវាបានឡើយនៅក្នុងរាងកាយយើង។ ដូច្នេះដើម្បីចៀសវាងបញ្ហា កង្វះជាតិ អ៊ីយ៉ូត គួរបរិភោគអាហារសមុទ្រ យ៉ាងហោចណាស់ក៏ឱ្យបាន ២-៣ ដងដែរក្នុងមួយខែ។

ក្រោយដឹងពីអត្ថប្រយោជន៍ទាំងនេះរួចហើយ អ្នកក៏នៅស្ទាក់ស្ទើររឿងតម្លៃដែរមែនទេ? ប៉ុន្តែថ្ងៃនេះខ្មែរឡូតក៏បាននាំយកនូវវិធីខ្លះៗ ក្នុងជ្រើសរើសក្តាមសមុទ្រ ឱ្យបានល្អមក ផ្ញើមិត្តអ្នកអានផងដែរគឺ៖

១. សង្កេតមើលពោះរបស់វា៖ ពោះក្តាមអាចបង្ហាញពីភាពណែនល្អ នៃសាច់នៅខាងក្នុង ប្រសិនបើស្នាមចង្អូរនៅលើពោះ វាមានពណ៌លឿង មានន័យថាក្តាមនេះបានសន្សំអាហារក្នុងរាងកាយវាយូរមកហើយ ធ្វើឱ្យសាច់របស់ វាមានភាពណែនល្អប្រាកដណាស់។

២. សង្កេតមើលខ្លួនរបស់វា៖ ដើម្បីឱ្យដឹងថាក្ដាមណាមានសាច់ណែន គឺមើលខ្លួន និងជើងរបស់វា បើវាមានជើងធំៗ ខ្មៅៗ ឬពណ៌ប្រផេះ និងមានទ្រនុងច្រើនមុតៗ បញ្ជាក់ថាវាជា ក្តាមចាស់សាច់ហាប់គួរឱ្យឆ្ងាញ់ណាស់ ទិញចុះមិនខុសទេ។

៣. ប្រើម្រាមដៃសង្កត់៖ យកម្រាមមេដៃទៅសង្កត់លើពោះវាថ្នមៗ ដោយប្រយ័ត្នប្រយែង បើពោះវានៅទន់ៗ បញ្ជាក់ថាសាច់ខាងក្នុងរបស់វាក៏មិនសូវ ជាណែនហាប់ប៉ុន្មានដែរ ដូច្នេះគួរកុំជ្រើសទិញវាអី។

សរុបមកឃើញថា តែប៉ុណ្ណេះអ្នកក៏អាចទិញក្ដាម មកបរិភោគបានយ៉ាងឆ្ងាញ់ពិសា ថែមទាំង ទទួលបានអត្ថប្រយោជន៍ទ្វេដងទៀតផង។ កុំភ្លេចទទួលទាន នៅថ្ងៃនេះ ព្រោះក្តាមជាអាហារសមុទ្រដ៏ល្អមួយប្រភេទមិនចាញ់ អាហារសមុទ្រ នានាប្រាកដណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]