(កំពង់ស្ពឺ)៖ ក្មេងប្រុស២នាក់ បាននាំគ្នាទៅលេងទឹក នៅចំណុចស្ពានអូរក្រាំងអំបិល ក្នុងភូមិស្លា ឃុំវ័ល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យលង់ស្លាប់។

សពក្មេងប្រុសម្នាក់ត្រូវគេរកឃើញ និងស្រង់ដាក់លើគោក ខណៈម្នាក់ទៀត នៅបាត់ខ្លួននៅឡើយ។ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ៕

វីដេអូដកស្រង់ពីហ្វេសប៊ុកខាងក្រោម៖

UPDATE៖ យោងតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ ម៉ុនសុជាតា (ស្លាប់រកសពមិនទាន់ឃើញ) រស់នៅក្នុងរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ទីន (ស្លាប់) រស់នៅភូមិ-សង្កាត់ជាមួយគ្នា បានទៅលេងទឹកជាមួយឈ្មោះ ហ៊ុម រីមសុខុម រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព នៅត្រង់ចំណុចទំនប់បង្ហៀរទឹកប្រវែង ១០០ម៉ែត្រ ពីអូរក្រាំងអំបិល បន្ទាប់មកឈ្មោះ ទីន និងឈ្មោះ ម៉ុន សុជាតា បានដើពីលិចទៅកើតលើទំនបទឹកបង្ហៀ់ហើយរអិលធ្លាក់ទៅត្បូងដោយ ខណៈទឹកកំពុងតែហូរខ្លាំងបណ្តាលទឹកបោកលង់ទឹកស្លាប់។

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  បុរសម្នាក់​ចុះទៅជួយក្មេងលង់ទឹក ៣នាក់ តែបែរជា​លង់ទឹកស្លាប់ខ្លួនឯងទៅវិញ ។ គួររំលឹកផងដែរថា បុរសរងគ្រោះម្នាក់​ឃើញក្មេង​៣លង់ទឹក​ ហើយក៏បានចុះជួយក្មេងទាំង៣នាក់នោះ ស្រាប់តែអកុសលអី បែរជាលង់ទឹកស្លាប់ខ្លួនឯង​ទៅវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០១៦ កន្លងទៅ នៅស្ពានកោះរលួស នៅឆ្ងាយពីប្រមាណ៣គីឡូម៉ែត្រ​ខាងលិច​ ភូមិរោគ ឃុំស្ពានស្រែង​ ស្រុកភ្នំស្រុក។

មន្ត្រីនគបាលប៉ុស្តិ៍ ឃុំស្ពានស្រែង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស សី ​អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយ​ ឃុំសស្តម្ភ​ ស្រុកពួក ខេត្តសៀមរាប​ បានឃើញក្មេង៣នាក់ ដែលមានអាយុប្រមាណ៨ ទៅ៩ឆ្នាំ ដែលលេងទឹកជាច្រើននាក់​​ ហើយពេលនោះមានក្មេង៣នាក់ បានលង់ទឹក​ ស្រាប់តែជនរងគ្រោះឃើញ ក៏បានលោតចូល​ជួយ​ ពេលជួយក្មេងបានសម្រេច​ហើយ​ ស្រាប់តែលង់ទឹកខ្លួនឯង​តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច និងពលរដ្ឋ​ បាននាំគ្នារុករក​ជាច្រើននាទី​ ​តែរកមិនឃើញ ស្រាប់តែពេលប្រទះឃើញ ជននរងគ្រោះបានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យ​ក្រុមគ្រួសារ យក​ធ្វើបុណ្យតាមប្រពៃណី​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]