អេស្ប៉ាញ៖ ព្រឹត្តការណ៍បាល់ទាត់តំបន់អឺរ៉ុប UEFA Champions League បានបន្តការប្រកួតកាលពីយប់មិញ ក្នុងនោះក្លិបយក្សរបស់ Barcelona បានបំបាក់ Manchester City ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៤-០ នៅកីឡដ្ឋាន Camp Nou ដែលមានអ្នកគាំទ្រចូលទស្សនាជាង៩មឺុននាក់។

ទាក់ទងនឹងការប្រកួតនេះដែរ គួររំលឹកថា មុននឹងការប្រកួតចាប់ផ្តើម ក្រុមទាំង២ សុទ្ធតែមានទំនុកចិត្តរៀងៗខ្លួន ជាពិសេសគ្រូបង្វឹក Pep Guardiola ថែមទាំងបានព្រមានកូនក្រុមរបស់ខ្លួនទៀតថា  ឲ្យប្រយ័ត្នប្រយែងកីឡាករ Lionel Messi ហើយថែមទាំងបានប្រាប់យុទ្ធសាស្ត្របិទ Messi ទៀតផង។

ប៉ុន្តែផ្ទុយទៅវិញ ជាក់ស្តែងកាលពីយប់មិញនេះ Messi បានធ្វើឲ្យគ្រូបង្វឹក លោក Pep និងអ្នកគាំទ្រជុំវិញពិភពលោកភ្ញាក់ផ្អើលម្តងទៀត ក្រោយពីបានស៊ុតបាល់បញ្ចូលទី ៣គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួត និង ថែមទាំងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូលមួយគ្រាប់ គឺខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កីឡាករ Neymar ទៀតផង។

គួរបញ្ជាក់ផងដែរថា ៣គ្រាប់របស់ Messi កាលពីយប់មិញ គឺជាគ្រាប់បាល់ Hatrick លើកទី៧ របស់ខ្លួន ហើយគឺជាកីឡាករដែលស៊ុត Hatrick បានច្រើនជាងគេ នៅក្នុងព្រឹត្តការណ៍ Champions League ទៀតផង ។

ដូច្នេះ Barcelona នៅតែបន្តឈ្នះ ៣ប្រកួតជាប់ៗគ្នា ឈរលើកំពូលតារាង នៃពូលC មាន៩ពិន្ទុ ខណៈ Man City វិញ លេខ២ ប៉ុន្តែមានត្រឹមតែ ៤ពិន្ទុ តែប៉ុណ្ណោះ៕ 

លទ្ធផលនៃការប្រកួត Champions League កាលពីយប់មិញ៖

ទស្សនាវីដេអូ Highlight ៖

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]