ប្រេស៊ីល៖ ការប្រកួតបាល់ទាត់ជម្រុះ World Cup ដើម្បីឆ្ពោះទៅប្រទេសរុស្ស៊ីឆ្នាំ២០១៨ បានវិលត្រលប់មកវិញហើយ ដោយមុននេះបន្តិច ក្រុមជម្រើសជាតិ ប្រេស៊ីល បានបំបាក់ ក្រុមជម្រើសជាតិបូលីវី យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ។

៥គ្រាប់របស់ប្រេស៊ីល ធ្វើឡើងដោយកីឡាករ៥រូបផ្សេងៗគ្នា ក្នុងនោះមានដូចជា Neymar, Coutinho, Filipe Luis, Gabriel Jesus និង Roberto Firmino ជាអ្នកស៊ុតគ្រាប់បាល់ចុងក្រោយនៅក្នុងតង់ទី២ ។

នៅក្នុងការប្រកួតនេះផងដែរ Neymar ដែលជាអ្នកចូលរួមចំនែកស្វែងរកគ្រាប់បាល់តាំងពីក្នុងតង់ទី១មួយ បានជួបបញ្ហារបួសបែកចិញ្ចើម ធ្វើឲ្យមានឈាមហូរស្រក់ពេញផ្ទៃមុខ ដោយសារប៉ះទង្គិចគ្នាជាមួយនឹងកីឡាកររបស់បូលីវី ។ ទោះជាយ៉ាងណាក៏ដោយ កីឡាកររូបនេះមិនមានរបួសអ្វីធំដុំនោះទេ ប៉ុន្តែត្រូវគ្រូបង្វឹកប្តូរចេញ ដែលជំនួសវិញដោយខ្សែបំរើរបស់ Chelsea កីឡាករ Willian ។

ដូច្នេះបញ្ចប់ការប្រកួត ប្រេស៊ីល ឈ្នះ បូលីវី ៥-០ ឡើងទៅឈរលេខ២បណ្តោះអាសន្នក្នុងតារាងចំណាត់ថ្នាក់ ចំនែកឯបូលីវីស្ថិតក្នុងចំណាត់ថ្នាក់លេខ៩ ៕

ប្រភព៖ Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]