កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៥ ខែតុលាកន្លងទៅ យោងទៅតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ស្ថានទូតនៃរាជាណាចក្រថៃ ប្រចាំនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា Royal Thai Embassy បានរៀបចំពិធី សរសេរសារថ្លែង មរណទុក្ខយ៉ាងក្រៀមក្រំជូនចំពោះស្តេចថៃ ដែលបានសោយទិវង្គត។

ក្នុងនោះថែមទាំងបានបង្ហាញឱ្យដឹងថា មានតារា K-POP ល្បីៗនៅកូរ៉េ៣ដួង ដែលជាជនជាតិថៃ បាននាំគ្នាមកសេរសេរសំបុត្រ និងធ្វើការចុះហត្ថលេខានៅលើសារចូលរួម រំលែកទុក្ខដល់មហាក្សត្រថៃនាម ព្រះចៅភូមិបុល អាប់ដុលយ៉ាដេត (Bhumibol Adulyadej) ជាស្ដេចសោយរាជ្យវែងជាងគេនៅលើពិភពលោក ដែលបានសោយ ទិវង្គតនៅថ្ងៃនេះទី១៣ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៣និង៥២នាទីល្ងាចកន្លង មកនេះ ក្នុងជន្មាយុ ៨៨ព្រះវស្សា។

ការសរសេរសារ ដើម្បីចូលរួមរំលែកមរណទុក្ខ ពីសំណាក់តារាល្បីរបស់កូរ៉េនេះ គឺត្រូវបានប្រារព្ធធ្វើឡើងនៅ ស្ថានទូតថៃប្រចាំនៅប្រទេសកូរ៉េ ដែលមានទីស្នាក់ការ នៅក្នុងទីក្រុងសេអ៊ូលផ្ទាល់តែម្តង។ ក្នុងនោះដែរគេ សង្កេតឃើញមានវត្តមាន តារាកូរ៉េ ៣ដួងសំខាន់ៗគឺ៖

ទី១៖ លោក Li Chai Pornkul មកពីក្រុម NCT របស់ផលិតកម្ម S.M Entertainment 


ទី២៖ នាង Chonnasorn Sajakul ដែលមានឈ្មោះហៅក្រៅថា Sorn មកពីក្រុម CLC នៅក្នុងផលិតកម្ម Cube Entertainment

ទី៣៖ នាង Lisa មកពីក្រុម Blackpink របស់ផលិតកម្ម YG Entertainment

អ្នកទាំង៣នាក់នេះ ទោះបីជាមិនបានមកចូលរួមប្រារព្ធ ពិធីឧទ្ទិសវិញ្ញាណក្ខន្ធ ជូនដល់ស្តេចថៃនៅលើកនេះ ក៏ពិតមែន ប៉ុន្តែពួកគេពិតជាមានការសោកស្តាយ និងបានចូលរួមសម្តែងការសោកស្តាយយ៉ាងខ្លាំង សម្រាប់ការបាត់បង់ដ៏ធំធេង របស់ជនជាតិថៃទាំងមូលនាលើកនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]