បរទេស៖ នំខេក គឺជានំម្យ៉ាងដែលមនុស្សគ្រប់គ្នា តែងតែនិយមប្រើនៅក្នុងកម្មវិធីពិសេសៗ ដូចជាខួបកំណើត ឬអាពាហ៍ពិពាហ៍ជាដើម ដោយសារតែវាមានរូបរាងស្រស់ស្អាត និងមានរសជាតិឆ្ងាញ់ផងដែរ។

តែសម្រាប់ពេលនេះវិញ អ្នកទាំងអស់គ្នាប្រហែលជានឹងស្ទាក់ស្ទើរចិត្តបន្តិច ក្នុងការសម្រេចចិត្តថាគួរញ៉ាំនំខេក​​ ដែលមើលទៅគួរឲ្យខ្ពើមរអើមខាងក្រោមនេះដែរឬក៏អត់? 

នាង Katherine Dey ជាវិចិត្រករ និងគិលានុបដ្ឋាយិកាម្នាក់ ធ្វើការនៅមន្ទីរពេទ្យក្នុងទីក្រុងញូវយ៉ក បានធ្វើនំខេក មានរូបរាងចម្លែកធ្វើឲ្យមនុស្សខ្លាចរអា និងរន្ធត់ដែលទំនងដោយសារតែនាងបានឃើញរបស់គួរឲ្យខ្ពើមរអើមជារៀងរាល់ថ្ងៃហើយ។

ជំនួសឲ្យការធ្វើនំដែលមានរូងរាងស្រស់ស្អាត នាង Katherine Dey បានសម្រេចចិត្តធ្វើនំដែលមានរូបរាងចម្លែកទាំងនេះ ហើយនាងបាននិយាយថា “ខ្ញុំត្រូវបានបំផុសគំនិតដោយរបស់ជាច្រើននៅជុំវិញខ្លួន។ ខ្ញុំស្រឡាញ់អារម្មណ៍ចម្លែកដែលខ្ញុំទទួលបាននៅពេលដែលអ្វីមួយមើលទៅដូចជារបស់ពិត តែវាមិនមែន ឬក៏ដូចជានំខេដែលមើលទៅមិនគួរឲ្យចង់ញ៉ាំ ប៉ុន្តែវាមានរសជាតិឆ្ងាញ់ ”។

នាង Katherine បានឲ្យដឹងទៀតថា នំខេកទាំងនោះត្រូវចំណាយពេលយូរណាស់ក្នុងការធ្វើ និងត្រូវធ្វើដោយផ្ចិតផ្ចង់ដើម្បីកុំឲ្យនំបាក់ចេញពីគ្នា។ នាងបានធ្វើនំខេកប្លែកៗជាច្រើន ដោយរួមមានទាំងការប្រើប្រាស់ក្បាលប្តីរបស់នាង ដើម្បីបំផុសគំនិត នំខេករូបក្បាលពពែ ក្បាលខ្មោច ខួរមនុស្ស បេះដូង សូម្បីតែរូបទារក និងសត្វចម្លែកជាច្រើនទៀតផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]