ថៃ៖ វាជារឿងគួរឲ្យភ័យខ្លាចបំផុត ដែលបុរសម្នាក់អាចចាប់សត្វពស់វែកមួយក្បាលបាន ដោយដៃទទេ ទាំងមិនមានប្រើឧបករណ៍ជំនួយណាមួយ​ទាល់តែសោះ។

បុរសខាងលើមានឈ្មោះថា Brave Puk Pinyo អាយុ៤៥ឆ្នាំ ជាមន្រ្តីពន្លត់អគ្គិភ័យជនជាតិថៃ ត្រូវបានស្រ្តីដែលជាម្ចាស់ផ្ទះទូរស័ព្ទហៅមកជួយ បន្ទាប់ពីនាងបានឃើញសត្វពស់វែកមួយក្បាល នៅក្នុងសួនច្បារក្រោយផ្ទះ ពោលគឺក្រោយពេលរើផ្ទះទៅនៅផ្ទះថ្មីក្នុងទីក្រុងបាងកកវិញ។ 

លោក Pinyo បានទៅដល់ផ្ទះខាងលើ  និងបានរកឃើញពស់វែកនោះពួនសម្ងំនៅក្នុងផើងផ្កាមួយ បន្ទាប់មកលោកក៏បានចាប់កន្ទុយវា ទាញចេញមកទីវាលខាងក្រៅ និងយកឈើមួយឆ្កឹះវាចេញពីផើងផ្កា។

ក្រោយពីបានឆ្កឹះពស់វែកមួយក្បាលនោះចេញពីផើងផ្កា លោក Pinyo ក៏ចាប់ផ្តើមសម្លឹងភ្នែកទាំងគូ របស់វា ហើយបានយកដៃទទេរបស់លោកដែលមិនមានពាក់ស្រោមដៃការពារអ្វីទាំងអស់ ចាប់ពស់វែកនោះថ្នមៗ បានយ៉ាងស្រួលដាក់ចូលទៅក្នុងបាវមួយ មើលហាក់ដូចជាវាកំពុងត្រូវថ្នាំសន្តំអ៊ីចឹង។

វីដេអូនៃការចាប់សត្វពសវែកដ៏គួរឲ្យខ្លាចមួយក្បាលនេះ ត្រូវបានថតដោយនារីជាម្ចាស់ផ្ទះ នាង Bunnita Patchana និងបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដោយមានអ្នកចូលមើលជាង២.៥លានដង បន្ទាប់ពីនាងបានថតកាលពីថ្ងៃសុក្រ ។ 

នាងបាននិយាយថា “ខ្ញុំមានការភ័យខ្លាចជាខ្លាំងនៅពេលដែលខ្ញុំបានឃើញសត្វពស់នៅក្នុងសួនច្បារ។ ប៉ុន្តែខ្ញុំបានទូរស័ព្ទទៅលោក Pinyo ហើយគាត់ដឹងច្បាស់ថាគាត់ត្រូវចាត់ការបែបណា”។ នាងបន្តថា ពស់វែកគឺជាសត្វដ៏គួរឲ្យខ្លាចមួយក្នុងចំណោមសត្វពស់ទាំងអស់ ហើយគ្រប់គ្នាស្ទើតែមិនជឿថា លោក Pinyo អាចចាប់វាបានដោយដៃទទេបែបនេះសោះ។

លោក Pinyo ដែលជាអ្នកជំនាញចាប់សត្វពស់ជាង១៥ឆ្នាំមកហើយនោះ បាននិយាយថា វាជាការងារប្រចាំថ្ងៃរបស់លោកទៅហើយ។ លោកបន្តថា “ខ្ញុំបានធ្វើការងារចាប់ពស់នេះជាយូរមកហើយ ហើយកាលពីនៅក្មេងខ្ញុំក៏ធ្លាប់ចាប់ និងលេងជាមួយពួកវាទៀតផង”៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]