ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែងប្រុសវ័យក្មេង នាយ ចឺម បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នូវរូបថតមួយចំនួន ដែលរូបលោក បានបង្ហាញភាពស្និទ្ធស្នាល ដាក់នារីរូបស្រស់ម្នាក់។

រូបថតទាំងអស់នោះ ត្រូវបានគេហទំព័រហ្វេសប៊ុកមួយ ធ្វើការបង្ហោះឡើង ជាមួយនឹងការសរសេរសារថា "រូបភាពបានពីប្រភពម្ចាស់ហាង លក់ខោអាវមួយកន្លែង នាយចឺម នាំគេ…."

ចំពោះរឿងរ៉ាវមួយនេះ កំពុងតែក្លាយជាប្រធានដ៏ក្តៅមួយ ដែលមហាជនកំពុងតែសង្ស័យថា នារីស្រស់ស្អាតសាច់ស ខ្ចីរូបនោះ ជាគូស្នេហ៍ថ្មី របស់នាយចឺមមែន ឬយ៉ាងណា ព្រោះមើលទៅ ដូចជាផ្អែមល្ហែមដាក់គ្នាមិនធម្មតាទេ។ 

ប៉ុន្តែទោះជាយ៉ាងណា បើស្តាប់សម្តីរបស់តារាកំប្លែងរូបនេះ ដែលបាន Live វីដេអូ នៅក្នុងហ្វេសប៊ុកកាលពីប៉ុន្មានថ្ងៃមុន បានឲ្យដឹងថា រូបលោក បានថតសម្តែងខ្សែភាពយន្តឲ្យផលិតកម្ម Rock ជាមួយនឹងនារីវ័យក្មេង នៅឯហាងសម្លៀកបំពាក់មួយកន្លែង ដែលរូបនាងមិនមែនជាគូស្នេហ៍របស់លោកឡើយ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាយ ចឺម បានអស់សំណើចពេលគេថា រូបលោកបានឈឺចិត្ត ពេលនីឡា ត្រូវភ្ជាប់ពាក្យ។

ខណៈដែលពិធីភ្ជាប់ពាក្យ របស់តារាកំប្លែងវ័យ១៧ឆ្នាំ ត្រូវជាកូនស្រីរបស់លោក សុវណ្ណ ឫទ្ធី ហៅ តាវ៉ិចទ័រ ប្រធានផលិតកម្មវិធីកម្សាន្ត របស់ទូរទស្សន៍ CTN គឺកញ្ញា វ៉ាន់ នីឡា ទើបតែត្រូវបានបញ្ចប់កន្លងផុតទៅ បានមួយថ្ងៃនោះ ស្រាប់តែផ្ទុះដំណឹងថា តារាកំប្លែងប្រុសរួមក្រុម គឺនាយ ចឺម ហាក់មានអារម្មណ៍ខូចចិត្ត ព្រោះតែដៃគូសម្តែងដ៏ស័ក្តិសម វ៉ាន់ នីឡា បើកបេះដូងព្រមភ្ជាប់ពាក្យ ជាមួយប្រុសរបស់ថៅកែល្ខោនបាសាក់ ភី សុគន្ធី ចោលខ្លួន។ ជាពិសេស គឺដំណឹងក្នុងបណ្ដាញសង្គម Facebook ។

ជាមួយការបែបធ្លាយដំណឹង ដ៏រសើបនេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏បានការបង្ហោះចែករំលែករូបភាពនាយ ចឹម ភ្ជាប់ជាមួយឃ្លីបវីដេអូចម្រៀងបទរបស់នាយ មានចំណងជើងថា «ពុកអើយម៉ែអើយ នាងការចោលខ្ញុំហើយ» ដោយប្រែក្រឡាស់ដាក់ចំណងជើងថ្មីថា «បទថ្មីកំពុងល្បីពេញហ្វេសប៊ុក៖ វីដេអូថ្មីបទ ពុកអើយម៉ែអើយ នីឡា ភ្ជាប់ពាក្យចោលខ្ញុំហើយ»។ មិនតែប៉ុណ្ណោះ ក៏មានការបង្ហោះរូបប្រៀបធៀបគ្នា រវាង នីឡា ថតជាមួយនាយ ចឺម និងរូបភាព នីឡា គ្រាផ្ទឹមចងដៃជាមួយអនាគតស្វាមី លោក ផន រស្សី ថាតើរវាងអ្នកទាំងពីរ នរណាស័ក្តិសមជាមួយ វ៉ាន់ នីឡា ជាង?

ឆ្លើយតបនឹងការលើកឡើងខាងលើនេះ តារាកំប្លែងវ័យក្មេងនាយ ចឺម បានថ្លែងប្រាប់ទាំងអស់សំណើចថា «មានរឿងចឹងមកពីណា បង …! (សើច) ចេះតែដុតខ្ញុំហើយ អត់ដែលដឹងអីផង។ ផ្ទុយទៅវិញខ្ញុំមានតែសប្បាយចិត្ត ដែលប្អូនបានភ្ជាប់ពាក្យបែបនេះ ..!»។

នាយ ចឹម បានបញ្ជាក់ទៀតថា «គ្មានរឿងហ្នឹងកើតឡើងទេ រវាងខ្ញុំនិងនីឡា គឺរាប់អានគ្នាចាត់ទុកដូចជាប្អូនស្រីបង្កើតចឹង !ដោយសារយើងលេងកំប្លែង ជាមួយគ្នាមានរយៈពេល៦ឆ្នាំមកហើយ។ ដូច្នេះអ្វីៗគឺស្រឡាញ់រាប់អានគ្នា មិនខុសពីបងប្អូននោះទេ។ ចំណែករឿងដែលគេថា ខ្ញុំអត់ចិត្តឬខូចចិត្តនោះ វាមិនពិតទាល់តែសោះ ហើយក៏សង្ឃឹមថា ទស្សនិកជនឈប់មានការយល់ច្រឡំ និងដាក់ការសង្ស័យបែបនេះ មកលើខ្ញុំទៀត..!»។

ជាមួយនឹងការបញ្ជាក់ដូច្នេះ នាយ ចឹម ក៏បាននិយាយលក្ខណៈលេងសើចថា «រាល់ថ្ងៃនេះ មនុស្សសុភាពអស់ត្រឹម ចឺម នេះហើយ គឺនៅស្ស៊ីនល្អទាំងអស់ (ភាពបរិសុទ្ធ)…។ ម្យ៉ាងទៀតសូមផ្តាំប្រាប់កញ្ញាផងថា ចឺម នៅកំលោះបរិសុទ្ធ មិនទាន់អស់ភាពស្ស៊ីននៅឡើយទេ (សើច) …!»។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម